លោក ហ៊ុន សែន បើកផ្លូវឲ្យអតីតបក្សសង្រ្គោះជាតិបង្កើតបក្សថ្មី

17/12/2017
RFI

media
លោក​ ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។ @FB/PM Hun Sen


លោក​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន បាន​ផ្តល់​យោបល់​ឲ្យ​អតីត​គណបក្ស​សង្រ្គោះជាតិបង្កើត​បក្សថ្មី​មួយ​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ដែល​នៅសល់​ពេល​តែជាង​៧ខែ​ទៀតនោះ​។ ការ​បើក​ផ្លូវ​របស់ លោក ហ៊ុន សែន នៅពេលនេះ ធ្វើ​ឡើង​នៅគ្រាដែល​សហគមន៍​អន្តរជាតិ​ពិសេស អាមេរិក និង​សហភាព​អឺរ៉ុប​កំពុង​តែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការ​ផ្តាច់​ជំនួយ​ជា​បន្ត​បន្ទាប់ នឹង​ឈាន​ទៅ​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ដែល​ទុក​នៅក្រៅ​ប្រទេស ដោយសារ​តែ​ពួកគេ​ជាប់​ពាក់​ព័ន្ធនឹង​ការរំលាយ​គណបក្ស​សង្រ្គោះជាតិ​ និងការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។

ដោយ អ៊ឹង ប៊ុនថន

«ខ្ញុំ​សូម​ផ្តាំ​ផ្ញើ និង​បញ្ជាក់សារ​ជាថ្មី​ថា អតីត​បក្ស​ដែល​ត្រូវ​បាន​រំលាយ​ហើយ ដោយសាល​ដីកាតុលា​កំពូល គឺ​ចប់ជា​ស្ថាពរ​ហើយ​។ ឈ្មោះ​អតីត​បក្សនេះ គឺ​នឹង​គ្មាន​កើត​ឡើង​សារ​ជាថ្មី​ទៀតឡើយ​»។ នេះ​គឺជាការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃ​អាទិត្យ​នេះ។

លោក ហ៊ុន សែន លើកជា​យោបល់​ថា ដើម្បី​កុំឲ្យ​ខាត​ពេល​ច្រើន គឺ​មាន​តែ​វិធី​មួយ​គត់ គឺបង្កើត​បក្សថ្មី​ចូល​រួម​ប្រកួត​ប្រជែង​តាម​លក្ខណៈ​ប្រជាធិប​តេយ្យ​នៅក្នុង​ការបោះឆ្នោត​ខាងមុខ​។​ លោក​ចាត់ទុក​ជម្រើស​នេះ​ថា «វា​ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន​ពិត ហើយ​ខាត​បង់ពេល​វេលាកាន់​តែ​ច្រើន»​។

ប៉ុន្តែ​ក្រុម​អតីត​មេដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​នៅក្រៅ​ប្រទេស​ធ្លាប់​បាន​អះអាងថា​ពួកគេ​នឹង​មិនទៅ​បង្កើត​គណបក្ស​ថ្មី​តាម​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដែល​រៀប​ចំទុកនោះ​ឡើយ​។​ បើ​តាម​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ ពួកគេ​កំពុង​តែ​ជំរុញ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បី​ប្រគល់​គណបក្ស​សង្រ្គោះជាតិ​មកវិញ និង​ដោះលែង លោក កឹម សុខា រួមទាំង​អ្នកទោស​មនសិការ​មួយ​ចំនួន​ទៀត​។ ជំហរ​នេះ​ក៏ត្រូវបាន​កញ្ញា កឹម មនោវិទ្យា អគ្គនាយិការង​កិច្ចការ​សាធារណៈនៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​បញ្ជាក់​ឡើងវិញ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃអាទិត្យ​នេះ​ដែរ។

សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពីថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយនេះ​ចំនួន ១១៨​រូប ក៏ត្រូវបាន​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល ៥​ឆ្នាំ​ផង​ដែរ​។

ក្រោយពី​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ដែលជា​គូ​ប្រជែង​ដ៏ខ្លាំង​ជាមួយ​គណបក្ស​កាន់អំណាចនោះ សហគមន៍​អន្តរជាតិ​ខាង​លោក​សេរី បានចាត់​ទុក​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ថា​បានស្លាប់​ទៅ​ហើយ​។

នៅរយៈ​កាលចុង​ក្រោយនេះ សភាអាមេរិក និង​សភា​របស់​សហភាព​អឺរ៉ុប​កំពុងតែ​ដាក់​សម្ពាធលើ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការ​ផ្តាច់​ជំនួយ​ជា​បន្តបន្ទាប់ នឹង​ឈានទៅ​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ដែល​ទុកនៅ​ក្រៅប្រទេស ដោយសារ​តែ​ពួកគេ​ជាប់​ពាក់​ព័ន្ធនឹង​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​នៅក្នុង​សប្តាហ៍នេះ លោក ហ៊ុន សែន អះអាងថា លោក​គ្មានប្រាក់​ទុក​នៅក្រៅ​ប្រទេសនោះ​ទេ ហើយ​រុញ​ឲ្យ​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​កម្ពុជាឲ្យ​បាន​លឿន​ ប្រសិន​បើពួកគេ​មានលុយ​ផ្ញើទុក​នៅធនាគារ​បរទេស​មែន​នោះ​៕

What Next?

