រដ្ឋាភិបាល​មិន​ទាន់​បញ្ជូន​សេចក្ដី​ព្រាង​វិសោធកម្ម​រដ្ឋធម្មនុញ្ញ​ទៅ​ឲ្យ​រដ្ឋសភា

ដោយ អេង គីមហុង
10/02/2018
RFI

media
រូបភាពៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (@RFI)


គិត​មក​ថ្ងៃ​សៅរ៍​នេះ រដ្ឋសភាជាតិ​នៅ​មិន​ទាន់​ទទួល​បាន​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី វិសោធ​កម្មរដ្ឋធម្មនុញ្ញ​នៅ​ឡើយ​ទេ ខណៈ សេចក្ដី​ស្នើ​ច្បាប់​ស្តីពី វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ និងសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គ្រោង​ដាក់ចូល​ក្នុង​របៀប​វារៈ នាសម័​យ​ប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋ​សភា​ពិភាក្សា និង​អនុម័ត នា​ពេល​ខាងមុខ។ រដ្ឋាភិបាល​បាន​អះអាង​លើ​រឿង​នេះ ដោយ​សារ​តែ​ត្រូវ​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​ព្រះមហាក្សត្រ និង​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​ពិនិត្យ​ជា​មុន​សិន។

លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា រដ្ឋាភិបាល​មិនអាច​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធកម្មរដ្ឋនុញ្ញ​នេះ ទៅ​កាន់​រដ្ឋសភា​តែ​ម្ដង​បាន​ទេ​គឺ​រដ្ឋា​ភិបាល​ត្រូវ​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​នេះ ទៅ​កាន់​ស្ថាប័ន​កំពូល​ចំនួន​២​ពិនិត្យ និង​ផ្ដល់​យោបល់​ជា​មុន​សិន នោះ​គឺ​ស្ថាប័ន​ព្រះមហាក្សត្រ និង​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ។ ក្រោយពេល​ដែល​ស្ថាប័ន​ទាំងពីរ​ពិនិត្យ​ឃើញ​បែប​ណា​ហើយ​នោះ ទើប​បញ្ជូន​ត្រឡប់​មក​កាន់​រដ្ឋាភិបាល​វិញ។ បន្ទាប់​មក​ទើប​រដ្ឋាភិបាល​បញ្ជូន​រដ្ឋសភា​ដើម្បី​សុំ​ការ​អនុម័ត។ នេះ​បើតាម​លោក ផៃ ស៊ីផាន។

អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​រូប​នេះ បាន​សង្កត់​ធ្ងន់​ទៀត​ថា នេះ​មិនមែន​មាន​ន័យ​ថា សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធកម្ម​រដ្ឋធម្មនុញ្ញ​នេះ មាន​លក្ខណៈ​ពិសេស​ជាង​គេ​នោះទេ ប៉ុន្តែ​អ្វី​ដែល​កំពុង​តែ​អនុវត្ត​គឺ​មាន​ផ្អែក​ទៅ​តាម​នីតិវិធី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។ ច្បាប់​ដែល​តម្រូវ​ឲ្យ​អង្គ​ព្រះមហាក្សត្រ​ទ្រង់​ទត និង​មាន​ព្រះតម្រិះ។ រីឯ សមត្ថកិច្ច​របស់ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​គឺ​មាន​សិទ្ធិ​ពិភាក្សា និង​ផ្ដល់​យោបល់​បន្ថែម​ដល់​រដ្ឋាភិបាល។

សូមបញ្ជាក់ថា​ កាល​ពី​ថ្ងៃ​ទី​២កុម្ភៈ គណៈរដ្ឋមន្ត្រី​កម្ពុជាបាន​អនុម័តលើ​សេចក្តីស្នើច្បាប់​ស្ដីពី​វិសោធកម្ម​រដ្ឋធម្មនុញ្ញ​ ​៥​មាត្រា​រួម​មាន មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ។ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា​ជា​ការ​កែប្រែ ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​កាន់​តែ​មាន​អំណាច។

លោក ឡេង ប៉េងឡុង អគ្គលេ​ខាធិ​ការ​រដ្ឋសភា​បាន​គូស​បញ្ជាក់ថា រដ្ឋសភា​រង​ចាំ​ទទួល​ សេ​ចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ដើម្បី​ឲ្យ​គណៈកម្មការ​ជំនាញ​ពិនិត្យ​ទើ​ប​ដាក់​បញ្ជូល​រួម​គ្នា​ឲ្យ​សភា​ពេញ​អង្គ​ពិនិត្យ និង​អនុម័ត ក្នុង​ពេល​តែ​មួយ ខណៈ សេច​ក្ដី​ស្នើ​ច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ និងការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សាធម្មនុញ្ញ ត្រូវ​បាន​គណៈកម្មការ​ជំនាញ​សភា​ពិនិត្យ​ចប់សព្វ​គ្រប់​ហើយ៕

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាល​មិន​ទាន់​បញ្ជូន​សេចក្ដី​ព្រាង​វិសោធកម្ម​រដ្ឋធម្មនុញ្ញ​ទៅ​ឲ្យ​រដ្ឋសភា"

  1. ភក្ភី says:

    បើយើងសស្គាល់ពីតម្លៃរបស់ខ្លួននឹងជាតិ ប្រាកដជាខ្មែរទាំងអស់ក្នុងនឹងក្រៅគ្រប់គណៈបក្ស
    ចេះស្រឡាញ់ហើយចាប់កាន់ដៃគ្នាកសាងជាតិខ្មែរអោយបានថ្កុំថ្កើងមិនខានឡើយ។
    សូមបោះចោលទៅគំនឹតអាត្មានិយម មានតែ”អញ” បើយើងខ្លាំង ក៏មិននៅជាអមតះដែរ…!!!

    អនិច្ចំ = សេចក្តីមិនទៀង
    ទុក្ខំ = សេចក្ដីទុក្ខ
    អនត្តា = មិនមែនជារបស់ខ្លួន

  2. people says:

    That Ki-lourng (lkorn-basac) of cpp show to frogs maybe they believe’ but don’t show to cambodian people because people knew that this country is in your veitcong mafia dictator boss so he can do anything he wanted and you mr pi c pest don’t just make up too long story ‘ your mafia law never respected constitution or international because your boss is former veitcong killer come out from Marky forest O K’ he know only killing,cheating ,corruption so don’t say followed law’ . GOD bless all cambodian people’