លោក ហ៊ុន ម៉ាណែត ប្រកាស​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា

ដោយ អាស៊ីសេរី
2018-01-12

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA
លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA


លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ដែល​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ប្រកាស​ថា កងទ័ព​នឹង​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​ឡើង​នៅ​កម្ពុជា ជា​ដាច់​ខាត។

លោក ហ៊ុន ម៉ាណែត និយាយ​ថា បដិវត្ត​ពណ៌​នឹង​ធ្វើ​ឲ្យ​បែកបាក់​ជាតិ បំផ្លាញ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ដូច្នេះ​កងទ័ព​មិន​ឲ្យ​កើត​មាន​បដិវត្ត​ពណ៌​នៅ​លើ​ទឹក​ដី​កម្ពុជា​ទេ៖ «»។

លោក ហ៊ុន ម៉ាណែ​ត លើក​ឡើង​ដូច្នេះ​ក្នុង​ពិធី​ពិព័រណ៍​យោធា និង​ការ​ប្រកួត​កីឡា​កងទ័ព នៅ​ថ្ងៃ​ទី​១២ ខែ​មករា នេះ ក្នុង​ពិធី​រៀបចំ​ជា​ផ្លូវការ​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១២ ១៣ និង ១៤ ខែ​មករា នេះ។

ពិព័រណ៍​យោធា និង​ការ​ប្រកួត​កីឡា​កងទ័ព​ធ្វើ​ឡើង​នៅ​​កោះពេជ្រ មាន​ការ​តាំង​បង្ហាញ​ឧបករណ៍​សឹក​យ៉ាង​ច្រើន​សំខាន់ៗ សម្ភារៈ​សឹក​ជា​ច្រើន​ទៀត ដូចជា​ឧទ្ធម្ភាគចក្រ កាំភ្លើង​ធំ អូប័រ ទីតាំង​បញ្ជាការ និង​ទីតាំង​លេណដ្ឋាន​ដូច​សមរភូមិ ព្រៃ​សិប្បនិម្មិត អម​ដោយ​ស្តង់​សហគ្រាស​ឯកជន​ជាដើម។ សកម្មភាព​នេះ ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ជា​ការ​បង្ហាញ​សព្វាវុធ និង​កងទ័ព ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។

ការ​ប្រកាស​មិន​ឲ្យ​មាន​បដិវត្ត​ពណ៌​នៅ​កម្ពុជា របស់​លោក ហ៊ុន ម៉ាណែត នេះ ក៏​មិន​ខុស​ពី​ឪពុក​របស់​លោក​ដែរ។ លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​អួតអាង​កាល​ពី​ថ្ងៃ​៧ មករា ថា ចលនា​បដិវត្តន៍​ពណ៌​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រដ្ឋាភិបាល​កម្ទេច​បាន​ជោគជ័យ។ លោក​ថា ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ការ​ជា​ការពារ​សន្តិភាព ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​ថ្មី​របស់​ជាតិ៖ «»។

​ពាក្យ​បដិវត្តន៍​ពណ៌​នេះ ធ្វើ​ឲ្យ​លោក ហ៊ុន សែន ហ៊ាន​ប្រកាស​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​ជា​សាធារណៈ។ លោក​ថា លោក​សុខ​ចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១០០ ទៅ ២០០​នាក់ ប្រសិនបើ​ចាំបាច់ ដើម្បី​ការពារ​សន្តិភាព​សម្រាប់​ប្រជាជន​រាប់​លាន​នាក់។ ជាក់​ស្តែង​ក្នុង​ការ​បង្ក្រាប​លើ​ការ​ទាមទារ​របស់​កម្មករ​កាល​ពី​ដើម​ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង កងទ័ព​លោក ហ៊ុន សែន បាន​សម្លាប់​ពលរដ្ឋ​ស្លូត​ត្រង់​យ៉ាង​ហោច​ណាស់​អស់ ៤​នាក់ ដោយ​មិន​ទទួល​ខុស​ត្រូវ​ដោយ​គ្រាន់​តែ​ទម្លាក់​កំហុស​ថា ការ​ទាមទារ​ពួកគេ​ជា​ចលនា​នៃ​បដិវត្តន៍​ពណ៌​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

​ទាក់ទង​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ប្ដេជ្ញា​មិន​ឲ្យ​កើត​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា លោក​មិន​ដែល​បាន​ឃើញ​គម្រោង​បដិវត្តន៍​ពណ៌​ណា​មួយ​កើត​មាន​នៅ​កម្ពុជា​ទេ គឺ​មាន​តែ​ការ​ទាមទារ​តវ៉ា​រក​យុត្តិធម៌​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។ លោក​យល់​ថា ពាក្យ​បដិវត្តន៍​ពណ៌​ដែល​ឮ​សព្វ​ថ្ងៃ​នេះ គ្រាន់​តែ​ជា​ការ​លាប​ពណ៌​គ្នា​ប៉ុណ្ណោះ៖ «»។

