អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​មើល​បន្លែ​​ផ្លែ​ឈើ​គ្មាន​ជាតិ​គីមី

ដោយ មួង ណារ៉េត
2018-01-09
RFA

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ដែល​ជា​មន្ត្រី​ជំនាញ​កិច្ចការ​នយោបាយ ចេញ​មុខ​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​មើល​បន្លែ​ផ្លែឈើ​គ្មាន​ជាតិ​គីមី​ដោយ​ភ្នែក​ទទេ។ ប៉ុន្តែ​កសិករ​ដែល​ដាំ​បន្លែ​រៀងរាល់​ថ្ងៃ​និយាយ​ថា ការ​កំណត់​ត្រឹម​រូបរាង​ខាង​ក្រៅ​របស់​បន្លែ​ដោយ​ភ្នែក​ផ្ទាល់ មិន​អាច​ដឹង​ថា បន្លែ​ផ្លែ​ឈើ​ណា​មាន​ជាតិ​គីមី និង​គ្មាន​ជាតិ​គីមី​នោះ​ទេ។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រហែល​នៅ​តែ​មិន​ទាន់​ស្ងប់​ចិត្ត​រឿង​ពលរដ្ឋ​រិះគន់​នាយករដ្ឋមន្ត្រី​ដែល​ស្ដីបន្ទោស​ពលរដ្ឋ​ករណី​មិន​ចេះ​មើល​បន្លែ​ផ្លែឈើ​គ្មាន​ជាតិ​គីមី​ដោយ​ភ្នែក​ទទេ។ នៅ​ពេល​នេះ លោក សុខ ឥសាន តាំង​ខ្លួន​ជា​គ្រូ​កសិកម្ម​ដោយ​សរសេរ​ប្រាប់​ពលរដ្ឋ​នៅ​លើ​ប្រព័ន្ធ​ទំនាក់​ទំនាក់​សង្គម​តេឡេក្រាម​របស់​លោក ឲ្យ​ចេះ​មើល​បន្លែ​ផ្លែឈើ​ដែល​មាន​ជាតិ​គីមី។ លោក សុខ ឥសាន ពន្យល់​ថា បន្លែ​ផ្លែឈើ​ធម្មជាតិ គឺ​មាន​រូបរាង​មិន​សូវ​ល្អ និង​តម្លៃ​ថ្លៃ​ជាង​បន្លែ​ផ្លែ​ឈើ​មាន​ជាតិ​គីមី។ អ្នកនាំពាក្យ​រូប​នេះ​សរសេរ​បន្ថែម​យ៉ាង​ដូច្នេះ​ថា “បន្លែ ផ្លែ​ឈើ​មាន​ជាតិ​គីមី​មាន​រូបរាង​ល្អ គួរ​ឲ្យ​ចង់​ហូប មាន​ទំហំ​តូចៗ ស្លឹក​តូច មិន​រីក​ធំ និង​លូតលាស់​ធំ​ជាង​ធម្មតា។ ចំណែក​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ មាន​ចំហាយ​ក្លិន​បែប​ធម្មជាតិ មាន​ឱជារស​ជាង​របស់​គីមី”។

លោក​បន្ថែម​ថា បន្លែ​ផ្លែឈើ​ធម្មជាតិ​មាន​គ្រាប់​តូចៗ មិន​ធំ​ដូច​របស់​មាន​គីមី និង​មាន​សត្វល្អិត​ស៊ី​ច្រើន។ មិនតែប៉ុណ្ណោះ បន្លែ​ផ្លែឈើ​ធម្មជាតិ​ឆាប់​ប្រែ​ពណ៌​ជាង​បន្លែ​ផ្លែឈើ​មាន​ជាតិ​គីមី។ អ្នក​នាំ​ពាក្យ​ដដែល​បញ្ជាក់​ទៀត​ថា បន្លែ​ផ្លែឈើ​ធម្មជាតិ ចម្អិន​ឆាប់​ឆ្អិន​ជាង​របស់​មាន​ជាតិ​គីមី ចំណែក​តម្លៃ​របស់​វា​វិញ គឺ​ខ្ពស់​ជាង​បន្លែ​ផ្លែឈើ​មាន​ជាតិ​គីមី។ លោក​បន្ត​ថា បន្លែ​ផ្លែឈើ​ធម្មជាតិ តែង​មាន​ការ​បញ្ជាក់​ពី​ស្ថាប័ន​ដាំ​ដុះ​មិន​ដូច​របស់​មាន​ជាតិ​គីមី​ទេ។

​ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​វិស័យ​កសិកម្ម គឺ​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ប្រាប់​ថា ការ​ពន្យល់​ពី​ការ​ពិនិត្យ​ជាតិ​គីមី​នៅ​ក្នុង​បន្លែ​ផ្លែឈើ គួរ​តែ​ធ្វើ​ឡើង​ដោយ​អ្នក​ដែល​មាន​សមត្ថកិច្ច មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម ឬ​មន្ត្រី​ជំនាញ ដូចជា​មន្ត្រី​កាំកុងត្រូល ឬ​ក្រសួង​ទទួល​បន្ទុក​ផ្នែក​វិស័យ​កសិកម្ម​វិញ​ទើប​សមស្រប​ជាង ព្រោះ​អ្នក​ទាំង​នោះ​មាន​ឯកទេស​ត្រឹមត្រូវ។ ម្យ៉ាង​ទៀត ការ​អប់រំ​ផ្សព្វផ្សាយ​បែប​នេះ​ទៀតសោត គប្បី​ធ្វើ​ជា​ប្រចាំ និង​យូរ​អង្វែង ដោយ​មន្ត្រី​ជំនាញ​ទាំង​នោះ។ លោក​បន្ត​ទៀត​ថា ការ​លើក​ឡើង​ពី​វិធីសាស្ត្រ​នៃ​ការ​ពិនិត្យ​បន្លែ​ផ្លែ​ឈើ​ពី​សម្បក​ក្រៅ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ​តែប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​ជា​យុទ្ធសាស្ត្រ​ជាក់លាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បន្លែ និង​ផ្លែឈើ​មាន​សារធាតុ​គីមី​​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ៖ «»។

ប្រតិកម្ម​របស់​លោក សុខ ឥសាន ទាក់ទង​រឿង​បន្លែ​ផ្លែឈើ​មាន​ជាតិគីមី​នៅ​ពេល​នេះ ធ្វើ​ឡើង​ទាំង​លោក​គ្មាន​បទពិសោធន៍​ផ្នែក​កសិកម្ម​បែប​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​ជា​មន្ត្រី​កិច្ចការ​នយោបាយ និង​ធ្លាប់​មាន​បទពិសោធន៍​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​អប្សរា។

​ទោះជា​យ៉ាង​នេះ​ក្តី លោក សុខ ឥសាន ហាក់​ធ្វើ​ប្លែក​ពី​ប្រធាន​បក្ស​របស់​លោក គឺ​លោក ហ៊ុន សែន។ លោក ហ៊ុន សែន មិន​ទទួល​ខុស​ត្រូវ​រឿង​ការ​ហូរ​ចូល​បន្លែ​គីមី​ពេញទី​ផ្សារ​កម្ពុជា។ លោក ហ៊ុន សែន ស្តី​ឲ្យ​ប្រជាពលរដ្ឋ​ម្ដង​ហើយ​ម្ដង​ទៀត​ថា បើ​ទិញ​បន្លែ​ប៉ះចំ​បន្លែ​គីមី កុំ​បន្ទោស​រដ្ឋាភិបាល​របស់​លោក ឬ​កុំ​បន្ទោស​លោក​ដែល​ជា​នាយករដ្ឋមន្ត្រី។ ពលរដ្ឋ​ម្នាក់ៗ ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង។

លោក ហ៊ុន សែន ស្តីបន្ទោស​ថា មក​ពី​ពលរដ្ឋ​មិន​ចេះ​មើល​បន្លែ​ណា​មាន​គីមី ឬ​គ្មាន​គីមី ទើប​មាន​បញ្ហា រួច​បែរ​ជា​មក​ស្តី​ថា​ឲ្យ​រដ្ឋាភិបាល​លោក​ឯ​ណា​ឯ​ណោះ​ទៅ​វិញ៖ «»។

កសិករ​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម លោកស្រី យ័ស សុភណ្ឌ ប្រាប់​អាស៊ីសេរី ថា បន្លែ​ផ្លែ​ឈើ​មាន​ជាតិ​គីមី​ភាគ​ច្រើន​គឺ​ឈ្មួញ​នាំ​ចូល​ពី​វៀតណាម។ ទាក់ទង​នឹង​ការ​ពិនិត្យ​បន្លែ​ផ្លែ​គ្មាន​ជាតិ​គីមី​ដោយ​ភ្នែក​ទទេ ដែល​ជា​ការ​លើក​ឡើង​របស់​លោក សុខ ឥសាន កសិករ​រូប​នេះ​ថា មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ទេ។ លោកស្រី​ថា រូបរាង​បន្លែ​ផ្លែឈើ​តែងតែ​ប្រែប្រួល​តាម​រដូវ​កាល ដូច្នេះ​គេ​មិន​អាច​កត់សម្គាល់​ថា បន្លែ​ផ្លែឈើ​ធម្មជាតិ​មាន​រូបរាង​មិន​សូវ​ល្អ គឺ​គ្មាន​ជាតិ​គីមី​នោះ​ទេ៖ «»។

ស្រប​ពេល​ដែល​លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ព្រោះ​លោក​បន្ទោស​ពលរដ្ឋ​ខ្លួន​ឯង​ថា​មិន​ចេះ​មើល​បន្លែ​ផ្លែ​ឈើ​មាន​ជាតិ​គីមី​នោះ អ្នកនាំពាក្យ​របស់​បក្ស​កាន់​អំណាច​តែង​ចេញ​មុខ​ការពារ​សម្ដី​របស់​ប្រធាន​បក្ស និង​ជា​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ​គ្រប់​ពេល បើទោះជា​សម្តី​របស់​លោក ហ៊ុន សែន បង្ហាញ​ពី​ការ​មិន​ខ្វាយខ្វល់​អំពី​សុខ​ទុក្ខ​របស់​ពលរដ្ឋ​យ៉ាង​ណា​ក្តី។

