មន្ត្រី​បក្ស​កាន់​អំណាច​ថា​បើ​នរណា​មាន​លទ្ធភាព​ទប់ស្កាត់​បន្លែ​គីមី​គួរ​បង្កើត​បក្ស​ថ្មី​មក​ប្រកួតប្រជែង

ដោយ មួង ណារ៉េត
2018-01-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo: RFA
មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo: RFA


អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមតែ​មិន​ទទួល​យក​ការ​រិះគន់​របស់​សាធារណជន​ទូទៅ​រឿង​ប្រមុខ​រដ្ឋាភិបាល​ទម្លាក់​កំហុស​ទៅ​លើ​ប្រជាពលរដ្ឋ​រឿង​មិន​ចេះ​មើល​អាហារ​មាន​ជាតិ​គីមី​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ តែ​បែរ​ជា​ឌឺ​ដង​ឲ្យ​អ្នក​ដែល​រិះគន់ នាំ​គ្នា​បង្កើត​គណបក្ស​នយោបាយ​ដើម្បី​ប្រជែង​គ្នា​ជាមួយ​គណបក្ស​កាន់​អំណាច​ទៅ​វិញ បើ​ថា​ខ្លួន​ជា​អ្នក​មាន​សមត្ថភាព​ទប់​ស្កាត់​បន្ថែម​មាន​ជាតិ​ពុល ឬ​បន្ថែ​គីមី​បាន​មែន​នោះ។ ប៉ុន្តែ​អ្នក​ធ្វើ​ការ​ផ្នែក​កសិកម្ម​ថា ការ​លើក​ឡើង​បែប​នេះ​គឺ​ជា​សម្ភី​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មន្ត្រី​រាជការ​ដែល​បម្រើ​រាស្ត្រ។

​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​ពលរដ្ឋ​អំពី​រឿង​អាហារ​ដែល​មាន​សារធាតុ​គីមី ដោយ​លើក​ឡើង​ថា នេះ​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​មាន​សមត្ថភាព និង​អ្នក​វិភាគ នាំ​គ្នា​បង្កើត​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​ដណ្ដើម​ប្រជាប្រិយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សុខ ឥសាន សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម (Telegram) របស់​លោក​នៅ​ថ្ងៃ​ទី​៥ ខែ​មករា នេះ របៀប​ឌឺដង​ឡង​សម្តី​ថា អ្នក​ដែល​រិះគន់​អ្នក​មាន​សមត្ថភាព និង​អ្នក​វិភាគ​ទាំង​នោះ​អាច​សង្ឃឹម​ឈ្នះ​ឆ្នោត​ទៅ​ដឹកនាំ​ប្រទេស​កុំ​ឲ្យ​មាន​បញ្ហា​ទាំង​អស់​នេះ​បាន។

​ការ​ឌឺដង​បែប​នេះ ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​រឿង​មិន​សមគួរ​នោះ​ទេ។ ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់​ថា ការ​ឆ្លើយ​តប​ពី​សំណាក​មន្ត្រី​របស់​លោក ហ៊ុន សែន បែប​នេះ គឺ​ជា​សារ​បញ្ជាក់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​ទទួល​ទទួល ឬ​ប្រមូល​ទស្សនៈ​មហាជន​យក​ទៅ​ពិចារណា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ។ អ្នក​ធ្វើ​ការ​ជាមួយ​កសិករ​រូប​នេះ​និយាយ​ថា បើ​ជា​ការងារ​របស់​លោក​ទាក់ទង​ជាមួយ​វិស័យ​កសិកម្ម ក៏​លោក​មិន​អាច​មើល​នឹង​ភ្នែក​របស់​លោក​ដឹង​ថា បន្លែ​បែប​ណា​មាន​ជាតិ​គីមី ឬ​បន្លែ​បែប​ណា​គ្មាន​ជាតិ​គីមី​នោះ​ទេ។ លោក​ថា ការ​ពិនិត្យ​ដឹង​មាន​ជាតិ​ពុល​នៅ​បន្លែ អាច​ធ្វើ​ទៅ​បាន​ទាល់តែ​ធ្វើ​ឡើង​ដោយ​មន្ត្រី​ជំនាញ និង​ត្រូវ​មាន​ឧបករណ៍​ត្រួត​ពិនិត្យ និង​បច្ចេកទេស​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ថែម​ទៀត​ផង។

