អ្នក​នាំពាក្យ CPP ត្រូវ​កោះហៅ​ក្នុង​រឿង​ក្តី​លោក កឹម សុខា

អតីត​ប្រធាន​​គណបក្ស​​សង្រ្គោះ​​ជាតិ លោក កឹម សុខា ពេល​ត្រូវ​ចាប់​ខ្លួន​កណ្តាល​អាធ្រាត្រ កាល​ពី​ឆ្នាំ​មុន។ រូបថត AFP




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ឈឹម ផលវរុណ ត្រូវ​បាន​តុលាការ​កោះហៅ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿងក្តី​ «​ក្បត់ជាតិ​» ​ដ៏​ចម្រូង​ចម្រាស​ប្រឆាំង​លោក​ កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​។

លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​កាលពី​ខែ​កញ្ញា​។ ការ​ចាប់​ខ្លួន​លោក សុខា ភាគច្រើន​គឺ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​វីដេអូ​មួយ​កាលពី​ឆ្នាំ​ ២០១៣ ​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​អំពី​ការ​ទទួល​ដំបូន្មាន​ពី​រដ្ឋអាមេរិក ក្នុង​អំឡុង​ប្រកប​អាជីព​នយោបាយ​របស់​លោក​។

លោក​ ផល ​វរុណ គឺជា​អនុប្រធាន​របស់​លោក កឹម សុខា កាល​នៅឯ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ប៉ុន្តែ​លោក​បាន​ចាកចេញ​ពី​អង្គការ​នោះ​ក្នុង​ឆ្នាំ ២០០៦ បន្ទាប់ពី​មាន​ជម្លោះ​ផ្ទៃក្នុង​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​អង្គការ​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គំរាម​បិទ​ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​តាម​បង្គាប់​បរទេស​។

កាលពី​ម្សិលមិញ​លោក​ ផល ​វរុណ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​នឹង​ចូល​ខ្លួន​ទៅ​តុលាការ ដើម្បី​បំពេញ​តាម​ច្បាប់​នៅ​ក្រោម​កាតព្វកិច្ច​របស់​ខ្ញុំ​ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា ដែល​គោរព​ច្បាប់​»​។

យោង​តាម​ដីកា​បាន​កោះហៅ​លោក​ ផល ​វរុណ ឲ្យ​ចូល​ទៅ​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ​ដើម្បី​បំភ្លឺ​ពី​ដំណើរ​រឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​លោក កឹម សុខា ​ជាប់​ចោទ​ពី​បទ «​សន្និដ្ឋិភាព​ជាមួយ​បរទេស​»​។

មេធាវី​របស់​លោក​ សុខា លោក ហែម សុជាតិ បាន​ថ្លែង​ថា​ចៅក្រម​ស៊ើបសួរ កាលពី​ថ្ងៃ​ទី​ ១៤ ខែ​វិច្ឆិកា​បាន​ប្រាប់​ក្រុម​របស់​លោក​ថា​ការ​ស៊ើប​អង្កេត​អាច​នឹង​បញ្ចប់​នៅ​ចុង​ខែ​ធ្នូ​ ប៉ុន្តែ​មាន​ការ​ធ្វើ​ពហិការ​របស់​មេធាវី​លើ​ករណី​សាកសួរ​លោក​ សុខា ដោយ​ទទូច​ថា​គាត់​គួរ​តែ​ត្រូវ​សាកសួរ​នៅ​តុលាការ​ភ្នំពេញ​ជា​ជាង​នៅ​គុក​ត្រពាំងផ្លុង ដូច្នេះ​ដំណើរការ​នីតិវិធី​ត្រូវ​បាន​ពន្យារ​៕ NS


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

3 Responses to "អ្នក​នាំពាក្យ CPP ត្រូវ​កោះហៅ​ក្នុង​រឿង​ក្តី​លោក កឹម សុខា"

  1. Chourn says:

    អាមួយហ្នឹងប្រហែលជាចូលទ្រុងដូចញឹកប៊ុនឆៃហើយ

  2. Chourn says:

    ព្រោះអស់ផលប្រយោជន៍សម្រាប់គេប្រើហើយដូច្នេះពេលដឹងរឿងច្រើនពេកត្រូវតែយកវាចូលទ្រុង ព្រោះខ្លាចបែកការផ្ទៃក្នុងបក្សកាន់អំណាច

  3. Anonymous says:

    A chhim has no choice, A Chhim needs wine to warm up. A Chhim sells mind.
    A Chhim needs?????? to trade his broken idea. Good luck a Chhim!!!!!!!