លោក ស ខេង ថា​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម

ដោយ ទីន ហ្សាការីយ៉ា
2018-01-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA


រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពន្យល់​ឡើង​វិញ​ថា ការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​វិធានការ​ត្រឹមត្រូវ​ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម​គ្នា។ រី​ឯ​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​ដូច្នេះ គឺ​គ្រាន់​តែ​ជា​ការ​ឃោសនា​ការពារ​ខ្លួន​ឯង​ប៉ុណ្ណោះ។

​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​តក់ក្រហល់​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នោះ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​ដើរ​បកស្រាយ​ជា​បន្តបន្ទាប់​អំពី​មូលហេតុ​រំលាយ​គណបក្ស​ប្រឆាំង​ដើម្បី​ទាក់ទាញ​យក​អ្នក​គាំទ្រ​មក​វិញ។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​ចូលនិវត្តន៍​ជិត ៦០០​នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​មករា នា​ខេត្ត​បាត់ដំបង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា ការ​រំលាយ និង​ទប់ស្កាត់​ផែនការ​បដិវត្តន៍​ពណ៌​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បាន​ធ្វើ​ឲ្យ​កម្ពុជា គេច​ផុត​ពី​ការ​បង្ហូរ​ឈាម​គ្នា​ជា​ថ្មី និង​ផុត​ពី​គ្រោះថ្នាក់​នា​គ្រា​កន្លង​មក។

លោក​ពន្យល់​ថា ប្រសិនបើ​បក្ស​ប្រឆាំង​ផ្ដួល​រំលំ​រដ្ឋ​អំណាច​តាម​រយៈ​បដិវត្តន៍​ពណ៌​នោះ​ ​គឺ​មិន​អាច​មាន​ប្រជាធិបតេយ្យ និង​ធ្វើ​ឲ្យ​ផ្ទៃក្នុង​ជាតិ​កម្ពុជា បែកបាក់ ហើយ​កើត​ទៅ​ជា​សង្គ្រាម ជា​ក្រុម ជា​បក្ខ​ជា​ពួក។ លោក​បន្ថែម​ថា យោធា​នឹង​អាច​ចាត់តាំង​នយោបាយ​ដោយ​ឡែកៗ​ពី​គ្នា ដែល​ក្រុម​ម្ខាងៗ សុទ្ធ​តែ​មាន​យោធា​គាំទ្រ ដូច្នេះ​ហើយ​រដ្ឋាភិបាល​បង្ការ​ទុក​ជា​មុន​កុំ​ឲ្យ​ស្ថានការណ៍​បែប​នេះ​កើត​ឡើង ពោល​គឺ​ត្រូវ​តែ​ដោះស្រាយ​ពី​ឥឡូវ​ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម។

​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ហើយ​លោក​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​នឹង​មិន​យល់​ស្រប​តាម​ការ​ពន្យល់​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ទេ។ លោក​បន្ថែម​ថា ការ​និយាយ​បែប​នោះ គឺ​ផ្ទុយ​ពី​ការពិត និង​ជា​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ៖ «ខ្ញុំ​មិន​ដឹង​ជា​មាន​កម្មវិធី​អី​ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​ទេ ក៏ប៉ុន្តែ​ខ្ញុំ​ថា ប្រជាពលរដ្ឋ​លោក​ដឹង​ច្បាស់​ណាស់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាត គឺ​ជា​អំពើ​ខុស​ច្បាប់ ខុស​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ។ ខ្ញុំ​មិន​ដឹង​ថា គេ​មាន​យុទ្ធសាស្ត្រ​អី​ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​អោយ​បាត់​ការ​ងឿង​ឆ្ងល់ បាត់​ការ​ខឹងសម្បា​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ»

