អ្នកវិភាគ​និង​ពលរដ្ឋ​រិះគន់​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ដែល​មិន​ចេះ​ទទួល​ខុស​ត្រូវ

ដោយ ទីន ហ្សាការីយ៉ា
2018-01-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (Photo courtesy of SPM Page)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (Photo courtesy of SPM Page)


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជូន​កាដូ​ឆ្នាំ​ថ្មី​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​រដ្ឋាភិបាល នៅ​ដើម​ឆ្នាំ​២០១៨ នេះ គឺ​កាដូ​ព្រមាន​ដក​អភិបាល​ខណ្ឌ ដោយសារ​តែ​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​នៅ​ក្បែរ​ភូមិគ្រឹះ​របស់​លោក​មិន​ល្អ និង​កាដូ​មួយ​ទៀត​គឺ​ជា​ការ​បន្ទោស​ពលរដ្ឋ​ដែល​មិន​ចេះ​គិត​ទិញ​បន្លែ ផ្លែឈើ ត្រី​សាច់​នៅ​លើ​ទីផ្សារ​មាន​សារធាតុគីមី មិន​ចេះ​គិត​ពិចារណា​ជាដើម។

​ក៏ប៉ុន្តែ​សារ​ឆ្នាំ​ថ្មី​ដែល​លោក ហ៊ុន សែន ផ្ដល់​ជូន​ពលរដ្ឋ និង​មន្ត្រី​ក្រោម​បង្គាប់​របស់​ខ្លួន​បែប​នេះ ត្រូវ​បាន​អ្នកវិភាគ និង​ពលរដ្ឋ លើក​ឡើង​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មិន​ចេះ​ទទួល​ខុស​ត្រូវ។

​អ្នក​វិភាគ​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​មេដឹកនាំ​បរាជ័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ បំបាត់​អំពើ​ពុករលួយ​មិន​បាន និង​បញ្ហា​ដទៃ​ទៀត។

​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​កន្លង​មក​បរាជ័យ​ទៅ​លើ​ការគ្រប់គ្រង​ស្ថាប័ន​រដ្ឋ​របស់​ខ្លួន ហើយ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​បរាជ័យ​របស់​ខ្លួន​នោះ​ឡើយ។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន តែង​តែ​បន្ទោស​គេ​ឯង​ទៅ​វិញ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ដឹកនាំ​រដ្ឋ​មិន​យល់​ពី​ករណី​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដើម្បី​រៀបចំ​ស្ថិរភាព​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ សុខុមាលភាព​ប្រជាពលរដ្ឋ និង​យន្តការ​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​ជាដើម៖ «»។

​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៨ ជា​ឆ្នាំ​ថ្មី ដែល​ពលរដ្ឋ​បាន​បួងសួង​សុំ​សេចក្ដី​សុខ និង​ភាព​រីកចម្រើន​ក្នុង​ឆ្នាំ​ថ្មី​នោះ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែរ​ជា​ទម្លាក់​កំហុស​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​ថ្មី​ម្ដង​ទៀត​ចំពោះ​ការ​ប្រើប្រាស់​បន្លែ ត្រី សាច់ ប្រចាំ​ថ្ងៃ​ជាដើម៖ «»។

បន្ថែម​ពី​នេះ​ទៀត លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ឈប់​ទិញ​បន្លែ ផ្លែឈើ ត្រី​សាច់​ណា​ដែល​មាន​ជាតិគីមី​ប្រើប្រាស់ ដើម្បី​ឲ្យ​ក្រុម​ឈ្មួញ​​ក្ស័យធន។ ក៏ប៉ុន្តែ​បញ្ហា​នេះ ទាំង​ពលរដ្ឋ និង​អ្នក​វិភាគ​លើក​ឡើង​ថា ប្រជាពលរដ្ឋ​គ្មាន​ដែន​សមត្ថកិច្ច ឬ​គ្មាន​ជំនាញ​ដើម្បី​ត្រួត​ពិនិត្យ​ផលិតផល​ដែល​មាន​គុណភាព បន្លែ ត្រី សាច់ ណា​ដែល​គ្មាន​ជាតិ​គីមី​នោះ​ឡើយ។ ការ​ត្រួត​ពិនិត្យ​ទាំង​អស់​នេះ គឺ​ជា​ដែន​សមត្ថកិច្ច​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ជា​សមត្ថកិច្ច​របស់​មន្ត្រី​កាំកុងត្រូល​នៅ​តាម​តំបន់​ព្រំដែន​នីមួយៗ​ជាដើម។

