មន្ត្រី​បក្ស​កាន់​អំណាច​ចំអក​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ខំ​ប្រឹង​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​កម្ពុជា

ដោយ មួង ណារ៉េត
2018-01-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។ RFA
កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។ RFA


មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​ខំប្រឹង​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា នឹង​មិន​បាន​ផល​នោះ​ទេ ព្រោះ​គេ​មិន​ស្តាប់។ ប៉ុន្តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ យល់​ផ្ទុយ​ពី​នេះ និង​បញ្ជាក់​ថា អន្តរជាតិ​បាន​ដាក់​ទណ្ឌកម្ម​បណ្តើរៗ​ហើយ ហើយ​ពួកគាត់​នឹង​នៅ​តែ​បន្ត​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​ដែល​អាច​ឈាន​ទៅ​រក​ការ​បោះឆ្នោត​មួយ​ដែល​មាន​ការ​ចូល​រួម​ពេញលេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​ខំប្រឹង​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា នឹង​មិន​បាន​ផល​នោះ​ទេ ព្រោះ​គេ​មិន​ស្តាប់។

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន តែងតែ​ចេញ​មុខ​រិះគន់​សកម្មភាព និង​ចោទ​ប្រកាន់​ថា ក្រុម​កញ្ញា កឹម មនោវិទ្យា ដែល​ធ្វើ​សកម្មភាព​កៀរគរ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ ថា​ជា​ជា​ក្រុម​ឧទ្ទាម​និយម​ក្រៅ​ប្រទេស។ លោក​បន្ត​ថា ការ​បន្ត​ធ្វើ​សកម្មភាព​បែប​ឧទ្ទាម​និយម​កាន់តែ​នាំ​ឲ្យ​មាន​ពិរុទ្ធភាព​ធ្ងន់​ទៅៗ ដែល​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់ ម្យ៉ាង​ទៀត គ្មាន​អន្តរជាតិ​ណា​គេ​ស្តាប់​នោះ​ទេ៖ «​ការ​ដើរ​ធ្វើ​ដូច្នេះ​គ្រប់​កន្លែង ប៉ុន្តែ​គ្មាន​បាន​ផ្លែផ្កា​ទេ»

ក្រោយ​ពី​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ នៅ​ប្រទេស​កម្ពុជា ដោយ​អាជ្ញាធរ​លោក ហ៊ុន សែន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ភៀសខ្លួន​ចេញ​មក​ក្រៅ​ប្រទេស ដើម្បី​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​ឲ្យ​ជួយ។

សុខ ឥសាន ២០១៦ ៨៥៥
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA

កូនស្រី​ច្បង និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​ដែល​ជា​ទីផ្សារ​ធំៗ​នៅ​សហគមន៍​អឺរ៉ុប ឲ្យ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​មួយ​មុន​ការ​បោះឆ្នោត​សកល​មក​ដល់។

កញ្ញា កឹម មនោវិទ្យា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ប៉ារីស កាល​ពី​ពេល​ថ្មីៗ​នេះ ថា​នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ចរិត​ផ្ដាច់ការ​របស់​ខ្លួន​ដោយ​ចាប់​ខ្លួន​លោក កឹម សុខា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលោភ​សិទ្ធិមនុស្ស​ជា​ដើម​នោះ ធ្វើ​ឲ្យ​កញ្ញា​ទទួល​ជោគជ័យ​លើ​ការងារ​ការទូត​ច្រើន នៅ​ពេល​ទៅ​ជួប​អន្តរជាតិ។ កញ្ញា កឹម មនោវិទ្យា ឲ្យ​ដឹង​ថា ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ក្នុង​សហគមន៍​អឺរ៉ុប​ពេល​នេះ កញ្ញា​កំពុង​ជួប​មន្ត្រី​ការបរទេស​ដែល​ជា​ប្រទេស​ទីផ្សារ​ធំៗ​របស់​កម្ពុជា រួម​មាន​ប្រទេស​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ជាដើម៖ «យើង​ផ្ដោត​លើ​សហគមន៍​អឺរ៉ុប ដោយ​ជួប​ជាមួយ​មន្ត្រី​ការបរទេស…»

​កូនស្រី​ច្បង លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ក្រុម​ប្រទេស​សហគមន៍​អឺរ៉ុប ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​មករា មក​ទល់​ពេល​នេះ។ ថ្លែង​ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា កញ្ញា កឹម មនោវិទ្យា ស្នើ​ទៅ​ពលរដ្ឋ​នៅ​ទី​នោះ​ចូលរួម​យ៉ាង​ពេញ​ទំហឹង​ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាពិសេស​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ទាមទារ​យក​មក​វិញ​នូវ​អ្វី​ដែល​បក្ស​កាន់​អំណាច​បាន​ប្លន់​យក និង​លើក​ទឹក​ចិត្ត​ដល់​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ប្រទេស៖ «ខ្ញុំ​សុំ​ឲ្យ​បងប្អូន​ចេញ​ធ្វើ​បាតុកម្ម… និង​បន្ត​ទាក់ទង​ជាមួយ​អ្នក​គាំទ្រ​ដទៃ​ទៀត»

ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ជា​ឪពុក​កញ្ញា កឹម មនោវិទ្យា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ​២១០៧ រួច​មក កញ្ញា​បាន​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ រួម​មាន ទៅ​ប្រជុំ​ជាមួយ​តំណាង​អចិន្ត្រៃយ៍​អាមេរិក និង​សហភាព​អឺរ៉ុប ប្រចាំ​អង្គការ​សហប្រជាជាតិ សុំ​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ សុំ​ឲ្យ​បិទ​ទីផ្សារ​ទំនិញ​កម្ពុជា សុំ​ឲ្យ​រឹត​បន្តឹង​ទិដ្ឋាការ​ចូល​ជាន់​ទឹក​ដី​អាមេរិក ជួប​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក និង​ជប៉ុន ជាដើម។

​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា បែប​នេះ ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​យ៉ាង​ដំណំ។ ចំណែក​ឯ​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ដឹក​នាំ​ប្រទេស​តាម​លទ្ធិកុម្មុយនិស្ត​ក្នុង​ការ​ប្រើប្រាស់​វិធី​ផ្ដួល​គូ​ប្រកួត​តាម​រូបភាព​ធ្វើ​ទុក្ខបុកម្នេញ​បែប​នេះ។

លោក​អះអាង​ថា ដោយសារ​តែ​រង​ការ​ធ្វើ​បាប​នេះ គណបក្ស​ប្រឆាំង​ត្រូវ​តែ​ស្វែង​ការ​អន្តរាគមន៍​ពី​អន្តរជាតិ ព្រោះ​ស្ថាប័ន​ជាតិ​មិន​អាច​រក​យុត្តិធម៌​ឲ្យ​បាន។ លោក​ថា គណបក្ស​ប្រឆាំង​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រក​អន្តរាគមន៍​ពី​អន្តរជាតិ​នេះ រួម​នឹង​ការ​បង្ហាញ​ភស្តុតាង និង​មូលដ្ឋាន​ត្រឹមត្រូវ៖ «ដោយ​មាន​ការ​គាំទ្រ​ពី​មតិ​មហាជន និង​ប្រទេស​ម្ចាស់​ហត្ថលេខី​ស្រាប់ គឺ​អាច​ទទួល​ជោគជ័យ»

​គិត​មក​ទល់​នេះ សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​មហា​អំណាច និង​ប្រទេស​បញ្ជា​ទិញ​របស់​កម្ពុជា កំពុង​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ដោយ​ព្រមាន​ផ្ដាច់​ចំណង​ការទូត បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ដល់​ស្ថាប័ន​បោះឆ្នោត ហាម​មិន​ឲ្យ​មន្ត្រី​ជាន់​កម្ពុជា ចូល​ទឹក​ដី​អាមេរិក និង​ព្រមាន​ឈប់​ទិញ​សំលៀកបំពាក់​របស់​កម្ពុជា ជាដើម ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សមស្រប​ដដែល​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "មន្ត្រី​បក្ស​កាន់​អំណាច​ចំអក​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ខំ​ប្រឹង​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​កម្ពុជា"

  1. Jak says:

    ពួកនេះមិនមែនឆ្វើនយោបាយជួយរាស្រ្តខ្មែរទេ គឺឆ្វើនយោបាយបោកឆ្នាំងបាយកម្មករ
    និងរាស្រ្តខ្មែរ មើម្បីអំណាចនិងបក្សពួកខ្លួន រាស្រ្តខែ្មរចូរចាំ។

  2. Pito says:

    តាំងពីដើមរៀងមក ឃើញតែខ្មែរឈ្លោះគ្នាតែរហូត ឯប្រទេសជិតខាងជាអ្នកទទួលផល មិនដឹងពេលណាបានឈប់ឈ្លោះគ្នាទេន៎

  3. អ្នកប្រុសថាង says:

    មួយថ្ងៃៗគិតតែខាំគ្នា។អនាគតខ្មែរនឹងត្រូវរលាយជាតិសាសន៍គឺដោយសារតែខ្មែរខ្លួនអែងមិនចេះស្រលាញ់គ្នា!ចេះតែចង់យកឈ្នះរៀងខ្លួនចុងក្រោយអន្តរាយតែពូជសាសន៍ខ្លួនអែងដដែល។

  4. Anonymous says:

    I want to responses to Cambodian who comment in every articles . I really appreciated to all of you come out to express your filling and situation that has happen in this poor nation. I tell you what >> language in Cambodia or in English I’m fully understood that Cambodian getting better on what some foreigner said need more educate people . of cause Cambodian need more educate people to make this poor nation have peace and prosper. it is very dangerous to have some individual who did not have enough education and pretending they knew every thing. I would like to take some example >> some nation they did not have good land to do all kind of agriculture but they have more then enough food to feed their population. this is my sample they build one airplane it take all Cambodian to produce all kind of agriculture two years to buy one of them . let forget about that I knew all of you understood about it. let come whit me and analyse in this article ****** KIM MONOVITHEIR and HUN MANET both of them is the son and daughter of the fighter in the ring of politic. HUN SEN said KIM SOKHA was a nation’s traitor but we Cambodian knew KIM SOKHA did not lead this nation jet just oppose what can be wrong in responsible for all Cambodian and his nation. how about HUN SEN himself what have he done to your nation . I do not want to tell you every thing please make some research it yourself . all I knew was Cambodian will be the poorest country in this region all Cambodian will pay their deft for generation to come. please be a person who responsible for your own children’s future. thank for reading my comment******************GOD bless Cambodia and all Cambodian