កន្លង​មក លោក ស ខេង ធ្លាប់​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ជាតិ​នៅ​ទូទាំង​ប្រទេស​បន្ត​ចុះ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​អំពី​កំហុស​ឆ្គង​របស់​លោក កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ និង​ពន្យល់​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់​ជុំវិញ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី លើក​ឡើង​ថា លោក និង​សាធារណជន​នៅ​តែ​មើល​មិន​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​របស់​​រដ្ឋាភិបាល​ឡើយ។ លោក​បន្ថែម​ថា ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​ប្រហែល​គ្រាន់តែ​ជា​ការ​ឃោសនា​ដើម្បី​ការពារ​ខ្លួន​ឯង​ប៉ុណ្ណោះ៖ «ខ្ញុំ​គិត​ថា អា​នេះ​វា​គ្រាន់​តែ​ជា​ការ​ការពារ​ខ្លួន​ទេ ព្រោះ​អី​រាជរដ្ឋាភិបាល ក៏​លោក​ដឹង​ហើយ​ថា ការ​រំលាយ​ឆន្ទៈ​មនុស្ស​ជាង​៣​លាន​នាក់​នេះ អាច​ដឹង​ថា មាន​ការ​មិន​សប្បាយ​ចិត្ត ឬ​ខឹងសម្បា​ច្រើន​ពី​មហាជន​ទូទៅ។ ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ ឬ​តាម​ទីផ្សារ​អី គឺ​ពួកគាត់​បង្ហាញ​អារម្មណ៍​នៃ​ការ​ខឹង​ដោយ​មិន​ខ្លាច​ឡើយ។ ដូច្នេះ​ហើយ​រដ្ឋាភិបាល​ព្យាយាម​ពន្យល់​ប្រជាពលរដ្ឋ​អោយ​ស្ងប់​ចិត្ត ប៉ុន្តែ​ត្រង់​ថា ការ​ពន្យល់​នោះ​គេ​ស្តាប់​បាន ឬ​មិន​បាន​វា​ជា​រឿង​មួយ​ទៀត។ ទោះ​យ៉ាង​ណា ការ​រំលាយ​សង្គ្រោះ​ជាតិ ក្នុង​ស្ថានភាព​នេះ ធ្វើ​ឲ្យ​កំហឹង​ឡើង​ពី​មួយ​ក្លាយ​ទៅ​ជា​ពីរ»

​តុលាការ​កំពូល បាន​ចេញ​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់​ពី​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ចាប់​ខ្លួន​ពី​បទ​ក្បត់ជាតិ​ ​កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៣ កញ្ញា។ រី​ឯ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន ១១៨​នាក់ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ។

ទោះបីជា​រដ្ឋាភិបាល​ខិតខំ​ការពារ​ខ្លួន​យ៉ាង​ណា​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ អង្គការ​ជាតិ-​អន្តរជាតិ ស្ថានទូត និង​ប្រទេស​លោក​សេរី រួម​មាន​អាមេរិក សហគមន៍​អឺរ៉ុប សុទ្ធតែ​បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ថា​បាន​សម្លាប់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ក្ដោបក្ដាប់​អំណាច​ត​ទៅ​ទៀត។

ប្រទេស​លោក​សេរី​បាន​ដាក់​ទណ្ឌកម្ម​​ជា​បន្ត​បន្ទាប់ រួម​មាន​ការ​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ព្រមាន​បិទ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា ចូល​អាមេរិក និង​សហគមន៍​អឺរ៉ុប និង​ត្រៀម​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​ទៀត បើ​មិន​អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា ចូលរួម​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​ឆ្នាំ​២០១៨ ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "លោក ស ខេង ថា​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម"

