IPU ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ដំណើរការ​ឡើង​វិញ

ដោយ តាំង សារ៉ដា
2018-02-06
RFA

ការ​បោះឆ្នោត​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​តំណាងរាស្ត្រ របស់​សហភាព​អន្តរ​សភា (IPU) នៅ​នា​ទីក្រុង សេន ភេធ័រប៊ឺគ (Saint Petersburg) នៃ​សហព័ន្ធ​រុស្ស៊ី កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧។ Photo courtesy of IPU's website
ការ​បោះឆ្នោត​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​តំណាងរាស្ត្រ របស់​សហភាព​អន្តរ​សភា (IPU) នៅ​នា​ទីក្រុង សេន ភេធ័រប៊ឺគ (Saint Petersburg) នៃ​សហព័ន្ធ​រុស្ស៊ី កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧។ Photo courtesy of IPU’s website


សហភាព​អន្តរ​សភា​សម្រេច​ចាត់​ការ​តាម​បណ្ដឹង​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង


សហភាព​អន្តរ​សភា ឬ ហៅ​កាត់​ថា IPU សម្រេច​ចាត់ការ​តាម​បណ្ដឹង​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដែល​សុំ​អន្តរាគមន៍ ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ មក​លើ​គណបក្ស​សង្គ្រោះជាតិ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ផ្ដល់​នីតិសម្បទា ដល់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប​វិញ លុបចោល​សេចក្ដី​សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះជាតិ បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព មក​លើ​គណបក្ស​ប្រឆាំង និង​ធានា​សុវត្ថិភាព ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​ពួកគេ អាច​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​គ្មាន​ការ​ធ្វើ​បាប និង​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ក្នុង​សេចក្ដី​សម្រេច​ដែល​អនុម័ត​ក្នុង​សម័យ​ប្រជុំ ពី​ថ្ងៃ​ទី២៥ ខែ​មករា ដល់​ថ្ងៃ​ទី២ ខែ​កុម្ភៈ ឆ្នាំ ២០១៨ របស់​សហភាព​អន្តរ​សភា នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បានសម្រេច ទទួលយក​បណ្ដឹង របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង ចាត់ទុកថា​ជា​បានការ និង​ថា​សហភាព​អន្តរ​សភា មាន​សមត្ថកិច្ច ក្នុង​ការ​ជួយ​រក​អន្តរាគមន៍ ដើម្បី​រក​ដំណោះស្រាយ ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នេះ។ សេចក្ដី​សម្រេច​ដដែល​នេះ ស្នើ​ឲ្យ​ស្ថាប័ន​អភិបាលកិច្ច របស់​សហភាព​អន្តរ​សភា​ទាំងអស់ ចាត់ការ​បន្ទាន់ ក្នុង​ការ​ត្រួត​ពិនិត្យ​ឡើងវិញ នូវ​ស្ថានការណ៍​នៅ​កម្ពុជា និង​អញ្ជើញ​សហគមន៍​សភា​ពិភពលោក និង​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ នៅ​លើ​ឆាក​អន្តរជាតិ ចូលរួម​ប្រឹងប្រែង រក​ដំណោះស្រាយ ដើម្បី​ស្តារ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ជា​ចុងក្រោយ សហភាព​អន្តរ​សភា IPU សម្រេច​ស្នើ​ឲ្យ​អគ្គ​លេខា​របស់​ស្ថាប័ន​នេះ បញ្ជូន​សេចក្ដី​សម្រេច​នេះ ទៅ​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ម្ចាស់​បណ្ដឹង និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "IPU ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ដំណើរការ​ឡើង​វិញ"

  1. Anonymous says:

    I want to give my last massage to HUN SEN at this moment you come to the situation that >> do or die . it is not a joke Mr. you can play that kind of game whit Cambodian and in Cambodia only. they will do what they have said believing me. please do not use Mr SOK ESAN to say they are not reflecting the true situation in Cambodia . let face it in two week time I want to see what you are going to do . GOD bless Cambodia