​អ្នក​វិភាគ​សង្កត់ធ្ងន់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​នេះ គឺ​រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​ភ្លេច​ថា ការ​ចរាចរ​ទំនិញ​ផ្សេងៗ លក់​នៅ​លើ​ទីផ្សារ​ប្រចាំថ្ងៃ​បាន ឬ​មិន​បាន​នោះ គឺ​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល ទោះ​បី​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន បើក​ច្រក​ទីផ្សារ​សេរី​ក្នុង​ការ​ជួញដូរ​ទំនិញ​នៅ​ក្នុង​តំបន់​ក្ដី ព្រោះ​ថា រដ្ឋាភិបាល​នីមួយៗ មាន​សិទ្ធិ​ក្នុង​ការ​ហាមឃាត់​ទំនិញ​ក្លែងក្លាយ ឬ​ទំនិញ​គ្មាន​គុណភាព​នោះ​ឡើយ។

ក្រៅ​ពី​នេះ​ទៀត ចំពោះ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​វិញ លោក ហ៊ុន សែន ក៏​បន្ទោស​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​គេ​មើល​ឃើញ​ថា ពួកគាត់​ធ្វើការ​គ្មាន​ការិយាល័យ​នៅ​តាម​ចិញ្ចើម​ផ្លូវ មាន​ប្រាក់ខែ​តិច​តូច​នោះ​ថា ជា​អ្នក​បណ្ដោយ​ឲ្យ​ពលរដ្ឋ​មិន​គោរព​ច្បាប់​ចរាចរណ៍​ជាដើម។ ទន្ទឹម​នឹង​នេះ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​ដក​តំណែង​អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុធ ដែល​បណ្ដោយ​ឲ្យ​ចរាចរណ៍​រញ៉េរញ៉ៃ​នៅ​មុខ​គេហដ្ឋាន​របស់​លោក​ទៀត​ផង៖ «»។

​ចំពោះ​ការ​លុបបំបាត់​អំពើ​ពុករលួយ​វិញ អ្នក​វិភាគ​ថា រដ្ឋាភិបាល​ក៏​បរាជ័យ​ក្នុង​ការ​បោសសំអាត​អំពើ​ពុករលួយ​ដែរ ដូចជា​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​អាជីវកម្ម​ខ្សាច់​ដែល​ត្រូវ​បាន​លាតត្រដាង​ដោយ​សកម្មជន​បរិស្ថាន និង​អ្នក​សារព័ត៌មាន​កន្លង​មក​នោះ រួម​មាន​ការ​នាំ​ចេញ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ទៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ឥណ្ឌា ព្រមទាំង​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ទៅ​កោះ​តៃវ៉ាន់ ដែល​មាន​​ចំនួន​ប្រមាណ ៧៥​លាន​តោន គិត​ជា​ទឹក​ប្រាក់​ជិត ៨០០​លាន​ដុល្លារ តែ​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា មាន​មិន​ដល់ ៣​លាន​តោន​ផង។ មក​ទល់​ពេល​នេះ លោក ហ៊ុន សែន មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​​ទៅ​លើ​មន្ត្រី​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ​នៅ​ឡើយ​ទេ។

​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រក​ឃើញ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​កម្រិត​ខ្ពស់​នៅ​លើ​ពិភពលោក។

​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ​ឆ្នាំ​២០១៦ របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ​២០១៧ បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២១ ស្ថិត​ក្នុង​លេខ​រៀង​ទី​១៥៦ ក្នុង​ចំណោម​ប្រទេស​១៧៦។ កម្ពុជា​ទទួល​បាន​ពិន្ទុ ២១ រយៈពេល ៣​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។

​លទ្ធផល​នៃ​សន្ទស្សន៍​នេះ បង្ហាញ​ថា កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ខ្លាំង ហើយ​នៅ​តែ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន និង​ចំណាត់​ថ្នាក់​ទាប​បំផុត​លំដាប់​ទី​៣ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

