លោក ហ៊ុន សែន ថាពាក្យ «មានសែន អត់ស៊ី» នឹងបន្តលេងដល់ថ្ងៃស្លាប់រៀងខ្លួន

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

រូបពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន


នាយករដ្ឋមន្ត្រី និងជាមេដឹកនាំបក្សកាន់អំណាច បានផ្ញើសារនយោបាយទៅកាន់ដៃគូប្រកួតថា ពាក្យ​«មាន​សែន អត់​​ស៊ី មាន​ស៊ី អត់សែន» នឹងបន្តលេងដល់ថ្ងៃស្លាប់រៀងៗខ្លួន។

លោកហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីសម្ពោធការដ្ឋានសាងសង់ស្ពានឆ្លងទន្លមេគង្គ នៅខេត្តកំពង់ចាម នាថ្ងៃ​ទី៩​​ខែកុម្ភៈនេះ។

លោក ហ៊ុន សែន ថ្លែងបែបឌឺដងមិនបញ្ចេញឈ្មោះថា ដោយសារតែភាពឆោតល្ងង់ របស់​អ្នក​នយោបាយខ្លះ ទើបមិនអាចដណ្តើមអំណាចពីលោកបាន ។

មេដឹកនាំបក្សកាន់អំណាចរូបនេះ ថ្លែងទៀតថា «ពាក្យមានសែន អត់ស៊ី មានស៊ី អត់សែន» ដែលអ្នកធ្លា​ប់និយា​យ​​ ​​នឹងបន្តធ្វើឡើងរហូតដល់ថ្ងៃស្លាប់រៀងៗខ្លួន។

លោកថា៖«គេមិនល្ងង់ដូចអ្ហែងហ្នឹងហើយបានគេកាន់អំណាច រហូតទៅដល់ជិត៤០ឆ្នាំនោះ កុំទៅឆ្ងល់ពេក។ហើបើគិតតាំងពីដំណាក់កាលនៃការតស៊ូ រំដោះប្រទេសជាតិ៤០ឆ្នាំជាងទៅហើយ។អញ្ចឹងទេគួតែព្រមយល់ហើយ។

សួចោទជាបញ្ហាហ្នឹង ប៉ុន្តែបញ្ហារឿងមួយដែលធ្វើឲ្យអ្នកឯកងភ្លឺភ្នែកឲ្យច្បាស់ កាលពី១៥ឆ្នាំមុនអ្នកឯងនិយាយពីស្អី​?​​អ្នកឯងនិយាយមានស៊ី អត់ សែន មានសែន អត់ស៊ី ឥឡូវខ្ញុំធ្វើឲ្យដូចៗ មួយជិវិតទាល់តែងាប់រៀលខ្លួន»

ក្រោយបោះឆ្នោត កាលពី១៥ឆ្នាំមុន គណបក្សប្រជាជនកម្ពុជាដែលមានសំឡេងឆ្នោតនាំ​មុខគេ មិនអា​ច​រ​ក​សំ​ឡេង​២ភាគ៣ ដើ​​ម្បីបង្កើត​រដ្ឋាភិបាលថ្មី តាមរដ្ឋធម្មនុញ្ញបាននោះទេ ជំរុញឲ្យស្ថាន​ការនយោ​បាយ​នៅពេ​ល​នោះ​ត្រូ​​វ​​​ជាប់គាំង ដោយសារតែគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម រង្ស៊ី មិនចូលរួម។

ពេ​ល​នោះ អតីតព្រះមហាក្សត្រ សម្តេ​ចព្រះ​នរោត្តម សីហនុ បានកោះហៅមេដឹកនាំគណបក្សនយោបាយសំខាន់ៗ ទៅ​ពិភាក្សា​នៅ​​ក្នុ​​​ង​ព្រះ​​​បរ​មរាជវាំង ដើម្បីស្វែងរកដំណោះស្រាយ។ ក្នុងនោះមាន លោក ហ៊ុន សែន សម្តេចក្រុមព្រះ នរោយត្តម​រណ​​ឫទ្ធិ និងលោក សម រង្ស៊ី ។ កិច្ចប្រជុំពិសេសពេលនោះ បានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍​ជាតិផងដែរ។

ប៉ុន្តែការចេញព្រះរាជអន្តរាគមន៍ របស់សម្តេចព្រះនរោត្តមសីហនុពេលនោះ មិនអាចជំរុញឲ្យអ្នកនយោបា​យ​ខ្មែ​រស្រុះ​​​​​​​​​​ស្រួយគ្នាទៅបង្កើត រដ្ឋាភិបាលថ្មីមួយរួមគ្នាបានទេ ។

លោក សម រង្ស៊ី ពេលនោះ ជាប្រធានគណបក្សសម រង្ស៊ី បានប្រាប់អ្នកសារព័ត៌មានថា ការដឹកនំាំ​រដ្ឋាភិបាល បើ​​មា​ន​​ ​​លោក ហ៊ុន​ សែន ត្រូវអត់ សម រង្ស៊ី បើមានសម រង្ស៊ី ត្រូវអត់ ហ៊ុន សែន។

