តុលាការ​ខេត្ត​កណ្ដាល​រង​ការ​រិះគន់​រឿង​ចេញ​ដីកា​សម្លាប់​មាន់​៩២​ក្បាល

ដោយ ហេង សកល
2018-01-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបភាព​ក្រុម​នគរបាល​សម្លាប់​មាន់​តាម​ដីកា​សម្រេច​របស់​សាលាដំបូង​ខេត្ត​កណ្ដាល ពាក់ព័ន្ធ​នឹង​សំណុំរឿង​ល្បែង​ជល់​មាន់ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។ Screenshot
រូបភាព​ក្រុម​នគរបាល​សម្លាប់​មាន់​តាម​ដីកា​សម្រេច​របស់​សាលាដំបូង​ខេត្ត​កណ្ដាល ពាក់ព័ន្ធ​នឹង​សំណុំរឿង​ល្បែង​ជល់​មាន់ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។ Screenshot


ពលរដ្ឋ អ្នកច្បាប់ និង​ព្រះសង្ឃ បាន​រិះគន់​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​កណ្ដាល ចំពោះ​ការ​ចេញ​ដីកា​សម្រេច​សម្លាប់​សត្វ​មាន់​ចំនួន ៩២​ក្បាល ថា​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ ខុស​ទាំង​ច្បាប់​សាសនា និង​ច្បាប់​រដ្ឋ។ សមត្ថកិច្ច​កាល​ពី​ខែ​ចុង​ឆ្នាំ​២០១៧ បាន​បង្ក្រាប​កន្លែង​ជល់​មាន់​ខុស​ច្បាប់​ធំ​ជាង​គេ​នៅ​កម្ពុជា មួយ​កន្លែង ដែល​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ យុទ្ធនាការ​បង្ក្រាប​កន្លែង​ជល់​មាន់​នេះ ឈាន​រហូត​ដល់​លោក ហ៊ុន សែន ចេញ​បញ្ហា​ឱ្យ​សមត្ថកិច្ច​បាញ់​សម្លាប់​ក្មួយ​ប្រសា ប៉ុន្តែ​ក្មួយ​ប្រសា​លោក ហ៊ុន សែន រួច​ខ្លួន ស្លាប់​តែ​មាន់ ៩២​ក្បាល។

​ពលរដ្ឋ​មួយ​ចំនួន​បាន​បន្ត​បញ្ចេញ​មតិ​ប្រតិកម្ម​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ថា ការ​សម្លាប់​សត្វ​មាន់​ស្រស់ៗ​របស់​សមត្ថកិច្ច​ខេត្ត​កណ្ដាល ជា​អំពើ​ឃោរឃៅ​មួយ​ដែល​ផ្ទុយ​ទៅ​នឹង​សីលធម៌​សង្គម និង​ព្រះពុទ្ធ​សាសនា ដែល​ហាម​មិន​ឱ្យ​មាន​ការ​សម្លាប់​សត្វ។

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ចំនួន​សរសេរ​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​ទោស​ប្រហារ​ជីវិត​ទេ ប៉ុន្តែ​សត្វ​មាន់​ត្រូវ​បាន​ប្រហារ​ជីវិត​ទៅ​វិញ។ ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ កន សាវាង្ស លើក​ឡើង​ជា​សំណួរ​ថា “តើ​មាន់​ជា​អ្នក​មាន​ទោស​កំហុស ឬ​ម្ចាស់? តើ​ការ​កាត់​ទោស​នេះ​ពិត​ជា​យុត្តិធម៌​សម្រាប់​សត្វ​ពិត​មែន​ឬ? អស់​សំណើច​ណាស់​ច្បាប់​ស្រុក​រំដួល”។ ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ បាភ្នំ​សង្គ្រោះ​ជាតិ បាន​សរសេរ​ថា “ប្រទេស​ខ្ញុំ​ប្លែក​ជាង​ប្រទេស​ណាៗ​ទាំង​អស់ មាន​ច្បាប់​កាត់​ទោស​ប្រហារ​ជីវិត​មាន់ ៩២​ក្បាល ក្នុង​ថ្ងៃ​តែមួយ”។

វីដេអូរ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម មាន​​ចំនួន​ជាង​ពីរ​នាទី ឃើញ​មាន​សមត្ថកិច្ច​ជា​មន្ត្រី​នគរបាល​ជាង​ដប់​នាក់​បាន​ឈរ​មើល និង​សមត្ថកិច្ច​ពីរ​នាក់​ទៀត បាន​ចាប់​យក​មាន់​ម្ដង​មួយៗ​មក​កាត់​ក្បាល​ដាច់​ចេញ​ពី​ក​ស្លាប់​ភ្លាមៗ។ ក្នុង​វីដេអូ​ដដែល​ក៏​ឃើញ​មន្ត្រី​ប៉ូលិស​ទាំង​នោះ​បាន​ដាំ​ទឹក​សម្រាប់​បោច​មាន់​ទៀត​ផង។

