លោក​ ហ៊ុន សែន ​ហៅ​អ្នក​វិភាគ​ថា​ «​ល្ងង់ខ្លៅ​»

លោក ហ៊ុន សែន ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​កាលពី​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ធ្វើការ​វាយប្រហារ​ធ្ងន់ៗ​ទៅ​លើ​ក្រុម​អ្នក​វិភាគ​ដែល​លោក​ហៅ​ថា​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​បែប​ «​ល្ងង់ខ្លៅ​» ឬ​«​អាល្ងង់​ទូ​» ​ដែល​មិន​យល់​អ្វី​សោះ​អំពី​ប្រសាសន៍​របស់​លោក បន្ទាប់ពី​អ្នក​វិភាគ​ទាំង​នោះ​បាន​លើក​ឡើង​ថា​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​មិន​ទាន់​ដោះស្រាយ​។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន បាន​ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង​ ១៣៥០០ នាក់​មកពី​រោងចក្រ​ចំនួន ១៣ ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​កាលពី​ម្សិលមិញ បន្ទាប់ពី​មាន​ការ​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក្រោម​ចំណងជើង​ថា​ «​លោក ហ៊ុន សែន សរសើរ​ពី​សមិទ្ធផល​ខណៈ​អ្នក​តាមដាន​ថា​នៅ​មាន​បញ្ហា​មិន​ទាន់​ដោះស្រាយ​» កាលពី​ថ្ងៃ​ទី​ ២៨ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ដោយ​អត្ថបទ​នេះ​បាន​ដក​ស្រង់​សម្ដី​អ្នក​វិភាគ​ដែល​រិះគន់​ថា​កម្ពុជា​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​មិន​ទាន់​ដោះស្រាយ​បាន​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ថ្ងៃ​មុន​ខ្ញុំ​បាន​និយាយ​ពី​បញ្ហា​វឌ្ឍនភាព​ពួកគេ​យក​ទៅ​ចុះផ្សាយ​នៅ​តាម​សារព័ត៌មាន​ថា​មាន​វឌ្ឍភាព​ដោះស្រាយ​បាន​ល្អ ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​តែ​មាន​។ ខ្ញុំ​សូម​ផ្តាំ​ទៅ​អស់​លោក​អ្នក​វិភាគ ឬ​អស់​លោក​អ្នក​សរសេរ​ទាំងឡាយ​។ អស់​លោក​ត្រូវ​ចងចាំ​ថា​សូម្បី​តែ​ជីវិត​ខ្លួន​លោក ក្រុម​គ្រួសារ​លោក ឬ​ក៏​ប្រពន្ធ​លោក​ខ្លួន​លោក​ផ្ទាល់​កូន​លោក​ផ្ទាល់​ក៏​សុទ្ធ​តែ​មាន​បញ្ហា​ប្រឈម​ទាំងអស់​»​។

លោក​បញ្ជាក់​ថា ​គ្មាន​រឿង​ណា​មួយ​ដែល​ដោះស្រាយ​ដល់​ទីបញ្ចប់​របស់​វា​ទេ​។ ប្រទេស​នៅ​លើ​ពិភពលោក​គ្មាន​ប្រទេស​ណា​មួយ គ្មាន​បញ្ហា​ប្រឈម​នោះ​ដែរ សូម្បី​តែ​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មហា​អំណាច​ខាង​សេដ្ឋកិច្ច​មួយ បញ្ហា​ប្រឈម​នៃ​ប្រទេស​នេះ​ក៏​នៅ​តែ​មាន ដូច្នេះ​ហើយ​បាន​ជា​ប្រធានាធិបតី​ដូណាល់ត្រាំ បច្ចុប្បន្ន​បាន​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​កាត់​បន្ថយ​នូវ​ការ​ចំណាយ​នានា​ដែល​មិន​ចាំបាច់​ហើយ​មក​បង្កើន​នូវ​ការ​ចំណាយ​ក្នុង​ប្រទេស​។