Recent Articles

9 Responses to "លោក ហ៊ុន សែន បើកផ្លូវឲ្យអតីតបក្សសង្រ្គោះជាតិបង្កើតបក្សថ្មី"

  1. Anonymous says:

    អាមេចោរនេះប្រសប់ខាងលេងល្បិចបោកបញ្ឆោតណាស់ គឺល្បិចបោះនុយឲ្យស្វាស៊ី រួចកៀងស្វាចូលទ្រុង។ ដូចករណី សួន សេរីរដ្ឋា អញ្ជឹង ឲ្យគាត់ចូលស្រុកមកបើកគណបក្ស ចុងក្រោយចាប់គាត់ដាក់គុកដដែល។ ឲ្យ ញឹក ប៊ុនឆៃ ចូលស្រុក មកបង្កើតបក្ស កុំឲ្យបង្កើតជាចលនាតស៊ូក្នុងព្រៃ ចុងក្រោយរកលេសចាប់គាត់ដាក់គុកដដែល។ ឲ្យ កឹម សុខា និង សម រង្ស៊ី បង្កើតបក្ស ចុងក្រោយរកលេសចោទប្រកាន់ ចាប់ដាក់គុក និងរំលាយបក្សចោលដដែលជាដដែល។ សូមប្រយ័ត្ន!

  2. PHKA says:

    យកក្បាច់ចាស់”១៩៩៨”មកប្រើ ដើម្បីឆ្នះនូវឆ្នាំ២០១៨។វាយកំទេចបក្សប្រកួតអោយខ្ទិចខ្ទី ហើយអោយគ្នាងើបមកតតាំងនិងខ្លួន។សូម”សង្គ្រោះជាតិ””កំុចូលក្នុង “អន្ទាក់ហ៊នសែន”ទៀត ុកអោយវាសឺងនងសម្ពាតអន្តរជាតិម្តងមើល។

  3. Chourn says:

    ការដាក់ទណ្ឌកម្មកំពុងតែបះពាល់ខ្លាំងមែនទែនហើយទៅលើសមាជិកបក្សប្រជាជនជាពិសេស បះពាល់ដល់ការធ្វើដំណើរចេញចូលអឺរ៉ុបរបស់អ្នកមានលុយរកសុីជំនួយរបស់អ្នកមានរបស់ បក្សប្រជាជន កាន់តែវឹកវរនោះគឺកូនៗរបស់គេកំពុងតែរៀនសូត្រនៅប្រទេសសេរីទាំងនោះ ក៍គេឲ្យវិលត្រឡប់មកស្រុកកំណើតវិញដែរ។ ស្រួលៗមិនស្រួលបក្សប្រជាជនអាចបែកបាក់ ផ្ទៃក្នុងយ៉ាងជ្រាលជ្រៅព្រោះតែមេបក្សម្នាក់ដែលសម្រេចចិត្តខុសទៅៗហើយធ្វើឲ្យបះពាល់ សមាជិកបក្សទាំងមូល។

  4. Phan Phan says:

    បាទ សូមគាំទ្រទាំងស្រុងចំពោះយោបល់ ដ៏អស្ចារ្យ របស់ លោកទាំងបីអ្នកខាងលើ អាមេចោរកំពុង​ស្លន់ស្លោរ និងរៀបចំអន្ទាក់ ចាប់លោកសមរង្សី ចូលគុកទៀត រួចហើយ វានឹងរំលាយចោលទៀត។ សូមអំពាវនាវ សូមថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ កុំជឿ និង កុំចាញ់ល្បិចស្មោគគ្រោកនេះឲ្យសោះ។ ត្រូវតែទាមទារគណបក្សសង្គ្រោះជាតិមកវិញ។

  5. ?? says:

    well….. Cambodian should learn the lesion from this beast regime that have HUN SEN a dirty evil among this nation. this guy have had so many trick the trick that all Cambodian have been gone through a lot of tear and sadness . after all this evil changing his direction to another level that he can not keep up whit international community. we Cambodian knew this guy will never giving up his action of evil at this moment he seem to be slowing down because the pressure from international community but if he can grape his powers back he will be twit harmful then last time. please do not trust this evil no more let he going to hell that will be the end of sadness of our nation. GOD bless Cambodia

  6. Anonymous says:

    នេះជាសញ្ញានៃការព្រមទទួលស្គាល់និងព្រមចុះចាញ់សម្ពាធអន្តរជាតិជាបណ្តើរៗហើយ។ មេចោរនិងបក្សពួកកំពុងដេកព្រួយ ភ័យស្លន់ស្លោហើយ។

  7. Toor khul says:

    If CNRP leaders to create new political party is likely they will commit their political suicide,
    as well as they choose the path which hun sen draw for them to follow, CNRP leaders must buy more time and let USA & EU continue to put more heavily pressures on hun sen’s beast regime, we expect sooner or later USA & EU will bring democracy, humane right & justice for Cambodia,

    Anyway I 100% support Mr.Chhourn’s comment,

  8. people says:

    Veitcong mafia dictator started to bend down a bit ‘and he wait and see if international not doing any more or talk or lift sanction this one eye still used dirty trick again so don’t believe this veitcong mafia dictator said .This beast regime will be bleeding slowly and fall down ‘ GOD bless all cambodian people’

  9. Reall says:

    នេះជាល្បិចថ្មីរបស់ហ៊ុនសែនលើកនេះសូមបក្សសគ្រោះជាប្រយ័ត្នចាញ់បោកគេទៀត