ចំណែក​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ដែល​ជា​អ្នក​ជំនាញ​ផ្នែក​កសិកម្ម បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់​សង្គម​របស់​លោក​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក ហ៊ុន សែន ដែល​បន្ទោស​ពលរដ្ឋ​ថា មិន​ចេះ​មើល​បន្លែ​មាន​ជាតិ​គីមី។ លោក យ៉ង សាំងកុមារ ថា រដ្ឋាភិបាល​គួរ​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ដឹកនាំ​កសិករ​ផលិត​បន្លែ​ដែល​គ្មាន​សារធាតុ​គីមី​សំយោគ។

លោក​ឆ្លៀត​លើក​ឡើង​អំពី​គោលនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក​ថា ក្នុង​ករណី​បែប​នេះ លោក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ ៥.០០០​នាក់​ដែល​ស្មើ​តែ​ប្រមាណ ១​ភាគរយ​នៃ​ចំនួន​មន្ត្រី​ទូទាំង​ប្រទេស និង​ចំណាយ​តិចជាង ១​ភាគរយ នៃ​ថវិកា​ជាតិ​ប៉ុណ្ណោះ ដើម្បី​​ឲ្យ​ចុះ​ដល់​មូលដ្ឋាន​ដើម្បី​ធ្វើការ​លើ​រឿង​នេះ។

ការ​បញ្ចេញ​ប្រតិកម្ម​ដែល​ជា​ការ​ថ្លែង​ឌឺដង​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន នៅ​ពេល​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា បើ​ពលរដ្ឋ​ទិញ​បន្លែ​ប៉ះចំ​បន្លែ​គីមី​កុំ​បន្ទោស​រដ្ឋាភិបាល​របស់​លោក ឬ​កុំ​បន្ទោស​លោក​ដែល​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ពលរដ្ឋ​ខ្លួន​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង។ លោក ហ៊ុន សែន ស្តី​បន្ទោស​ថា មក​ពី​ពលរដ្ឋ​មិន​ចេះ​មើល​បន្លែ​ណា​មាន​គីមី ឬ​បន្លែ​ណា​គ្មាន​គីមី ទើប​មាន​បញ្ហា​បែប​នេះ។ លោក ហ៊ុន សែន ចាត់​ទុក​ការ​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​ថា ជា​រឿង​ជ្រុល​ពេក៖ «»។

​ប៉ុន្តែ​ការ​ថ្លែង​បែប​នេះ​របស់​លោក ហ៊ុន សែន មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​ពលរដ្ឋ និង​អ្នក​វិភាគ​ទេ។ ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម យល់​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​មិន​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ឋានៈ​ជា​មេដឹកនាំ​រដ្ឋ​នោះ​ឡើយ។ អ្នក​វិភាគ​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​មេដឹកនាំ​បរាជ័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ បំបាត់​អំពើ​ពុករលួយ​មិន​បាន និង​បញ្ហា​ដទៃ​ទៀត។

អ្នកវិភាគ​រិះគន់​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទប់​ចិត្ត​មិន​បាន បញ្ចេញ​ប្រតិកម្ម​ជំនួស​លោក ហ៊ុន សែន។

​ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ដើម្បី​លើក​កម្ពស់​បន្លែ​ធម្មជាតិ​គ្មាន​ជាតិ​គីមី និង​ធានា​បាន​ការ​បរិភោគ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​សុខមាលភាព ទាំង​ប្រជាកសិករ និង​រដ្ឋាភិបាល​មាន​តួនាទី ភារកិច្ច និង​ទំនួល​ខុសត្រូវ​ចូលរួម​ទប់​ស្ងាត់​ទាំង​អស់​គ្នា​ដោយ​ដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់​ដើម្បី​ទប់​ស្ងាត់ និង​ធានា​បាន​សុខភាព​ប្រជាលរដ្ឋ។ លោក​លើក​ឡើង​ទៀត​ថា ធ្វើការ​បង្កើន​ថវិការ​ជាតិ​លើ​ផ្នែក​វិស័យ​កសិកម្ម ដោយ​ផ្ដល់​ជា​ទុន​កម្ចី​ការ​ប្រាក់​ទាប និង​កា​បណ្ដុះបណ្ដាល​បច្ចេកទេស​កសិករ។ ធ្វើ​ការ​បណ្តុះបណ្ដាល​បច្ចេកទេស​វេច​ខ្ចប់ ការ​ត្រួត​ពិនិត្យ​គុណភាព​ដល់​កសិករ។ ឃុំ-​សង្កាត់​ត្រូវ​បង្កើត​ទីផ្សារ​គោលការណ៍​ធម្មជាតិ​ឃុំ​មួយ ផ្សារ​សហគមន៍​មួយ សម្រាប់​លក់​ផលិតផល​កសិកម្ម​បែប​ធម្មជាតិ​ដែល​ដាំ​បាន​ដោយ​កសិករ។