  1. Phan Phan says:

    បង្ហូរឈាមអាចម៍ស្អី គណបក្សសង្គ្រោះជាតិធ្លាប់ប្រកាសរាប់រយរាប់ពាន់ដងហើយអំពីនយោបាយសន្តិភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត និងការអភិវឌ្ឍន៍។ បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត មានសង្គ្រាមយ៉ាងម៉េច សង្គ្រាមជាមួយអ្នកណា ធ្វើសង្គ្រាមធ្វើអី បើមានជំនួយរាប់រយពាន់លានដុល្លាពីប្រទេសសេរីយកមកកសាងប្រទេសហើយហ្នឹង។ នេះគ្រាន់តែជាយុទ្ធនាការរបស់គណបក្សប្រជាជនកុម្មុយនីស្តផ្តាច់ការដើរបកស្រាយដើម្បីលួងចិត្ត បំភ័ន្តបន្លំការពិត បោកប្រាស់ ដើម្បីអូសទាញយកអ្នកគាំទ្រមកវិញតែប៉ុណ្ណោះ។

  2. xxx says:

    បើមានការបោះឆ្នោយដោយសេរី និងប្រកបដោយភាពយុត្តិធរត្រឹមត្រូវ ហើយអ្នកដែលចាញ់ទទួលចាញ់ដោយអស់ចិត្ត
    គឺដាច់ខាតមិនមានឡើយនូវសង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ លើកលែងតែអ្នកដែលចាញ់ហើយមិនព្រមចាញ់ដោយអាងខ្លួនមានកម្លាំងប្រដាប់ដោយអាវុធប៉ុណ្ណោះដែលឡាំប៉ាបង្កសង្គ្រាមបាន។

  3. ?? says:

    I’m not agree whit SOR KHENG ‘s speak at all. the reason why???? instated the action of CPP did to CNRP was another war of politic . in another hand I’m glad that HUN SEN leadership is showing to Cambodian their back ground. I knew this guy knew but he pretending he did not know and he take umbrella to cover it. my question is do we Cambodian and international community are that dumb not knowing what dictator look like???? ok…. one evil man leadership including military , justice system , law and order by one evil man did for decade is that what you call Democratic. I’m glad that this war in politic is happening right now if not it can be bloody in the near future no matter what. expressly in this 2018 election if CNRP win that election the bloody war is 100% will be . SOR KHENG did not think that action of his leadership is showing all Cambodian and the whole world more clearly about his leadership. at this moment the politic war is on the world’s stage that HUN SEN have to show every thing . if HUN SEN choosing his own war that mean Cambodia will be isolate from world community. CAMBODIA can be wipe out from the world by the two communist neighboring nation. VEITNAM communist more likely but if it come to that stage it can become region bloody war between the communist CHINA and communist VEITCONG . there will be four nation are involving in that bloody war but if UNITED STATE and RASSIA came to play their game in this region that will be world war three start in ASIA . TO all Cambodian world war three is going to happen but we still do not know where it will start. south CHINA sea , north KOREA, middle ease , as the old Cambodian prediction said ( PLERNG CHES KAL ) I hope world leaders can stop world war three but I only have a slim hope by seeing the situation is getting worse. GOD bless CAMBODIA

  4. Sam says:

    You absolutely right, Mr. CPP will create a bloody war if it loses the 2018 election.
    So dissolve
    d CNRP it avoid chaotic blooddshed.

  5. Anonymous says:

    គាត់ខំនិយាយដោះសារ ដោយសារតែរឿងស្រមើស្រមៃខ្លាចចាញ់ឆ្នោតប៉ុណ្ណោះ។ ទោះបីកូនក្មេងក៏មិនជឿគាត់ដែរ។ ភូតកុហក់ លែងសមហើយ។

  6. Anonymous says:

    ចោរនៅតែជាចោរដដែលហ្នឹង។ ទោះខំបិទបាំង កុហក់យ៉ាងណា ក៏មិនអាចលាក់បាំងការពិតបានដែរ។

  7. Anonymous says:

    លោក ស ខេង ថា​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បញ្ចៀស​ការ​កាន់អំណាចរបស់គណបក្សប្រឆាំង

  8. people says:

    He talking bull-shit ‘ communist people never understand about democracy’ because their brain been washed by youn-hanoi ‘that why they gave Tral island to youn hanoi and this dog is youn-hanoi dog so they are bull-shit . GOD bless all cambodian people’

Leave a Reply

Submit Comment