សង្គម​ស៊ីវិល​និង​យុវជន​បារម្ភ​រដ្ឋាភិបាល​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម

ដោយ វ៉ែន សុមេធ
2018-01-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ រូបថត​​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA
ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ រូបថត​​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA


មន្ត្រី​សង្គម​ស៊ីវិល និង​យុវជន​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​កើន​ឡើង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​វៀតណាម មក​តាំង​ទីលំនៅ​ប្រទេស​កម្ពុជា យូរ​ឆ្នាំ​ណាស់​មក​ហើយ​ដែល​រដ្ឋាភិបាល​នៅ​ពុំ​ទាន់​មាន​វិធានការ​ច្បាប់​ពេញលេញ​នៅ​ឡើយ​ទេ។ កាល​ពី​ពេល​ថ្មីៗ​នេះ នាយករដ្ឋមន្ត្រី​វៀតណាម បាន​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រស់​នៅ​ទឹកដី​កម្ពុជា។

​នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ប្រមុខរដ្ឋ​វៀតណាម ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ និង​មន្ត្រី​សង្គម​ស៊ីវិល​សម្ដែង​ក្តី​កង្វល់​ខ្លាំង​ពី​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​អំពើ​ពុករលួយ​របស់​អាជ្ញាធរ​កម្ពុជា ដែល​បាន​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​វៀតណាម។

​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ថា ប្រសិន​រដ្ឋាភិបាល​មិន​មាន​វិធានការ​ច្បាប់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​កម្ពុជា និង​ប៉ះពាល់​ដល់​អធិបតេយ្យ​កម្ពុជា ផង។ លោក​ថា ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​អំពើ​ពុករលួយ គឺ​ជា​ទម្រង់​ហានិភ័យ​ខ្ពស់​សម្រាប់​អនាគត​ប្រទេស​កម្ពុជា ខណៈ​ដែល​ពលរដ្ឋ​វៀតណាម មួយ​ចំនួន​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មិន​ត្រឹមត្រូវ មាន​តួនាទី​ជា​មន្ត្រី​រដ្ឋាភិបាល និង​មួយ​ចំនួន​ទៀត​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​កម្ពុជា​ផង៖ «អំពាវនាវ​ដល់​រដ្ឋាភិបាល និង​សមត្ថកិច្ច​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ គួរ​តែ​គិត​ពី​អនាគត​វែង​ឆ្ងាយ​ប្រទេស​ជាតិ ព្រោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​វា​ជា​ហានិភ័យ​មួយ​សម្រាប់​ខ្លួន​ឯង​ផង ពលរដ្ឋ​ផង និង​ប្រទេស​ជាតិ​ទាំង​មូល»

លោក ហង្ស វិទូ បារម្ភ​ថា បើ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​នឹង​បង្ក​លក្ខណៈ​ងាយ​ឲ្យ​ជនបរទេស​លួច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ខុស​ច្បាប់​កាន់តែ​ច្រើន​ឡើង ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​កម្ពុជា បង្ក​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ជាតិ​ធ្ងន់ធ្ងរ។

​កាល​ពី​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​របស់​វៀតណាម ផ្សាយ​ថា រដ្ឋាភិបាល​វៀតណាម និង​លោក ហ៊ុន សែន បាន​ឯកភាព​គ្នា​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា អនុលោម​តាមច្បាប់​របស់​កម្ពុជា និង​ទំនាក់ទំនង​ល្អ​ប្រទេស​ទាំង​ពីរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ទេ ដោយ​លោក​កំពុង​ជាប់រវល់៖ «កំពុង​ជាប់​ប្រជុំ សិក្ខាសាលា​ជាមួយ​អ្នក​សារព័ត៌មាន និង​អ្នក​នាំ​ពាក្យ»

ប៉ុន្តែ លោក សុខ ឥសាន បាន​ប្រាប់​វិទ្យុ​នៅ​ក្នុង​ស្រុង​ថា រដ្ឋាភិបាល​មាន​គោលនយោបាយ​ត្រឹមត្រូវ​ដូច​ប្រទេស​ដទៃ​ដែរ។ រី​ឯ​ពលរដ្ឋ​វៀតណាម មក​រស់នៅ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​កម្ពុជា ទទួល​ខុស​ត្រូវ ក៏ប៉ុន្តែ​ចំពោះ​ជនបរទេស​ណា​ដែល​មក​រស់​នៅ​ខុសច្បាប់ រដ្ឋាភិបាល​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ពលរដ្ឋ​វៀតណាម គឺ​ជា​ទង្វើ​ល្មើស​ច្បាប់ បង្ក​ខាត​ប្រយោជន៍​ដល់​សង្គម​កម្ពុជា ធំ​សម្បើម។ ជនបរទេស​មាន​អត្តសញ្ញាណប័ណ្ណ​មិន​ត្រឹមត្រូវ បាន​មក​តាំងទី​លំនៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា បាន​ទិញ​ផ្ទះ ដីធ្លី និង​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ផង​នោះ នឹង​ប៉ះពាល់​ជោគវាសនា​ប្រទេស​កម្ពុជា។