កាល​ពី​សប្តាហ៍​មុន លោក សុខ ឥសាន ក៏​ធ្លាប់​ឌឺដង​ថា បើ​នរណា​មាន​លទ្ធភាព​ទប់ស្កាត់​បន្លែ​គីមី​បាន គួរ​បង្កើត​បក្ស​ថ្មី​ដើម្បី​មក​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

​ទោះ​បី​ប្រទេស​កម្ពុជា ជា​ប្រទេស​កសិកម្ម រដ្ឋាភិបាល​លោក ហ៊ុន សែន តែងតែ​រង​ការ​រិះគន់​ថា បរាជ័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ ស្បៀងអាហារ បរាជ័យ​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ និង​បញ្ហា​ដទៃ​ទៀត។

​មិនតែប៉ុណ្ណោះ ទោះ​ជា​ច្បាប់​ចែង​យ៉ាង​ច្បាស់​អំពី​តួនាទី និង​ភារកិច្ច​សំខាន់ៗ​របស់​រដ្ឋាភិបាល​ដែល​រួម​មាន ការ​ធានា​ទប់ស្កាត់​នូវ​ហានិភ័យ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត សុខុមាលភាព និង​សុខភាព​របស់​ពលរដ្ឋ ហើយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​ជា​ស្ថាប័ន​ក្រោម​ចំណុះ​របស់​រដ្ឋាភិបាល មាន​បេសកកម្ម​ធានា​គុណភាព សុវត្ថិភាព​ផលិតផល​ដើម្បី​ការពារ​សុខុមាលភាព និង​សុវត្ថិភាព​អ្នកប្រើប្រាស់​យ៉ាង​ណា​ក៏ដោយ ក៏​ប្រមុខ​រដ្ឋាភិបាល​នៅតែ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​មើល​បន្លែ​​ផ្លែ​ឈើ​គ្មាន​ជាតិ​គីមី"

  1. មិនា says:

    អាអាចម៏ម៉ាដុំ

  2. Anonymous says:

    ពួកអាគុក ទុកបង្រៀនប្រពន្ធ និងកូនចៅឯងឱ្យចេះចោះ ប្រយត្ន័ឆាប់ងាប់ខានចាយលុយ និងកាន់អំណាច ពួកអាគុក។

  3. Mitra says:

    ឧលោកអើយ លោកម៉េចមិនបិទការនាំចូលទៅជាបង្រៀនឲយចេះមើល ។តើពួកខ្ញំុជាកូនចៅនៅសង្ឃឹមអីទៀត។

  4. Anonymous says:

    បើត្រឹមប្រើភ្នែកមើលដឹងផលិតផលណាមានគីមី ឬគ្មានគីមី នោះគេមិនបាច់បង្កើតមន្ទីរពិសោធន៏ធ្វើអីទេ។ មនុស្សធម្មតាគ្មានភ្នែកទេវតាអាចមើលដឹងបានឡើយ។ ល្មមឈប់បោករាស្ត្រទៀតទៅ ពួកអាធ្វើនយោបាយឡប់ឡែបោកប្រាស់រាស្រ្ត។

  5. ខ្មែរសុវណ្ណភូមិ says:

    ពួកអាពូកែឆបោក ធ្វើការតាមនឹកឃើញ ពួកអានេះគិតតែអំណាចលុយឡាន បក្សពួក ស្រីស្រានឹងល្បែងពេញប្រទេស ។ អាណាងាប់អីងាប់ទៅ។

  6. ?? says:

    sorry I do not know what this guy talking about to me it seem to be the boss and his employee are the same. they really need a specialist brain surgery’s doctor to operating just to make them a normal person. this 21st century every thing is on high technology some thing small they can make it bigger, some thing good they try to make it better every thing have add some of those comical . the question is have they been using it properly I knew they add those comical so much that can be dangerous for human life. in western nation the government is control all kind of import and export material . for example every thing that involve whit food production they are really check carefully starting from wrapping, comical , make sure it is healthy food for their people . if for example Cambodia have to export their food production they need to have all their qualification . the food that came from Vietnam to Cambodia right now is no way they can get it in western . but one sad thing this HUN SEN spook man speaking none responsible . GOD bless Cambodia

  7. ភក្ភី says:

    អ្នកនាំពាក្យអើយ បើខ្លួនឈឺលេបថ្នាំអាចម៍ទន្សាយមែនទេ ?
    ប្រជាពលរដ្ឋមិនល្ងង់ដូចនាយទេ គាត់ស្គាល់នឹងដឹងថា បក្សពួកនាយជាមនុស្សបោកប្រាស់ពលរដ្ឋ

  8. Anonymous says:

    Shut up your stinky mouth, mother fucker Sok Ah Arch Ey San.
    Just shut up and suck your boss’s asshole, lick his feet to get dirty dollars.🎃💵💰💵🎃⚡️⚡️⚡️