​សារ​ហិង្សា​របស់​លោក ហ៊ុន សែន ក្រោម​លេស​ការពារ​សន្តិភាព កម្ទេច​ក្រុម​បដិវត្តន៍​ពណ៌ ធ្វើ​ឲ្យ​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​គាំទ្រ​មួយ​ចំហៀង​ប្រទេស​បាន​ជោគជ័យ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​អាច​ទិញ​ពេល​វេលា ធានា​ផ្ចុងផ្ដើម​ឲ្យ​កូនៗ​របស់​លោក​អាច​ឡើង​បន្ត​អំណាច​ក្ដោបក្ដាប់​ប្រទេស​កម្ពុជា ក្រោយ​ពេល​លោក​ចូល​និវត្តន៍​ពេល​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "លោក ហ៊ុន ម៉ាណែត ប្រកាស​ការពារ​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា"

  1. Anonymous says:

    color revolution was your father’s evil trick . shame on you to have this kind of father speaking like a gangster, rough, madness not suitable to be the leader of my nation. the person that can lead my nation should at lease speak like a human being not speak like animal like your father.sorry that is true but if I was you I may suicide myself because it is so shameful to hear people say bad thing about my father. did you hear the word said gold sill be gold no matter what. also your father can not be a hero for this nation no matter what . do you know why ??? he have been a nation traitor , he is a dictator, and he have been a murder who took a lot of people life. if you can not convincing your father to do some thing good in the near future your whole families will going hell soon. GOD bless Cambodia and it’s people

  2. 😈omen😈 says:

    អា ម៉ា ណែត អើយ វាគ្មានបដិវត្តន៍ពណ៌អីនៅស្រុកយើងទេឯងកុំភ្លើពេកមានតែបដិវត្តន៍ក្រហមរបស់ឪឯងនឹងហើយដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យដែលធ្វើអោយមហាជនខ្មែរគាត់ស្អប់ឪរបស់ឯងដូចអាចម៌យល់ហើយនៅអាណែតឯងគួរយកពេលទៅទប់ស្គាត់ឪឯង(ហ៊ុន សែន)កុំអោយធ្វើបដិវត្តន៍ពណ៌ក្រហមទាញខ្មែរទៅរកឆ្នាំ៧០ទៀតយល់ទេអាប្អូនណែតរៀនបានច្រើនគួរសមតែនិយាយចេញមកដូចវល់ៗកែខ្លួនអាប្អូនកែខ្លួនមិនទាន់ខកពេលទេនៅអោយឆ្ងាយពីឪបន្តិចបើចង់មានអនាគតល្អ។

  3. people says:

    So funny ‘talking like father like son’ What king of revolution?? in pol-pot time they have a gun and fighting khmer (lon-nol) who protected country from veitcong invaders but this time is the 21 century and no more war ‘ and opposition party have no gun and just followed democracy way ‘Why are you accused them ?? without basic’ evident ‘.Cambodian people knew that since 1993 your father lose election and try to take some part of cambodia to trick and ask ah communist king to let your father be a second P M then your father did the coup and grape power since then ‘ now peaceful opposition have a good point to win in democracy way but you&your father accused opposition’ What a dictator ?? What a veitcong slave ‘What a longest dictator in Asea’ what a betray the nation by giving tral island to Youn-hanoi’ You study in U S but your brain want to continue dictatorship from your evil dad’you will go to hell too ‘. GOD bless all cambodian people

  4. Anonymous says:

    I think it is about time to got DNA test done. Cambodians want to know if HUN SEN and HUN MANET are biological father or son???????????????????????
    We have enough Cambodian Generals to be in charge of Cambodian Arm Forces, why the young general like MANET have too much power dominated over the experience Generals.
    Let people to push Hun Sen and Hun Manet to get DNA test done, we don’t want foreigner blood to have this kind of dictatorships mind to control the power of arm forces against humanity.

  5. Chourn says:

    គ្មាននណាគេជឿរទៀតនោះទេល្បែងភូតភលាបពណ៌រដើម្បីតែក្រាញអំណាចកើតឡើងដដែលៗគ្មាអ្វីចម្លែក នោះទេ។ កុំព្យាយាមប្រឆាំងនិងឆន្ទះប្រជារាស្ត្រលទ្ធផលគ្មានប្រយោជន៍នោះទេ។​ ការដឹកនាំ តមរយះប្រើយោធាដើម្បីបន្តរអំណាចគ្មានស្ថេរភាពយូរអង្វែងនោះទេ។ វិធីនេះមានការដួលរលំច្រើន មកហើយនៅមជ្ឃឹមបូពា៍ ជាពិសេស ប្រទេស លីប៊ី ហ្សុីមប៉ាវ៉េ ហើយនិងកើតឡើងនៅកម្ពុជាឆាប់ៗ​នេះ។

  6. Anonymous says:

    If you order to kill people, Hun’s family will be responsible. If you kill innocent people, this act of coward is clearly against Humanity.
    What go around, is always come around. You kill people, people will feed back the same way.
    God bless America, and Cambodia,