លោក​បន្ថែម​ថា​៖ «​នៅ​ក្នុង​ប្រទេស​ទាំងអស់​នៅ​ក្នុង​ពិភពលោក​សុទ្ធតែ​មាន​តម្រូវការ​កែទម្រង់ ខ្ញុំ​ទទួល​យក​អស់​លោក​កុំ​មើល​ឃើញ​ហើយ​អស់​លោក​ស្ដាប់​ពី​ដើម​រហូត​ដល់​ចប់ ទើប​អស់​លោក​បាន​ដឹង​ថា​ខ្ញុំ​ចង់​និយាយ​ពី​អ្វី បើ​អស់​លោក​ខ្ញុំ​និយាយ ១ ​ម៉ោង​អស់​លោក​ស្តាប់​ខ្ញុំ​ត្រឹម​តែ​ ៣ ​វិនាទី ឬ​ក៏​មួយ​វិនាទី​អស់​លោក​មិន​អាច​វ៉ៃ​តម្លៃ​ត្រូវ​ទេ រហូត​ដល់​ថ្ងៃ​ស្លាប់​ទៅ​ទៀត​។ អស់​លោក​នៅ​តែ​មិន​យល់ ហើយ​ដោយសារ​តែ​អស់​លោក​ស្ដាប់​មិន​យល់​ដូច្នេះ​ហើយ​បាន​ជា​អស់​លោក​មិន​ដែល​ធ្វើ​អ្វី​ជោគជ័យ​នោះ​ទេ​។ បើ​សិន​ជា​អស់​លោក​មាន​ជោគជ័យ​អស់​លោក​អាច​កាន់​អំណាច​នៅ​ស្រុក​នៅ​ប្រទេស​កម្ពុជា​ជំនួស​ ហ៊ុន សែន បាត់​ទៅ​ហើយ​»​។

លោក​ ហ៊ុន សែន ថា​មុន​នឹង​អត្ថាធិប្បាយ​លើ​ប្រសាសន៍​របស់​លោក​ត្រូវ​ស្ដាប់​តាំងពី​ក្បាល​ដល់​កន្ទុយ​ជា​មុន​សិន​។ ​«​អ៊ីចឹង​ខ្ញុំ​គ្រាន់​តែ​ដាស់តឿន​ថា បើ​ចង់​ធ្វើ​ជា​អ្នក​វិភាគ​ត្រឹមត្រូវ​ម្នាក់​អស់​លោក​ត្រូវ​ស្ដាប់​ពី​ក្បាល​ឲ្យ​ដល់​កន្ទុយ ហើយ​អស់​លោក​ស្ដាប់​ចុះ​ស្ដាប់​ឡើង​ចាំ​លោក​វិភាគ​។ ថា​តើ​គេ​និយាយ​អ្វី គេ​និយាយ​ហ្នឹង​ក្នុង​គោលបំណង​អ្វី ខ្ញុំ​មិន​ចង់​ធ្វើ​ជា​សាស្ត្រាចារ្យ ប្រដៅ​អស់​លោក​ទេ ក៏ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ខ្ញុំ​មាន​បទពិសោធ​នៅ​ក្នុង​អំណាច​នៅ​សល់​តែ​ ១ ​ឆ្នាំ​ទៀត​គឺ​មាន​រយៈពេល​ ៤០ ​ឆ្នាំ​ហើយ​»​។

លោក​បន្ត​ថា​ លោក​កាន់​អំណាច​នៅ​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​គឺ​មាន​រយៈពេល ៣៣ ឆ្នាំ​ទៅ​ហើយ «​ដូច្នេះ​យ៉ាង​ណា​ក៏​ខ្ញុំ​អាច​មាន​ពិសោធ​លើស​លោក​ទៅ​លើ​បញ្ហា​ការ​គ្រប់គ្រង​រដ្ឋ​គ្រប់គ្រង​សង្គម​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតឡើង​មិនមែន​បញ្ហា​កំប៉ិច​កំប៉ុក​លែង​ប្ដី លែងប្រពន្ធ ឬ​ក៏​ជម្លោះ​គ្រួសារ​ទេ ខ្ញុំ​ដោះស្រាយ​បញ្ហា​ដែល​មាន​ចរិត​គ្រប​ដណ្ដប់ មិន​គ្រាន់​តែ​ប្រទេស​កម្ពុជា​មួយ​ទេ ក៏​ប៉ុន្តែ​វា​គ្រប​ដណ្ដប់​ដល់​បញ្ហា​តំបន់ និង​អន្តរជាតិ​»​។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​អ្វី​ដែល​លោក​បាន​លើក​ឡើង​នេះ មិនមែន​ជា​សារ​ស្ដីបន្ទោស​ក្នុង​ឆ្នាំ​ថ្មី​ទេ​ក៏​ប៉ុន្តែ​កាលពី​ដំណាច់ឆ្នាំ​កន្លង​មក​នេះ​ស្រាប់​តែ​ឃើញ​អត្ថបទ​សារព័ត៌មាន​ថា​លោក ហ៊ុន សែន បាន​ដោះស្រាយ​បញ្ហា​ជាតិ​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ ប៉ុន្តែ​ភ្លេច​គិត​ដល់​បញ្ហា​សេសសល់​។ «​គេ​បាន​និយាយ​ហើយ​និយាយ​ទៀត​ខ្ញុំ​សូម​ប្រាប់​ថា​ចំណុច​សេសសល់​ប្រទេស​ណា​ក៏​មាន កុំ​ថា​ដល់​ប្រទេស​បុគ្គល​ម្នាក់ៗ​ក៏​នៅ​តែ​មាន​ថ្ងៃ​នេះ​យើង​រស់ តើ​​ថ្ងៃ​ស្អែក​មាន​អ្វី​កើតឡើង វា​សុទ្ធ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​យើង​»​។

ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន ថែម​ទាំង​បាន​ហៅ​ក្រុម​អ្នក​វិភាគ​ថា​​ «​វិភាគ​បែប​កន្ទុយ​អណ្ដើក​» «​ល្ងង់ខ្លៅ​» ​និង​ប្រាប់​កុំ​ឲ្យ​ហៅ​ពួកគេ​ថា​ជា​សេដ្ឋវិទូ ឬ​ទស្ស​វិទូ​អ្វី​នោះ​ដោយ​ជំនួស​មក​វិញ​នូវ​ពាក្យ​ «​អាល្ងង់​ទូ​» ​ទើប​ត្រឹមត្រូវ​ជាដើម​។

លោក​ថ្លែង​បែប​ចំអក​ថា​៖ «…​វិភាគ​បែប​កន្ទុយ​អណ្ដើក វិភាគ​បែប​ល្ងង់ខ្លៅ កុំ​ហៅ​ថា​ទស្សនវិទូ​ហៅ​អាល្ងង់ទូ ទើប​វា​ត្រឹមត្រូវ​។ មិនមែន​សេដ្ឋវិទូ​ទេ​ហៅ​អាល្ងង់​ទូ ទើប​វា​ត្រឹមត្រូវ​។ អ៊ីចឹង​ខ្ញុំ​មិន​ចង់ ឲ្យ​អ្នក​វិភាគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​អ្នក​វិភាគ​នៅ​ប្រទេស​មួយ​ចំនួន​ក្លាយ​ទៅ​ជា​អាល្ងង់​ទូ​ទេ​ព្រោះ​សេដ្ឋវិទូ ឬ​ទស្សនវិទូ គេ​មាន​​ចរិត​ទូលំ​ទូលាយ​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​វិភាគ​បញ្ហា​នីមួយៗ ប៉ុន្តែ​ណាស់​ហើយ​ចុះ ទុក​វា​មួយ​អន្លើ​ដោយសារ​គ្នា​វា​ល្ងង់​ហ្នឹង​ហើយ​បាន​ជា​គ្នា​មិន​ដែល​បាន​ធ្វើ​នាយក​រដ្ឋមន្ត្រី​មិន​ដែល​បាន​ធ្វើ​រដ្ឋមន្ត្រី​នឹង​គេ​ហើយ​បើ​សិន​បាន​ធ្វើ​ក៏​គេ​ដេញ​ចោល​ភ្លាមៗ​ដែរ មិន​ដែល​បាន​កាន់​អំណាច​យូរ​ទេ ដោយសារ​តែ​វា​អ៊ីចឹង​បាន​វា អ៊ីចឹង​អាហ្នឹង​រឿង​វា​ពិត​»​។

ក៏​ប៉ុន្តែ​លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​យល់​ថា​វា​ជា​ការ​ «​ធម្មតា​» ​ទៅ​ហើយ​សម្រាប់​លោក ហ៊ុន សែន ក្នុង​ការ​មាន​ «​ប្រតិកម្ម​ខ្លាំង​» ​ដែល​លោក​ថា​គ្រាន់​តែ​ជា​ការ​ «​ដោះសា​» ​របស់​លោក​។

