បក្ស​​កាន់​អំណាច​​បើក​​មហាស​ន្និបាត​​វិសាមញ្ញ​​រៀបចំ​​យុទ្ធសាស្ត្រ​​ថ្មី​​សម្រាប់​​ការ​បោះឆ្នោត​​ខាង​មុខ​

ដោយ វណ្ណ សុគន្ធា
19/01/2018
RFI

media
PM Hun Sen
លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ដឹកនាំ​មហា​សន្និបាត​វិសាមញ្ញ​គ​ណបក្ស​ប្រជាជន​កម្ពុជា (@PM Hun Sen Facebook Page)​


នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានចាប់ផ្តើម​បើក​មហាសន្និបាត​វិសាមញ្ញ​របស់ខ្លួន ដើម្បី​អនុម័ត​លើ​គោលនយោបាយ​ថ្មី​សម្រាប់​ឆ្នាំ២០១៨-២០២។ មហាសន្និបាត​វិសាមញ្ញ​នេះ ដឹកនាំ​ដោយ​លោក​ហ៊ុន សែន និង​មាន​សមាជិក​បក្ស​ចូលរួម​ជាង២ពាន់​នាក់​មកពី​ទូទាំងប្រទេស។ មហាសន្និបាត​របស់​ប​ក្ស​កាន់អំណាច​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ហើយ​មាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​សុក្រ​នេះ​រហូតដល់​ថ្ងៃអាទិត្យ។

មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំនេះ មាន​របៀបវារៈសំខាន់ៗចំនួន​បី គឺ​ទីមួយ ឆ្លង និង​អនុម័ត​សេចក្តីព្រាង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ស្តីពី​សភាពការណ៍​ទូទៅ និង​ការងារ​របស់​គណបក្ស​នៅក្នុង​ឆ្នាំ២០១៧ និង​លើក​ទិសដៅ​ភារកិច្ច​សម្រាប់​ឆ្នាំ២០១។ ទី​ពីរ គឺ​ឆ្លង​និង​អនុម័ត​លើ​សេចក្តីព្រាង​កម្មវិធី​នយោបាយ​របស់​គណបក្ស​សម្រាប់​កសាង និង​ការពារ​មាតុភូមិ​ឆ្នាំ២០១៨-ឆ្នាំ២០២៣ និង​ទី​បី បោះឆ្នោត​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​មួយចំនួនទៀត។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ក្នុង​មហាសន្និបាត​វិសាមញ្ញ នៅ​ព្រឹក​នេះ​ថា គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ដល់​ទៅ៦ចំណុច ដែល​រួមមាន​ជាអាទិ៍​ដូចជា គោរព​ប្រតិបត្តិ​ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​របបរាជានិយម និង​រាល់​សមិទ្ធផល​របស់​ជាតិ​ឲ្យ​បាន​ស្ថិតស្ថេរ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធានា​សិទ្ធិមនុស្ស ការគោរព​ច្បាប់​និង​យុ​ត្តិ​ធ៌​ម​សង្គម ។ ជាមួយគ្នានេះ គណបក្សកាន់អំណាច​នឹង​រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង បូរណភាព​ទឹកដី​ឲ្យ​បាន​គង់វង្ស ការពារ​សន្តិភាព និង​សន្តិសុខ​ជាតិ ព្រមទាំង​កសាង​ប្រទេស​កម្ពុជា​ឲ្យ​ទៅជា​រដ្ឋ​រឹងមាំ និង​ជឿនលឿន​ដោយ​ផ្អែកលើ​ច្បាប់​ជាដើម។

គួរ​រំលឹក​ជូន​ថា កាលពី​ឆ្នាំ២០១៣ ពោល គឺ​មុន​ការបោះឆ្នោតជាតិ​នាពេលនោះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ធ្លាប់បាន​បើក​មហាសន្និបាត​វិសាមញ្ញ​របៀបនេះ​ម្តង​រួចមកហើយ​ដែរ ដើម្បី​អនុម័ត​នូវ​គោលនយោបាយ​របស់ខ្លួន​សម្រាប់​ឆ្នាំ២០១៣-២០១។ ក្រោយ​ការបោះឆ្នោត​ដោយ​ទទួលបាន​ជ័យ​ជំ​នៈ​លើ​គណបក្សប្រឆាំង គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​រៀបចំ​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​របស់ខ្លួន​ម្តងទៀត​កាល​អំឡុង​ដើមឆ្នាំ២០១។ មហាសន្និបាត​វិសាមញ្ញ​នាពេលនោះ គឺ​ផ្តោត​សំខាន់​លើ​ការកែទម្រង់​គណបក្ស​ដោយ​ការបន្ថែម​នូវ​សមាជិក​ថ្មី ដែល​សុទ្ធសឹង​ជា​យុវជន​បន្តវេន ទៅក្នុង​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស។

ចំណែក​ការធ្វើ​មហាសន្និបាត​វិសាមញ្ញ​នៅ​ឆ្នាំនេះ​វិញ គឺធ្វើឡើង​មុន​ការបោះឆ្នោតធំៗចំនួន​ពីរ​មកដល់​គឺ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃទី២៥ កម្ភៈ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទ២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ សូមបញ្ជាក់ថា ការបោះឆ្នោតជាតិ​នៅ​ឆ្នាំនេះ គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​គូរ​ប្រកួត​ខ្លាំងក្លា​ដូច​អាណត្តិ​មុន​ឡើយ។ នេះ​គឺ​ដោយសារតែ​នៅ​អាណត្តិ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់ជា​ដៃគូ​ប្រជែង​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ នឹង​មិនមាន​វត្តមាន​ចូលរួម​ការបោះឆ្នោត​ឡើយ​ព្រោះ​គណបក្សប្រឆាំង​នេះ ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយចោល​បាត់ទៅហើយ៕

What Next?

Recent Articles

One Response to "បក្ស​​កាន់​អំណាច​​បើក​​មហាស​ន្និបាត​​វិសាមញ្ញ​​រៀបចំ​​យុទ្ធសាស្ត្រ​​ថ្មី​​សម្រាប់​​ការ​បោះឆ្នោត​​ខាង​មុខ​"

  1. Anonymous says:

    I tell you what>> do not trying to work too hard it is not going to work it just washing time and money that all. write my word down if I’m wrong you will see I will never write any comment again. GOD bless Cambodia