ស្ត្រីមេផ្ទះមួយចំនួន​ស្នើរដ្ឋាភិបាលឲ្យបង្រៀនពួកគេចេះមើលបន្លែមានជាតិគីមី​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០១៨​
http://vodhotnews.com

សុខភាព

បន្លែលក់នៅលើទីផ្សារ (ណាត សុភាព)


ស្ត្រីមេផ្ទះមួយចំនួន​នៅរាជធានីភ្នំពេញ ដែលដើរផ្សារទិញម្ហូបជាប្រចាំនោះ អំពាវនាវទៅរដ្ឋាភិបាលឲ្យបង្រៀនពួកគេឲ្យចេះពិនិត្យមើលគុណភាព​បន្លែ ដោយថាបច្ចុប្បន្ននេះបន្លែលក់នៅលើទីផ្សារភាគច្រើន​សុទ្ធតែមានជាតិគីមី។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៤ខែមករាម្សិលមិញ បានថ្លែងរំឭកជាថ្មីទៀតថា ដើម្បីលុ​បបំ​បាត់ចំណីអាហារមានសារធាតុគីមីនៅលើទីផ្សារ លោ​ក​ថា ​អ្ន​ក​ប្រើ​ប្រាស់​គួ​រ​ស្វែង​យល់ដោយ​ខ្លួនឯង ជាជាងជេរ និងបន្ទោសរដ្ឋាភិបាលថា ជាអ្នកបណ្តែ​តបណ្តោ​យឲ្យនាំចូ​ល​បន្លែ​គីមី​ទាំង​នោះ។

អំឡុងខែតុលាឆ្នាំមុន លោកនាយករដ្ឋមន្ត្រីបានប្រតិកម្មម្តងហើយ តបទៅនឹងអ្នករិះគន់ ដោយថា ដើ​ម្បី​​ថែ​​ទាំសុខភាព លោកថា ពួក​គេ​​ត្រូវ​ចេះពិនិត្យដោយខ្លួនឯង​ កុំប​ន្ទោ​ស​រដ្ឋាភិបាល។

ដើរចេញពីកន្លែងទិញបន្លែនៅផ្សារទួលទំពូង​ អ្នកស្រី ឡេង សុធាវី​​ បានរៀប​រាប់ថា គាត់មិនចេះ​មើល​បន្លែ​ប្រភេទណា មានជាតិគីមី ឬមិនមាននោះទេ ដោយថាឲ្យតែមើលទៅល្អទិញយកទៅធ្វើម្ហូប​បរិភោគ។

អ្នកស្រីនិយាយថា «អត់ដឹងថា [បន្លែ​] មានគីមីឬអត់ផង បើមើលអត់ដឹងផង ឃើញល្អទិញ បន្ទោសក៏​មិន​កើត​ដែរ ព្រោះអីគ្នាឃើញល្អគ្នាទិញ»។

ស្ត្រីមេផ្ទះម្នាក់ទៀត​ នៅម្តុំផ្សារដើមគ អ្នកស្រី ប៉ែន សុវណ្ណារី​ បានរៀប​រាប់ថា អ្នកលក់ប្រាប់គាត់ថា បន្លែភាគ​ច្រើន​នាំ​ចូល​​​ម​ក​ពីប្រទេសចិន​ ដោយថាបន្លែទំាងនោះស្ទើតែទំាងអស់ប្រើជាតិគីមី។ ករណីនេះ​អ្នកស្រីថា គាត់​បារម្ភពី​សុខភាពដែរ ប៉ុន្តែគាត់ថាបង្ខំចិត្តទិញដោយ​សារគ្មានជំរើស។

អ្នកស្រីឲ្យដឹងថា «បើនាយករដ្ឋមន្ត្រីឲ្យចូលមក​ហើយ របស់ខ្មែរអត់មានផង ចូលសុទ្ធ​តែរបស់យួន របស់ចិន…បើស្ពៃបូកគោចិនសុទ្ធ​ឡើងស្វិតដូចក្រដាសចឹង​ ទុក​បួនប្រាំថ្ងៃទៅ​ ពេលទុក​បួន ប្រាំថ្ងៃ ញំាអត់ចង់កើតទេ ឡើងស្វិត…និយាយឆាទៅស្វិត បើរបស់ខ្មែរយើងទុកតែពីរ បីថ្ងៃ ទៅ វារលួយ​ បើរបស់​ចិនទុកមួយខែ ពីរខែ…សុខចិត្តស្រពោន​ ការ៉ុតក៏ចឹងដែរ សុខចិត្តស្រពោន​ អត់មានជំរើសត្រូវ​តែញំា បើគាក៏ញំា យើងក៏ញំាដែរ បើយើងអត់ញំា ក៏គង់តែងាប់ដូចតែគ្នា​​​»។