ម្ចាស់​គណនីហេ្វសប៊ុក ឈ្មោះ ម៉ូលីការ រៀល (Molika Real) បាន​សរសេរ​ថា “បន្ទាប់​ពី​កាត់​ទោស​ហើយ ដល់​ត្រូវ​រក​គល់​ស្លឹក​គ្រៃ ល្មម​ក្លែម​បាត់”។ ម្ចាស់​គណនី​ហ្វេកប៊ុក​ម្នាក់​ទៀត ឈ្មោះ សាន សុជា វីចេ (San Sochea VJ) បាន​សរសេរ​ថា “តើ​កម្ម​អ្វី​ខ្ញុំ​មិន​អាច​ជួបជុំ​ក្រុម​ញាតិ គេ​យក​មក​ជា​ល្បែង​ជល់​ដាក់​ដុល្លារ ឃើញ​ប៉ូលិស​មក ក្នុង​ចិត្ត​នឹក​ថា គេ​មក​ស្រោចស្រង់​ឱ្យ​បាន​រស់រាន​ជួបជុំ​ពូជពង្ស បែរ​ជា​ត្រូវ​បាត់បង់​ជីវិត​ទៅ​វិញ”។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​សម្រេច​កម្ទេច​ចោល​នូវ​សត្វ​មាន់​ចំនួន ៩២​ក្បាល ដោយ​លើក​មូលហេតុ​ថា ការ​ថែរក្សា​នូវ​សត្វ​មាន់​ទាំង​នេះ​មាន​ការ​លំបាក ចំណាយ​សោហ៊ុយ​ផ្សេងៗ និង​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​បទល្មើស​កើត​មាន​ជា​ថ្មី និង​ដើម្បី​ពន្លឿន​នីតិវិធី​ស៊ើបសួរ​ឱ្យ​បាន​ឆាប់​រហ័ស​ផង​ដែរ។ សមត្ថកិច្ច​ចម្រុះ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ បាន​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ​នៅ​លើ​ទឹកដី​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​លោក ហ៊ុន សែន បញ្ជា​ឱ្យ​បាញ់​សម្លាប់​ក្មួយ​ប្រសា​របស់​លោក​ប្រសិនបើ​ហ៊ាន​តដៃ៖ «»។

​ជុំវិញ​ករណី​នេះ ប្រធាន​សាលាដំបូង​ខេត្ត​កណ្ដាល លោក ហុក វ៉ាន់ធីណា បាន​សម្រេច​ឃុំខ្លួន​ក្មួយ​ប្រសា​លោក ហ៊ុន សែន ឈ្មោះ ថៃ ផានី ហៅ ម៉ាប់ បណ្ដោះអាសន្ន និង​ជនសង្ស័យ ៦៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១​ខែ ពី​បទ​លេងល្បែង​ស៊ីសង​ខុស​ច្បាប់ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ។

​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​ឃ្លាំមើល​អំពើ​ពុករលួយ ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ស៊ើប​អង្កេត​ជា​បន្ទាន់​លើ​ករណី​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​បាន​ទទួល​សំណូក​ពី​ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​ពីរ​កន្លែង គឺ​នៅ​ស្រុក​បាទី ខែត្រ​តាកែវ និង​នៅ​ស្រុក​ល្វាឯម ខែត្រ​កណ្ដាល។ ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​គួរ​តែ​បង្ហាញ​ឈ្មោះ​មន្ត្រី​ដែល​បាន​ទទួល​យក​លុយ​ពី​ក្មួយ​ប្រសា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ថៃ ផានី ហៅ ម៉ាប់ ដែល​ជា​ម្ចាស់​សង្វៀន​មាន់​ជល់​ដ៏​ធំ និង​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​មាន​មន្ត្រី​តុលាការ ឬ​អាជ្ញាធរ​ណា​ហ៊ាន​ប៉ះពាល់​បាន​ឡើយ។

​ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ ដែល​គង់នៅ​ប្រទេស​កាណាដា បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា ចំពោះ​មាន់ ៩២​ក្បាល​មិន​ពិបាក​ឱ្យ​ចំណី​រហូត​ដល់​សម្លាប់​ចោល​នោះ​ទេ ហើយ​ប្រសិនបើ​ពិបាក​ក្នុង​ការ​ថែទាំ​ខ្លាំង​ណាស់ យក​សត្វ​មាន់​ទាំង​អស់​នោះ​ទៅ​ប្រលែង​ក្នុង​វត្ត​អារាម​ទៅ។ ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា សត្វ​មាន់​មិន​មាន​ទោសកំហុស​អ្វី​ដែល​ត្រូវ​ប្រហារ​ជីវិត​ឡើយ ហើយ​អ្នក​ដែល​បញ្ជា​ឱ្យ​សម្លាប់ និង​អ្នក​សម្លាប់​ដោយ​ផ្ទាល់​មាន​បាបកម្ម​ខ្លាំង​ណាស់​ក្នុង​ព្រះពុទ្ធ​សាសនា៖ «»។