​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​រៀបចំ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​ដូចជា​ប្រឡាយ អាង​ស្ដុប​ទឹក ព្រែក ស្រះ​ជាដើម ដើម្បី​ធ្វើការ​ស្ដុប​ទឹក​ឲ្យ​កសិករ​មាន​ការ​ប្រើប្រាស់​គ្រប់គ្រាន់។ រដ្ឋាភិបាល​ក៏​ដូច​ក្រសួង​កសិកម្ម ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​លើ​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ជី និង​ថ្នាំ​គីមី​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង។ លោក​ថា បើ​ធ្វើតាម​វិធីសាស្ត្រ​នេះ ប្រជាពលរដ្ឋ​លែង​រិះគន់​រដ្ឋាភិបាល​ទៀត​ហើយ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ប្រមុខ​រដ្ឋាភិបាល​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ទៅ​លើ​ប្រជាពលរដ្ឋ។ នេះ​ក៏​មិនមែន​ជា​លើក​ទី​មួយ​ដែរ ដែល​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន ចេញ​មុខ​ការពារ​ជំហរ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល បើ​ទោះ​ជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មតិ​សាធារណជន​យ៉ាង​ណា​ក៏ដោយ។ លោក ហ៊ុន សែន ក៏​ធ្លាប់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​ឲ្យ​គ្រួសារ​នីមួយៗ​របស់​ពលរដ្ឋ​ទូទៅ​ក្នុង​ការ​គ្រប់គ្រង​កូន​ចៅ​ដើម្បី​កុំ​ឲ្យ​ក្មេងៗ​ទាំង​នោះ​សេព​គ្រឿងញៀន ឬ​ចូល​ក្រុម​បង​តូច​បងធំ ឬ​ប្រព្រឹត្ត​អំពើ​ល្មើស​ផ្សេងៗ ព្រោះ​លោក​អះអាង​ថា រដ្ឋាភិបាល​មើល​មិន​អស់​ទេ។ លោក ហ៊ុន សែន ប្រដូច​រដ្ឋាភិបាល​ទៅ​នឹង​ម្ដាយ​ឪពុក​ដែរ ប៉ុន្តែ​ត្រូវ​មើល​កូន​ជាង ១៥​លាន​នាក់​ឯ​ណោះ។ លោក​ថា បើ​គ្រាន់តែ​គ្រួសារ​មួយៗ មាន​កូន​តែ​ពីរ​បី​នាក់ មើល​ថែ​កូន​មិន​បាន​ល្អ​ផង តើ​ឲ្យ​រដ្ឋាភិបាល​មើល​យ៉ាង​ម៉េច​នឹង​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

18 Responses to "មន្ត្រី​បក្ស​កាន់​អំណាច​ថា​បើ​នរណា​មាន​លទ្ធភាព​ទប់ស្កាត់​បន្លែ​គីមី​គួរ​បង្កើត​បក្ស​ថ្មី​មក​ប្រកួតប្រជែង"

  1. Phanna says:

    ល្ងង់និងភ្លើតាំងពីលើដល់ក្រោម​ ត្រង់លុយយកទៅបង្កើតកងបង្ក្រាបសម្លាប់ប្រជាជនមាន​ តែត្រង់លុយបង្កើតក្រុមពិនិត្យអាហានាំចូលអត់មាន​ យីសពូកអាស្វាអត់ខួរ

  2. 😈omen😈 says:

    នរណាដែលភ្លើបង្កើតគណបក្សទៅប្រកួតជាមួយនិងពួកអាតរិច្ឆានកញ្ចាះយួនចោរហារយអស់នេះភ្លើសុទ្ធ បើយើងបោះឆ្នោតចាញ់ពួកវាយើងបានត្រឹមតែលីកន្ទេលតាមវាតែបើយើងឆ្នាស់ពួកវាវិញវាលួចទាំងក្នើយទាំងកន្ទេលពីយើង តើមហាជនខ្មែរអាចទុក្ខចិត្តពួកអាតរិច្ឆានកញ្ជាះយួនបានដែរឬទេ?មេដឹកនាំពិភពលោកគេលេងជឿទុក្ខចិត្តពួកអាចោរហារយអស់នេះទៀតហើយ។ការមិនព្រមរឹតបន្តឹងទប់ស្កាត់សារជាតិគីមីដែលបណ្ដាលអោយប្រជាពលរដ្ធខ្មែរស្លាប់នេះគឺជាការប្រល័យពូជស

  3. 😈omen😈 says:

    នរណាដែលភ្លើបង្កើតគណបក្សទៅប្រកួតជាមួយនិងពួកអាតរិច្ឆានកញ្ចាះយួនចោរហារយអស់នេះភ្លើសុទ្ធ បើយើងបោះឆ្នោតចាញ់ពួកវាយើងបានត្រឹមតែលីកន្ទេលតាមវាតែបើយើងឆ្នាស់ពួកវាវិញវាលួចទាំងក្នើយទាំងកន្ទេលពីយើង តើមហាជនខ្មែរអាចទុក្ខចិត្តពួកអាតរិច្ឆានកញ្ជាះយួនបានដែរឬទេ?មេដឹកនាំពិភពលោកគេលេងជឿទុក្ខចិត្តពួកអាចោរហារយអស់នេះទៀតហើយ។ការមិនព្រមរឹតបន្តឹងទប់ស្កាត់សារជាតិគីមីដែលបណ្ដាលអោយប្រជាពលរដ្ធខ្មែរស្លាប់នេះគឺជាការប្រល័យពូជសាស្ត្រយ៉ាងសម្ងាត់បំផុត។

  4. ?? says:

    dump and dumber person are not deference they can suit whit each other no matter what. I like this guy so much he can turn dog sit for HUN SEN to eat every day. one day all these god will going hell and form a party some of those evil waiting for them . GOD bless Cambodia

  5. Rayuth says:

    អ្នកណាដែលមានសមត្ថភាព ហ៊ានតែចេញមុខ នឹងត្រូវពួកប្រែតនឹះរកល្បិចរំលាយចោលដូចបក្សសង្រ្គោះជាតិចឹងកុំជោរអាវ៉ា!!!

  6. Anonymous says:

    ត្រូវតែថែរក្សាសន្តិភាពស្ថេរភាព ទោៈក្នុងតម្លៃណាក៏ដោយ ដែលយើងតែងលឺ តើហេតុអ្វីគេមិនអើពើ ពាក្យថាប្រទេសក្រែងមានប្រជាជន រឹពលរដ្ឋ និងទឹកដី ចុៈបើពលរដ្ឋទទួលជំងឺ ដោយសារការហូបចុក កើតខ្វៈពលកម្ម បង្កចោរហារយ ….តើនោៈជាសន្តិភាព ស្ថេរភាពដែររឺទេ?

  7. ?? says:

    ត្រូវតែថែរក្សាសន្តិភាពស្ថេរភាព ទោៈក្នុងតម្លៃណាក៏ដោយ ដែលយើងតែងលឺ តើហេតុអ្វីគេមិនអើពើ ពាក្យថាប្រទេសក្រែងមានប្រជាជន រឹពលរដ្ឋ និងទឹកដី ចុៈបើពលរដ្ឋទទួលជំងឺ ដោយសារការហូបចុក កើតខ្វៈពលកម្ម បង្កចោរហារយ ….តើនោៈជាសន្តិភាព ស្ថេរភាពដែររឺទេ?

  8. Chourn says:

    គេនិយាយពីបន្លែមានជាតិគីមីស្រាប់តែមកនិយាយឯណាឆ្កុយទៅវិញ។ គេនិយាយពីគោស្រាប់តែ សត្វសេកមួយក្បាលនេះនិយាយពីក្របីទៅវិញ ពិតជាក្រុមពួកខ្វាក់ខ្វិនមែន