ហៀបឡើងជិះម៉ូតូ ទំាងដៃកាន់ថង់បន្លែ អ្នកស្រី ផួង ធីតា បាន​អំពាវនាវទៅរដ្ឋាភិបាល​ឲ្យបញ្ជាទៅ​មន្ត្រីជំនាញ​​នៅ​តា​ម​ក្រសួងនិមួយៗ ចុះអប់រំនិងបង្រៀនប្រជាពលរដ្ឋ ​។​

អ្នកនាង​ឲ្យដឹងថា «គួរតែ[រដ្ឋាភិបាល​]ចុះអប់រំ ឬក៏ផ្សព្វផ្សាយ​តាមវិទ្យុ ឬក៏ទូរទស្សន៍ បណ្តាញ​សង្គម​ឲ្យគាត់ បានយល់ដឹង​ពីបញ្ហាគីមី​ទំាងប្រជាពលរដ្ឋ​ ទំាងអាជីវក លក់នៅតាមទីផ្សារ​ ហើយទំា​ងអ្ន​ក​នាំចូល​ពីវៀត​​ណាម​ ឲ្យគាត់យល់ដឹងពីរបៀប​មើលថា បន្លែងហ្នឹងជាបន្លែគីមី​ ហើយបន្លែងហ្នឹងជាបន្លែធម្មជាតិ ហើយយើងត្រូវការពារសុខភាព»។

នាយកប្រតិបត្តិអង្គការសេដាក់ដែលធ្វើការផ្តោតលើកសិកម្ម លោក​ សម វិទូ និយាយថា មានតែមន្ត្រីជំនាញទេ​ អាចដឹ​ង​ពី​ចំណី​អាហារមានសារធា​តុគីមី តាមរយៈឧបករណ៍វាស់ស្ទង់នានា។ លោកថាចំណែក ពលរដ្ឋសាមញ្ញ ពិបា​កក្នុងការ​សម្គា​ល់​ដោយថា សា​​ធាតុគីមីខ្លះ ដែលគេយកទៅប្រើ គ្មានក្លិន គ្មានពណ៌។

លោកថា៖ «ជាទូទៅនៅក្នុងលក្ខណៈបច្ចេកទេសយើងមើលនឹងភ្នែកធម្មតាពិបាកក្នុងការកំណត់ចំណាំណស់ថាបន្លែ ឬត្រីសាច់ណា មានជាតិគីមី និងគ្មានជាតិគីមី។ ព្រោះ​​សាធាតុគីមីខ្លះយើងមើលអត់ឃើញទេ មានន័យថា វាអត់មានក្លិន វាអត់មានពណ៌ វាអត់មានអ្វីដែ​លអា​ចឲ្យយើងស​ម្គាល់បា​នទេ។​ ព្រោះឧទារណ៍ថា ដូចថ្នាំដែលគេប្រើដើម្បីសម្លាប់សត្វល្អិតខ្លះ ទៅលើបន្ថែទៅអីហ្នឹង ពេលដែល​បាញ់ទៅ​លើប​ន្ថែ​ទៅជា​ជ្រាបចូលទៅក្នុងសេរីរាង្គរបស់បន្ថែ ឬក៏ផ្លែឈើហ្នឹង ពេលនឹងវាមើ​លអត់ឃើញថាមានជាតិអីទេ ប៉ុន្តែ​នៅពេ​លដែល​សត្វល្អិ​តវា​ស៊ីទៅទើបវាងាប់»។

បើតាមលោក សម វិទូ ដើម្បីការពារសុខភាព គេចពីសារធាតុគីមី លោកថា រដ្ឋាភិបា​ល​ត្រូវជំ​រុញឲ្យ​មន្ត្រី​ជំ​នាញ កាំកុងត្រូ​​ល​ចុះ​ពិ​និ​ត្យអាហារទាំងនោះនៅលើទីផ្សារ តាមច្រកនាំចូល និងបង្ហា​ត់​បង្រៀ​​ន​ក​សិករ ឲ្យចេះ​ប្រើសារធាតុគីមី តាមបច្ចេ​ក​ទេស និងមា​នក្រមសីលធម៌។

អំឡុងខែកញ្ញាឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយកំពុង​ប្រ​ក​បរបរ​ក​សិក​ម្ម ប៉ុន្តែកសិករអាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារ​បញ្ហាផ្សេងៗ។

ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិញបានបង្ហាញរបាយការណ៍ដែរថា កម្ពុជាបានចំណាយថ​វិកា២០០​លានដុ​ល្លា​រ​អាមេរិក​ក្នុង១ឆ្នាំៗ សម្រាប់នាំចូលបន្លែពីបរទេស ដើម្បី​ផ្គត់ផ្គង់​តម្រូវការក្នុងស្រុក។ ក្រសួងថាបន្លែនាំចូលទាំងនោះ ភាគ​ច្រើ​​ននាំចូលពីប្រទេសវៀតណាម និង​ប្រទេសចិន​៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

8 Responses to "ស្ត្រីមេផ្ទះមួយចំនួន​ស្នើរដ្ឋាភិបាលឲ្យបង្រៀនពួកគេចេះមើលបន្លែមានជាតិគីមី​"

  1. Anonymous says:

    ត្រូវហើយប្រជាជនមានភ្នែក២មិនអាចមើលដឹងថាបន្លែណាមានគីមីនោះទេ។ ទាល់តែប្រជាជនមានភ្នែក១ ដូចអាចោរភ្នែក១ ទើបពូកែ អាចមើលដឹងថាបន្លែណាមានគីមី។

  2. PHKA says:

    បើមន្ត្រីកាន់ការទាំងនោះស្រឡាញ់ជាតិសាសន៍ខ្លួន គាត់មិនយក”ដូឡារ”មកញត់ក្នុងក្បាលពោះខ្លួន ហើយបិទភ្នែកអោយរបស់ យួនសៀម បំផ្លាញសុខភាពខ្មែរដែលអម្បូរណ៍ដូចខ្លួន

  3. PHKA says:

    បើមន្ត្រីកាន់ការទាំងនោះស្រឡាញ់ជាតិសាសន៍ខ្លួន គាត់មិនយក”ដូឡារ”មកញត់ក្នុងក្បាលពោះខ្លួន ហើយបិទភ្នែកអោយរបស់ យួនសៀម បំផ្លាញសុខភាពខ្មែរដែលអម្បូរណ៍ដូចខ្លួន”””””””

  4. ?? says:

    how can HUN SEN teaching people how to check chemical’s vegetable that came from Vietnam . HUN SEN said most Cambodian are AH LNGUNG TU but so sad he is worse then AH LNHUNG TU in this leadership and all the other. so sad Cambodia right now is under year zero that mean minus _ o%. HUN SEN have to go Cambodian have to wake up and save their nation. GOT bless Cambodia

  5. Anonymous says:

    He has only one blind eye, the other is also badly damaged, that is why he cannot fix the problem.
    Go to hall, Hun Sen must go!!!!!!!!!

  6. ខ្មែរសុវណ្ណភូមិ says:

    ចុះអាណាចឹញ្ចឹមពួកនេះ ? អាសុីបាយបោកឆ្នាំង អាណាមានតួនាទីមើលការខុសត្រូវរាស្រ្ត? និយាយចេញមកដឹងស្តីបន្ទោសអោយរាស្រ្ត អែខ្លួនអែងដេកអោបពងទេមើលទៅ? លើកនេះអែងកុំមើលផ្លូវអញបោះអោយ!! ចេញបោកអានេះច្រើនលើកហើយ។

  7. Chourn says:

    សមមុខហើយអាមេដឹកនាំដេកផេះ គ្រាន់តែនិយាយចេញមកក៍គ្មានទំនួលខុសត្រូវដែរ ឥឡូវពលរដ្ឋ ហៅអ្នកនិយាយដែលថាស្កាល់ច្បាស់ថាបន្លែមានជាតិគីមីហ្នុងមកបង្រៀនពួកគាត់មើល បើមិនដឹង ដូចប្រជាពលរដ្ឋដែរនោះ ច្បាស់ជាក្បាលនិងវែកឆាហើយ

  8. Chourn says:

    តើទុកមេដឹកនាំដេកផះនេះដល់ណាទៀតបងប្អូន បើវាធ្វើតាមយួនទាំងអស់អញ្ចឹងនោះ។ យួនវា សំលាប់ខ្មែរតាមរយះ វាចូលមកដុតផ្ទះខ្មែរនៅសម័យខ្មែរក្រហម ហើយវាជាយួនដដែលហ្នឹង វាធ្វើ ជាចូលមជួយបន្លត់។ ហើយឥឡូវវាសំលាប់ខ្មែរទៀតគឺសំលាប់តាមរយះបន្លែមានជាតិគីមី ហើយ មិនយូរនោះទេ ខ្មែរនិងស្លាប់អស់ ដោយសារតែអាកញ្ជះយួនម្នាក់ហ្នឹងឯង

Leave a Reply

Submit Comment