ការ​សម្លាប់​សត្វ​មាន់​នេះ មិន​ត្រឹមតែ​ផ្ទុយ​នឹង​ព្រះពុទ្ធ​សាសនា​ទេ ប៉ុន្តែ​វា​ផ្ទុយ​ទាំង​ច្បាប់​ផង​ដែរ។

​អ្នក​ច្បាប់​លើក​ឡើង​ដែរ​ថា ចំពោះ​ការ​កម្ទេច​ចោល​ភស្តុតាង​របស់​តុលាការ អាច​នាំ​ឱ្យ​មាន​ផល​អវិជ្ជមាន​ដល់​ដំណើរការ​រឿង​ក្តី​ផង​ដែរ។ លោក​មេធាវី ហែម សុជាតិ បាន​ឱ្យ​អាស៊ីសេរី ដឹង​ថា ចំពោះ​រឿង​ព្រហ្មទណ្ឌ ភស្តុតាង​មាន​សារសំខាន់​ណាស់។ ភស្តុតាង​អាច​ដាក់​បន្ទុក និង​អាច​ដោះ​បន្ទុក។ ប្រសិន​បើ​ភស្តុតាង​ត្រូវ​បាន​កម្ទេច​ចោល អាច​នាំ​ឱ្យ​ជន​ត្រូវ​ចោទ ឬ​ជនល្មើស​រួចខ្លួន​ពី​សំណាញ់​ច្បាប់៖ «»។

លោក ហែម សុជាតិ ពន្យល់​ថា តុលាការ​អាច​សម្រេច​កម្ទេច​ចោល​ភស្តុតាង​បាន ចំពោះ​វត្ថុតាង​ទាំង​ឡាយ​ណា​ដែល​ផ្ដល់​ផល​អវិជ្ជមាន​ដល់​សង្គម។ លោក​លើក​ឧទាហរណ៍​ថា វត្ថុ​មួយ​ដែល​មាន​ក្លិន​ស្អុយ ប្រសិនបើ​វត្ថុ​នោះ​រក្សាទុក ហើយ​ខ្វះ​បច្ចេកទេស​គ្រប់​គ្រង់​បណ្ដាល​ឱ្យ​សាយភាយ​ចំហាយ​ក្លិន​ស្អុយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ តុលាការ​ត្រូវ​បំផ្លាញ​ចោល​តែម្ដង។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​វត្ថុ​នោះ​រក្សា​ទុក​ទៅ​មិន​មាន​ផលវិបាក​ដល់​សង្គម​ទេ តុលាការ​ត្រូវ​តែ​រក្សាទុក​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត។

លោក​មេធាវី​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ក្នុង​អាជីព​ជា​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​អ្នក​ច្បាប់​អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ លោក​មិន​ដែល​ជួបប្រទះ​រឿង​តុលាការ​ចេញ​ដីកា​សម្រេច​កម្ទេច​ចោល​សត្វ​មាន់​រស់​ក្នុង​ថ្ងៃ​តែមួយ​ចំនួន ៩២​ក្បាល​ទេ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​បាន​ទទួល​ព័ត៌មាន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "តុលាការ​ខេត្ត​កណ្ដាល​រង​ការ​រិះគន់​រឿង​ចេញ​ដីកា​សម្លាប់​មាន់​៩២​ក្បាល"

  1. ខ្មែរសុវណ្ណភូមិ says:

    ពីមួយថៃ្ងទៅមួយថៃ្ងពួកនេះកាន់តែសំដែងអោយពលរដ្ឋឃើញច្បាស់អំពើពួកវាធ្វើមិននាំអោយសង្គមជាតិរីកចំរើនឡើយ។ អ្វីដែលត្រូវធ្វើមិនធ្វើ អី្វសមធ្វើពួកវាអត់អើពើរ។ ផ្ទុយទៅវិញវាជេរាស្រ្ត ពលរដ្ឋុថាអាល្ងង់ទូ ជាដើមឬអោយពលរដ្ឋទទួលខុសត្រូវដោយខ្លួនឯង ។ ឯពួកវានាំគ្នាបង្កើតកនែ្លងលេងលែ្បងនិងអបាយមុខផេ្សងផេ្សង ឬក៏ឃុបឃិតនិងយួននៅតាមព្រំដែនបង្កើតកនែ្លងលេងលែ្បងនៅលើទឺកដីខែ្មរតាមជាយដែន។ ពីកំពតរហូតដល់តាកែវនិងស្វាយរៀង ខ្ញុំទៅដល់ទីនេះហើយ ម្ចាស់កនែ្លលេងលែ្បងភាគច្រើនជាជនជាតិយួនតែពួកនេះវានិយាយខែ្មរច្បាស់ណាស់ជួនកាលយើងមិននឹកស្មានថាវាយួនឡើីយ។ ពេលថៃ្ងវាឆ្លងទៅមើលការខុសត្រូវដល់យប់វាមកខាងយួនដេកយ៉ាងស្រួល។ ឯពួកអាធំធំនៅខែ្មរវាមានភាគហ៑ុន វាចាំតែយកលុយទេ អាណាធើ្វអីធើ្វទៅ។ យើងបង់ពន្ធចឹញ្ចឹមពួកនេះសមឬអត់ ។វាម្នាក់ម្នាក់កបដុល្លារ៏ដល់បោះឆ្នោតវាអោយប៑ីចេងក្រមានិង២ទៅបីមុឺនរៀល។ ជួយគិតមើលសមឬអត់។

  2. ?? says:

    Cambodian can not depending on this leadership that cam from the killing field any more . Cambodian now can clearly see HUN SEN leadership that cam from genocidal of it own people of more then two million life was acting to be GOD saving his nation. every Cambodian families have been touch by those evil who committed themselves to work for communist VEITCONG . at this moment I myself would like to ask all Cambodian to think all over again who was that evil?????? we Cambodian who left over from the killing field knew there was only two regime that responsible for the murder of our people. No1 POL POT regime was supported by CHINA which was communist nation at that time we knew there are VEITCONG spy are among them. No2 HUN SEN .CHEA SIM. HENG SAMRIN. regime that supported by VEITCONG also the communist regime they stated themselves to be a hero nation who save all these Cambodian life from POL POT regime. again that was another question to all Cambodian ???? we knew in 1979 VEITCONG acting to be good GOD cam to save our nation from POL POT but the question is ??? are they really a good GOD for our nation??????? we Cambodian knew they are not a good GOD saving our nation at all the reason why????? without world community cam together and form an agreement in PARIS call PARIS peace agreement for Cambodian nation . that was another question to all Cambodian ???????? do we think without PARIS peace agreement those VEITCONG that we though our good GOD draw their military back to their country????????? no I do not think so no matter what SOK ESAN can say. now I myself would like to show to our nation on what my research found out >>>> the two nation was the communist nation beside us an another communist is RASSIA all of them are evolved in this region in political matter… are all of you agree whit me????? now I want to showing who was direct involving in Cambodian political movement in this century. after FRANCE colonist that they keep this region as UNITED ENDOCHEN the reason was to made them easy to control this region again whit CHINA the rising supper powers of the world. after FRANCE give up UNITED STATE take over by took south Vietnam as their bass to spreading their policy as DEMOCRACY. but too bad UNITED STATE gave up because all AMERICAN protested to that policy in this region . after that the situation in this region was turning to another stated VEITCONG was successful to jointed their nation together south and the north and Cambodia are fully control by POL POT the communist leader of CHINA . not that long the communist VEITCONG that form their policy by HO CHI MIN to be a UNITED ENDOCHEN leader took after FRENCE colonist that there was tree countries VEITNAM ,CAMBODIA, LAO to be one nation again CHINA the supper powers in this region. it is so sad for the two nation that trying to survive as nation call CAMBODIA and LAO . as I’m a Cambodian born I see CAMBODIA is the worse nation that have been topple by this region policy. I’m 100% believe HUN SEN leadership was influence by those VIETCONG’s policy. all Cambodian should see some of HUN SEN leadership evil action every day . please believing me VEITCONG will never give up their policy unless >>> Cambodian rising up kick VEITCONG slave out and get a new leader that can bring a true democracy to this nation. my understanding is only Democracy that can save our poor nation . GOD bless Cambodia and it’s people . thank for read my comment*********

  3. ?? says:

    after my short writing about the political matter in our nation I myself would like to ask all Cambodian one last question. do we Cambodian have hop that HUN SEN will bring the true democracy to save our nation. for me I do not think so HUN SEN is only the uneducated evil man that can harm our nation to the end. I can not take it by listening to all his evil speak evil action that was so rough it make me sick and tied to believing he was a good GOD saving our nation. I’m so lucky to be alive and will finding out who was the real evil that our nation still looking for in the mass killing of our people that including my families . GOD bless Cambodia