VOD មិនអាចសុំការឆ្លើយតបពី លោក សម រង្ស៊ី បានទេនៅថ្ងៃសុក្រនេះ។ ប៉ុន្តែ លោក ​សម រង្ស៊ី កាល​ពី​ស​ប្តាហ៍​មុន​ បានសរសេរលើគេហទំព័រហ្វេសប៊ុក របស់លោក រិះគន់លោក ហ៊ុន​ សែន ថា មេដឹកនាំរូបនេះ កំពុងនាំប្រ​ទេ​​ស​ទៅរក​របបផ្តាច់ការ ។

លោក សម រង្ស៊ី ក៏បានសរសេរបែបគំរាមថា ​ ចលនាសង្គ្រោះជាតិ ដែលលោក ទើបបង្កើត នឹងជំរុ​ញឲ្យ​សហគម​ន៍​អន្ត​រជាតិ ដាក់​ទណ្ឌកម្មសេដ្ឋកិច្ចដល់​រដ្ឋា​​ភិ​បាល រ​​បស់​​លោក ហ៊ុន សែន ដើម្បីដាក់សម្ពាធ​ឲ្យមេបក្សកា​ន់​អំ​ណា​​​​​ចរូបនេះ ឈប់ឲ្យក្រាញអំណាចបានតទៅទៀត បើមិន​វិល​ទៅ​​រកគន្ល​ងប្រជាធិបតេ​យ្យឡើងវិញនោះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយបាយ លោក សូ ចន្ថា យល់ថា ការដែលអ្នកនយោបាយខ្មែរ ជ្រើសរើស​យក​ការ​ប្រ​កួ​តប្រជែងអំណាច តាមរយៈយកគ្នា​ជា​សត្រូវ លោកថា នឹងជំរុញឲ្យមានការបែកបាក់ជាតិ។

លោក សូ ចន្ថា វិភា​គថា បើជម្លោះនយោបាយនេះ ឈានទៅជំរុញឲ្យ​ប្រទេសលោកសេរី ដាក់ទណ្ឌ​កម្មសេដ្ឋកិច្ច កម្ពុជាទៀតនោះ លោកថានឹងប៉ះពា​ល់ដល់​ព​ល​​រដ្ឋច្រើនលាននាក់ ពិសេសអ្នកមានជីវិភាពក្រីក្រស្រាប់។

លោកថា៖«សម្រាប់ខ្ញុំ ។ ខ្ញុំមិនចង់ឃើញកម្ពុជាធ្លាក់ទៅក្នុងវិបត្តិនៃការដាក់ទណ្ឌកម្មនានានោះទេ។ ប៉ុន្តែខ្ញុំ​ច​ង់​​​​​ឃើ​ញ​អ្នកនយោបាយខ្មែរចេះជជែកគ្នា ហើយឈរនៅលើគោលការណ៍អព្យាស្រ័យ ឈរនៅលើ​គោលការ​ណ៍បង្រួ​ប​បង្រួមជាតិ។ ហើយឆ្ពោះទៅរកការបោះឆ្នោតមួយដ៏ត្រឹមត្រូវ ដែលទទួ​លយកបានទាំ​ងអស់គ្នា នោះ​ទើបជាជ​ម្រើស​ដ៏​​ល្អទាំ​ង​អស់គ្នា»

ចំណែក​សាស្ត្រា​ចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា ពន្យល់ដែរថា បើអ្នកនយោបាយ​ខ្មែរ នៅតែ​បន្ត​ឈ្លោះ​​​​គ្នា លោ​​​កថា ​អ្នកដែលចំណេញពីជម្លោះនេះ គឺប្រទេស​ជិត​​ខា​ង មានវៀតណាម និងថៃ ។ លោកបន្តថា ប្រទេ​សជិ​ត​ខា​​ង​​ទាំ​ងនោះនឹងចំណេ​ញ​​​ទាំ​​​ង​​ផ្នែក​សេ​​​​​​ដ្ឋកិ​ច្ច ទាំង​ការរំកិលព្រំដែន ដូចពីអតីតកា​លដែលខ្មែរធ្លា​ប់បាត់បង់។

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ថាពាក្យ «មានសែន អត់ស៊ី» នឹងបន្តលេងដល់ថ្ងៃស្លាប់រៀងខ្លួន"

  1. ?? says:

    I hate the word that come out from this animal . what an evil guy…. he keep his personal problem jus to hurt every Cambodian and it’s nation. after all this sad nation need a new leader that willing to work for the nation and his own people. for me even if SAM RANSY come to work for this nation as a prime minister if he perform the job not good I will complain him every day if he stubborn like HUN SEN he is also can go hell . Cambodian should understood in this modern high tech century every one is having betters education not like the last one hundreds years ago. every thing is open to every one if they wanted to know some thing they can go on line and finding out in a few minute. at last I want to say to them do not look down this people so much just remembers you are not the only one. GOD bless Cambodia and it’s people

  2. 😈omen😈 says:

    អ្វីៗត្រូវបានដូរហើយលោក ហ៊ុន សែន បើមាន សែន ទើបមាន សុី បើមាន សុី ត្រូវតែមាន សែន ចូលឆ្នាំចិនជិតមកដល់ហើយតើមួយណាចាប់ផ្ដើមមុនបើតាមចំណាំសែនត្រូវផ្ដើមមុនទើបបានសុីតាមក្រោយ។

Leave a Reply

Submit Comment