​ទោះបីជា​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ដឹកនាំ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ និង​ការ​ទប់ស្កាត់​ទំនិញ បន្លែ ផ្លែឈើ ត្រី​សាច់ នៅ​លើ​ទីផ្សារ​ក្ដី ប៉ុន្តែ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ជោគជ័យ​លើ​ការ​ធ្វើ​ច្បាប់ ដើម្បី​រឹតត្បិត​សេរីភាព និង​ការ​ប្រើប្រាស់​តុលាការ​របស់​ខ្លួន ដែល​គេ​ហៅ​ថា តុលាការ​តេឡេ​នោះ ក្នុង​ការ​ចាប់ចង​សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី តំណាងរាស្ត្រ មេ​បក្ស​ប្រឆាំង អ្នក​វិភាគ អ្នក​សារព័ត៌មាន​ឯករាជ្យ និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ជាដើម។ អ្នក​វិភាគ​ហៅ​ភាព​ជោគជ័យ​របស់​រដ្ឋាភិបាល​លើ​ការ​បិទ​មាត់​អ្នក​មាន​មតិ​ផ្ទុយ​ពី​ខ្លួន​នេះ ថា​ជា​ទង្វើ​ដឹកនាំ​បែប​ផ្ដាច់ការ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​តែ​សំបក​ក្រៅ និង​ជា​រដ្ឋាភិបាល​មិន​ចេះ​ទទួល​ខុស​ត្រូវ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "អ្នកវិភាគ​និង​ពលរដ្ឋ​រិះគន់​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ដែល​មិន​ចេះ​ទទួល​ខុស​ត្រូវ"

  1. people says:

    Mr veitcong mafia dictator never see his fault ‘even his fart still smell good’but good for himself. cambodian people living in no where or under who protected ?? This is the state no law’ and everything followed veitcong mafia dictator’s mouth ‘ no law’ . Why this country listen only one man?? is this law country?? or just the veitcong slave state?? . This country is the state in the cage of veitcong mafia dictator and his group ‘ they never obey the constitution or law’ what a communist state wearing democracy shirt”. GOD bless all cambodian people’

  2. Rayuth says:

    គ្មានសមត្ថភាពដឹកនាំប្រទេស ដោះស្រាយរាល់បញ្ហាជាតិ និងរបស់ប្រជាជន រួចបែរជាមកបន្ទោសប្រជាជនវិញ។ បុរសគ្មានសមត្ថៅាព! អ្នកនយោបាយ ឬមេដឹកនាំគ្មានចំណេះដឹងពិតប្រាកដគឺបែបនេះ។ អន់ណាស់!

  3. Anonymous says:

    Shut a fuck up!!!!!!!!!!!!
    Hun Sen must go,
    Your speech is so dirty,
    Too tired to hear dumber………….
    Stupid mother f…ker……..,…, Shut a fuck up!,,!!!!!!!!
    Go to hell👹👺💥👹👺🔥

  4. ?? says:

    TO all Cambodian our nation is in a great dangers according to reason situation. our nation is going to face a major problem the problem is>>>>> broken a part<<<<< as I'm part of this nation I would like every Cambodian think deeper to every day political war in Cambodia . HUN SEN have to go why I said that ?????? the reason is HUN SEN having more them enough time in leading this nation. some one have to come and driving this nation to safety in order to be alive in world community. HUN SEN is in deep hole he can not get out please do not let HUN SEN bring this poor nation going hell whit him. I knew and also filling so sad for HUN SEN the reason why I fill bad about him . No1 according to his personal story he have born and became a teenager during time of war .No2 he did not have enough education . No3 since he became a teenager all he knew was fighting whit his own people and killed each other. please listening to his speak then you can analyse that he have no knowledge of leading this nation. this is the last request to HUN SEN please give up you position get out and live in peace for the last minute of your life. I do not think you can live that long let Cambodian fine their future . every thing will be over if you let Cambodian make their judgement who can be their leader in the future. GOD bless Cambodia and it's people

  5. Mitra says:

    ​មេដឹកនាំ​ដែល​មិន​ចេះ​ទទួល​ខុស​ត្រូវ ខ្ញំុដឹងថាលោកអ្នកមានគុណតែលោកក៏គួរពិចារណាដែរថា ទង្វើរទាំងអស់នេះត្រឹមត្រូវទេ?

  6. Chourn says:

    ឲ្យយតែមិនទទួលខុសត្រូវហើយនៅតែប្រហើន នោះប្រជាពលរដ្ឋនិងដេញធ្លាក់ទឹកនៅថ្ងៃណាមួយ ជាមិនខានដូចមេដឹកនាំម្នាក់នៅអាហ្វ្រិកកណ្តាលអញ្ចឹង