លោក​ថ្លែង​ថា​៖ «​វា​ជា​ការ​ដោះសា​ទេ ប៉ុន្តែ​ទី ១ បើ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ អាហ្នឹង​អ្នក​អត្ថាធិប្បាយ​ផ្សេងៗ​ដែល​មាន​ឱកាស ឬ​គេ​ផ្ដល់​ឱកាស​ឲ្យ​បញ្ចេញ​មតិ​ហ្នឹង​គឺ​គេ​តែងតែ​យក​រដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អាហ្នឹង​គឺជា​ខឿន ឬ​ក៏​ជា​គ្រឹះ និង​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើ​អត្ថាធិប្បាយ​ហ្នឹង​។ រឿង​កែទម្រង់ រឿង​លទ្ធផល​នៃ​សន្តិភាព​គេ​វាយតម្លៃ​លទ្ធផល​នៃ​ការ​កែទម្រង់​នូវ​សកម្មភាព​ជាក់ស្ដែង​វា​លេច​ចេញ​ជាក់ស្ដែង​មក​»​។

«​យើង​និយាយ​ថា​រិះគន់​ស្ថាបនា​ការ​រិះគន់​នេះ​គឺ​អាច​ជា​ការ​រិះគន់​ស្ដីបន្ទោស អវិជ្ជមាន​ហើយ​នឹង​រិះគន់​វិជ្ជមាន​វា​ទៅ​ជាមួយ​គ្នា​ដូចជា​គេ​ថា “​កុំ​ទាត់​ធាក់​ក្មេង​អ៊ីចឹង គេ​រិះគន់​” មនុស្ស​ម្នាក់​ដែល​ទាត់​ធាក់​ក្មេង បើ​ម្ដាយ​ទាត់​ធាក់​ក្មេង កុំ​ធ្វើ​អ៊ីចឹង​អាហ្នឹង វា​អវិជ្ជមាន​ហើយ គេ​បន្ទោស​ហើយ អាហ្នឹង​មាន​ន័យ​ថា​ថ្ងៃ​ក្រោយ​កុំ​ធ្វើ​បែប​ហ្នឹង​ទៀត​ជា​ការ​កែលម្អ​»​។

លោក​ថា​ ការ​រិះគន់​ទាំងអស់​ឲ្យ​តែ​មាន​មូលដ្ឋាន​ច្បាស់លាស់​ជាក់លាក់ វា​មិន​ជា​បញ្ហា​ទេ បើ​សិន​ជា​អ្នក​ដែល​ត្រូវ​គេ​រិះគន់​ចេះ​ទទួល​នូវ​ការពិត​។

លោក​ ម៉ុងហៃ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ខ្លះៗ​ដោយ​លោក​ថា​ដោយសារ​អ្នក​មាន​អំណាច​មាន​ទាំង​កម្លាំង និង​មធ្យោបាយ​ផ្សេងៗ​។ «​ដូចជា​ខ្ញុំ​សម្ភាស​គឺ​ថា​រដ្ឋាភិបាល​សូម្បី​ប្រកាស​ជា​សាធារណៈ​ក្ដី​គឺ​ដូចជា​មិន​បាន​ទទួល​នូវ​ការពិត​ទាំងអស់​ទេ ហើយ​ដូចជា​ខ្លាច​ការពិត​។ ជាធម្មតា​ទេ​មនុស្ស បើ​សិន​ជា​មាន​អ្នក​មាន​អំណាច​ហើយ​មាន​មធ្យោបាយ មាន​កម្លាំង ហើយ​មធ្យោបាយ​ទៀត​នោះ ទោះបី​គាបសង្កត់ ឬ​ដាក់​ទណ្ឌកម្ម​លើ​យើង​អាហ្នឹង​តែងតែ​ព្រួយបារម្ភ​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​រិះគន់​ដើម្បី​ស្ថាបនា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​។