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ មើល​ឃើញ​ថា ទិន្នន័យ​របស់​ក្រសួង​មហាផ្ទៃ ដែល​រក​ឃើញ​ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ប្រទេស​កម្ពុជា និង​ភាព​ជាក់ស្ដែង​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម មក​តាំង​ទីលំនៅ បាន​បង្ហាញ​សញ្ញា​ផ្ទុយគ្នា។ លោក​ថា រូបភាព​នេះ ជា​សញ្ញា​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​គ្រប់​ជ្រុងជ្រោយ៖ «រឿង​អាជ្ញាធរ​រដ្ឋ​គ្រប់គ្រង​ជនបរទេស​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ហើយ​ចំណុច​ខ្វះខាត​នេះ​នឹង​មាន​ហានិភ័យ​ទៅ​ថ្ងៃ​មុខ បើសិនជា​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ស្ដីពី​សញ្ជាតិ​មិន​ល្អ»

​អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក សុខ ផល លើក​ឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា តាំង​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧ អាជ្ញាធរ​កម្ពុជា បាន​ឃាត់​ខ្លួន និង​បណ្ដេញ​ជនបរទេស​ចំនួន​ជាង ១៣​ម៉ឺន​នាក់ (១៣.៩៥៤​នាក់) ក្នុង​នោះ​ជនជាតិ​វៀតណាម ច្រើន​ជាង​គេ។ លោក​ថា ជនជាតិ​វៀតណាម កាន់កាប់​ឯកសារ​ខុស​ប្រក្រតី​ជាង ៧​ម៉ឺន ៦​ពាន់​នាក់ (៧៦.៣៩៨​នាក់) និង​ជនជាតិ​វៀតណាម កំពុង​រស់នៅ​គ្មាន​ឯកសារ​ត្រឹមត្រូវ​ជាង ១​ម៉ឺន ៤​ពាន់​នាក់​ទៀត (១៤.២៤៦នាក់)។ តែ​យ៉ាង​ណា​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មិន​ទាន់​ស្ងប់​ចិត្ត​ឡើយ ចំពោះ​តួលេខ​របស់​ក្រសួង​មហាផ្ទៃ ដែល​ពួកគាត់​ចាត់​ទុក​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​ទទួលរង​សម្ពាធ​នយោបាយ​ពី​ប្រទេស​វៀតណាម ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "សង្គម​ស៊ីវិល​និង​យុវជន​បារម្ភ​រដ្ឋាភិបាល​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម"

  1. ?? says:

    to all Cambodian inside the country our nation is in a great danger then ever according to my investigation. all Cambodian nationalist thought we have been out of Vietnamese invading from 1979 but the following in my investigation showing me that Vietnamese ambition is now more dangerous then ever. without PARIS peace agreement our nation may have been gone Vietnamese may have been full control of this poor nation. Cambodia to day is more dangerous then in 1979 through out my investigation we found out more then four million Vietnamese migrant in to Cambodia from 1979 till today . right now Vietnamese government toll HUN SEN to take care their people my question is what is that????? I knew about immigration policy world wide no one can migrant to another country without permission from those country. no one country government can tell the other government to take care their illegal people that came to live in another country. I wonder Cambodia be for 1979 there are no Vietnamese at all look start from 1969 LON NOL had kicked some illegal Vietnamese out of Cambodia . from 1975 POL POT kicking them out and most of them get kill by POL POT regime. but>>>>> in 1979 up until now four million Vietnamese are in Cambodia my question to HUN SEN is why??????? please answer this question. HUN SEN said KIM SOKHA is a nation’s traitor how about HUN SEN what do Cambodian say about him. I knew HUN SEN is very stupid guy he walking naked and he still thinking no one can see his ass. too bad so sad in the whole world no one stupid then you HUN SEN . you better going hell just do not put your nation at rise of being swallow by Vietnam . GOD bless Cambodia

  2. xxx says:

    មានចម្ងល់ថា ៖ ប្រទេសកម្ពុជាជាប្រទេសក្រីក្រអត់មានការងាធ្វើទើបបញ្ជូនប្រជាពលរដ្ឋឲ្យទៅធ្វើការនៅប្រទេសក្រៅ ចុះហេតុអីបានជាវៀតណាមសម្រុកបញ្ជូនប្រជាជនរបស់គេឲ្យមករស់នៅក្នុងប្រទេសកម្ពុជាពាសទឹកពាសដីទៅវិញ ? តើបានអីស៊ី…….?{ពិចារណាមើលមើ}។

  3. thean says:

    RFA talk everyday about Vietnam people.
    Why do not understand they leave home
    because find job like you ?