  9. Chourn says:

    តើទុកមេដឹកនាំដេកផះនេះដល់ណាទៀតបងប្អូន បើវាធ្វើតាមយួនទាំងអស់អញ្ចឹងនោះ។ យួនវា សំលាប់ខ្មែរតាមរយះ វាចូលមកដុតផ្ទះខ្មែរនៅសម័យខ្មែរក្រហម ហើយវាជាយួនដដែលហ្នឹង វាធ្វើ ជាចូលមជួយបន្លត់។ ហើយឥឡូវវាសំលាប់ខ្មែរទៀតគឺសំលាប់តាមរយះបន្លែមានជាតិគីមី ហើយ មិនយូរនោះទេ ខ្មែរនិងស្លាប់អស់ ដោយសារតែអាកញ្ជះយួនម្នាក់ហ្នឹងឯង

  10. people says:

    All kon khmer must remember Youn-hanoi are the animal and they plan for long long time to swallow cambodia so all evens are created by Youn and now we must stand up and learn who enemy ? who our friend? Youn are the aggressors and never stop ambition . Youn-veitcong germs are in khmer government so all they do is serve youn only ‘even king serve youn too’ kon khmer must learn story and don’t expect youn let off ‘we must see LAOS country will become youn soon . GOD bless all cambodian people’

  11. VV says:

    At first I thought he is stupid, but actually This guy represents the Cambodia Govt. The way he talk make it completely clear about the stupid Govt.

  12. Anonymous says:

    We all should know that Ah Sok Ey San performed a dirty talk in order to get pay. If he talks nice like everyone, this mother fucker idiot Sok Ey San would be getting a new medicine for brain damage treatment right away, Now he can’t come to the USA, he is so worry of being hate by people and nature especially mother land of Cambodia. He would go too, when people say : Hun Sen must go!!!!!! He would ask people how about me? I think people will take Sok Ey San to justice for sure as we called “people court”.

  13. PHKA says:

    សេក”សាន”សីុអាហារគីមី ប្រែទៅជាសេកឡប់ៗស្រែកលែងដឹងក្បាល លែងដឹងកន្ទុយ គិតស្រែកអោយចៅហ្វាយ។

  14. ខ្មែរសុវណ្ណភូមិ says:

    អាណាងាប់អីងាប់ទៅពួកអញអត់ខ្វល់ទេវើយ ពួកអញគិតតែពីធើ្វយ៉ាងណាបានរក្សាអំណាចតទៅទៀតបានហីយ។ ពួកហែងងាប់ឆាប់ទៅ ពួកអញសំរេចផែនការយកស្រុកអោយយួនចិននៅ។ ពួកអានេះអ្វីក៏វាហា៑នធ្វើដែរ អាខ្វាក់លើកមុនវាថាស្តាយណាស់មិនបានសំឡាប់ខេ្មរមួយក្រុម សូម្បីក្មួយវាក៏វាបញ្ជាអោយសំលាប់ សត្វមានរាប់សិបក្បាលក៏វាអោយសំលាប់ ។ តែជួនកាលវាទៅវត្តហើយវាថាវាកាន់ពុទ្ធសាសនា វាធ្លាប់ក្មេងវត្តតែគួរអោយជឿវាទៀតឬអត់??????? សូមពិចារណា!!!!!

  15. Phan Phan says:

    អ្នកនាំពាក្យគណបក្សប្រជាជន សុខ ឥសាន ថា “នេះជាឱកាសល្អសម្រាប់អ្នកមានសមត្ថភាព និងអ្នកវិភាគ នាំគ្នាបង្កើតគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតដណ្ដើមប្រជាប្រិយពីគណបក្សប្រជាជនកម្ពុជា”។ បង្កើតគណបក្សនយោបាយ ខ្មោចអី ពេលគណបក្សគេខ្លាំងមានពលរដ្ឋគាំទ្រច្រើន បែរជារំលាយគេចោល បោះឆ្នោតអំបល់យស្អី បាយឡុកបាយឡអញ្ចឹង។

  16. Phan Phan says:

    និយាយដូចឆ្កួត ចុះគយរាប់ពាន់ម៉ឺននាក់ស្ទាក់យកលុយនៅគ្រប់តាមច្រកតាមព្រំដែនធ្វើអីទៅ បានជាត្រូវបង្កើតគណបក្សថ្មី

  17. Anonymous says:

    ភាសារទាល់ច្រករបស់គាត់ បង្ហាញថាអ្នកដឹកនាំប្រទេសបច្ចុប្បន្នគ្មានការទទួលខុសត្រូវចំពោះជាតិខ្លួនឯង។

  18. សិលា says:

    អាអាចម៏

Leave a Reply

Submit Comment