លោក​ថ្លែង​ថា​៖ «​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​គឺ​មាន​តម្លៃ ហើយ​អ្នក​ដឹកនាំ​ដែល​មាន​ប្រជាធិបតេយ្យ​ពិត​ជា​មាន​ការ​ស្វាគមន៍ ការ​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ដែល​ជា​សមិទ្ធផល និង​ប្រៀបធៀប​ជា​សមិទ្ធផល​ជាមួយ​នឹង​ចំណុច​ខ្វះខាត​…​។ អ៊ីចឹង​តួអង្គ​ដែល​ជា​អ្នក​ឲ្យ​យោបល់ រួម​ចំណែក​យ៉ាង​សំខាន់​ណាស់​ក្នុង​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​នេះ​ជា​សេរីភាព​នៃ​ការ​សម្ដែង​មតិ​របស់​មនុស្ស​គ្រប់​រូប​។ យើង​អត់​មាន​ការ​ខ្វល់​ពី​ការ​លើក​ឡើង​ណា​មួយ​ទេ ព្រោះ​មនុស្ស​គ្រប់​រូប​មាន​សេរីភាព​សម្ដែង​មតិ​មាន​សិទ្ធិ​ក្នុង​ការ​ប្រតិកម្ម​មាន​សិទ្ធិ​ក្នុង​ការ​ឲ្យ​យោបល់ អ៊ីចឹង​យ៉ាង​ម៉េច​ក៏ដោយ​យើង​ជា​អ្នក​ឃ្លាំ​មើល​យើង​នៅ​តែ​ឈរ​លើ​ជំហរ​ផ្តល់​យោបល់​ក្នុង​ន័យ​ស្ថាបនា​ដើម្បី​ឲ្យ​មាន​ការ​រីកចម្រើន​ផ្តល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​កាន់តែ​ច្រើន​ទៅ​។ រឿង​ល្ងង់ រឿង​ចេះ​ហ្នឹង​ខ្ញុំ​គិត​ថា​គេ​ហៅ​ថា​គ្រប់​គ្នា​ជា​តួអង្គ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​។ អ្នក​នេះ​បន្តិច អ្នក​នោះ​បន្តិច​មិនមែន​គិត​ថា​ទាល់​តែ​គ្រប់​គ្នា​ធ្វើ​រដ្ឋមន្ត្រី​ទេ​ពេល​មាន​អ្នក​ធ្វើ​ទាល់​តែ​មាន​អ្នក​ឃ្លាំ​មើល​»៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

7 Responses to "លោក​ ហ៊ុន សែន ​ហៅ​អ្នក​វិភាគ​ថា​ «​ល្ងង់ខ្លៅ​»"

  1. មិត្តរួមសមរភូមិ says:

    អោយតែគេមិនសុីជោតាម ដឹងតែពីជេម្តង ហាមាត់មកដឹងតែពីអសុរោះ អត់ចេះអីក្រៅពីពាក្យនេះ
    គិតសព្វទៅអាមោកមែន។ អញឈប់ជឿសែនអែងយូរហើយ អាកំហូចផុតលេខ។

  2. តេជះ says:

    ទាល់តែចេះ សរសើរ ចេះអែបអប និយាយខុស ថាត្រូវ បានគាប់ចិត្ត អាចេះទូ អាគ្រប់ទូ ឬ ចោរទូ

  3. Chourn says:

    មេដឹកនាំដែលចង់ឲ្យតែគេសសើរទើបជាមនុស្សល្ងង់ខ្លៅពិតប្រាកដ។ លោក​ លីក្វាន់យូ អតីតនាយករដ្ឋមន្ត្រីប្រទេសសឹង្ហបូរីមានប្រសាសន៍ថា៖ (មនុស្សល្ងង់វាមិនសំខាន់នោះទេ សំខាន់ខ្លាចតែមនុស្សយល់ច្រឡំថាខ្លួនឯងជាអ្នកចេះ) កុំស្មានថាមានតែខ្លួនទេដែល ជាអ្នកចេះ អ្នកដឹកនាំបាន អ្នកឆ្សេងគេអាចដឹកនាំនិងចេះជាងយើងទៅទៀតតែគេមិននិយាយគេមិនចេះ សំលាប់មនុស្សដើម្បីអំណាច។

  4. មិត្តរួមសមរភូមិ says:

    Hunsen is extremly good at killing Khmer, corruption , use un-properly word and tells a lie.

  5. Anonymous says:

    I fell so sorry for Cambodian to have this kind of evil man leading this nation in this century. HUN SEN the dictator of Cambodia made the whole world so surprise by seeing his evil action . in the last three and half decade HUN SEN made this nation so embarrassing to the people around the world. my question is >>> do this nation have only one man who can lead this unfortunate people . please listening to his speak every word that cam out from his stinky mouth was so insane . that make me wonder where is this evil cam from and are this nation having only that kind of person. I know at this moment if Cambodian not rising up to kick this evil out this poor nation will be wipe out from the world soon . GOD bless Cambodia

  6. xxx says:

    ពិភពលោកនេះមានតែមួយគត់គ្មានពីរ បើអត់ពីមួយនេះទៅ ពិភពលោកទាំងមូលត្រូវរលាយខ្សុលដូចអំបិលត្រូវទឹកអញ្ចឹង

  7. people says:

    Ah kuk hun-kwark