សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី​ស្នើ​រដ្ឋាភិបាល​ខ្លួន ហាម​មិន​ឲ្យ​លោក​ ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-អូស្រ្តាលី​ នៅ​ខែ​ក្រោយ​

ដោយ សរ ពិសី
10/02/2018
RFI

media
លោក Richard Di Natale សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី​ (@សហការី)


សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រឆាំង​មួយ​រូប​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ដកហូត​មក​វិញ​នូវលិខិត​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រីហ៊ុនសែន ឲ្យ​មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី ដែលគ្រោង​ធ្វើ​នៅ​ទីក្រុង​ស៊ីដនី នា​ខែ​ក្រោយ​នេះ។ នៅ​ក្នុង​ព្រឹត្តិបត្ត​ប្រចាំ​ថ្ងៃ​ចុះ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ សមាជិក​ព្រឹទ្ធ​សភាអូស្រ្តាលី​ រូប​នេះ​ក៏​បាន​សម្តែង​នូវ​ក្តី​បារម្ភ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធក្នុង​ការ​រុះ​រើ​សម្លេង​ឯករាជ្យ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​។

នៅ​ក្នុង​ព្រឹត្តិបត្ត​ប្រចាំថ្ងៃ​កម្រាស់​៣០​ទំព័រ សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី​ លោក Richard Di Natale ដែល​ជា​មេដឹក​នាំ​គណបក្ស​ប្រឆាំង​( The Greens Party)បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្រ្កាប​ទៅ​លើ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា និង​ការ​ចាប់​ខ្លួន លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ពី​បទ​ឃុប​ឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ឬ​ហៅ​ថា​បទ​ក្បត់ជាតិ ក្រោយ​ពី​លោក​បានឡើង​ថ្លែង​សុន្ទរកថា នៅ​ក្រុង​Melbourne ប្រទេស​អូស្រ្តាលី និង​ការនិរទេស លោក សម រង្ស៊ី អតីត​មេ​ដឹក​នាំ​បក្សប្រឆាំង ពី​បទ​បរិហាកេរ្តិ៍​។

លោក Richard Di Natale បាន​កត់​សម្គាល់​ទៀត​ថា ជិត ៤០% នៃ​សមាជិក​សភា​គណបក្សសង្គ្រោះជាតិ​នៅ​តែស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​បង្ខំ​ឱ្យ​គេច​ចេញ​ពី​ការ​គំរាម​កំហែង​នៃ​ការ​ចាប់​ខ្លួន​លើ​ការ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ។ សមាជិកព្រឹទ្ធ​សភា​អូស្ត្រាលី​មក​ពី​គណបក្ស​ប្រឆាំង​រូប​នេះ ក៏​មិន​ភ្លេច​លើក​ឡើង​អំពី ការសម្រេច​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ និង​អ្នក​ផលិត​ខ្សែ​ភាពយន្ត​អូស្រ្តាលី គឺលោក James Ricketson ពី​បទ​ចារកម្ម​ពីសំណាក់​អាជ្ញាធរ​កម្ពុជា​ដែរ​។

ជាមួយ​នឹង​ការ​លើក​ឡើង​ពី​ក្តី​បារម្ភ​ដូច្នេះ លោក Richard Din Natale ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី ​ដែល​ជា​ស្ថាបនិក​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ អនុវត្ត​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​នឹង​មន្រ្តី​របស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​លោក​ចោទ​ថា បាន​ចូល​រួម​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ លោក Richard Di Natale ថែម​ទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ហាម​មិន​ឲ្យប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកហ៊ុន សែន មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី នៅ​ទីក្រុង​ស៊ីដនី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ មីនា ខាង​មុខ​នេះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោកសុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លើក​ឡើង​ថា សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ នឹង​គ្មាន​ប្រសិទ្ធិភាព​នោះ​ឡើយ ហើយ​ថា​លោក ក៏​មិន​ខ្វល់​ចំពោះ​ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ដែរ​។​

សូម​រំឮក​ជូន​ថា​នេះ ការ​ស្នើ​សុំ​របស់​សមាជិក​ព្រឹទ្ធសភា​នេះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ។ ចាប់​តាំង​ពី​មាន​ការរំលាយ​អតីត​គណបក្ស​សង្រ្គោះជាតិ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពីឆ្នាំ២០១៧ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវត្ត​នូវ​ស្ថានការណ៍​នយោបាយ​ថ្មីៗ​របស់​កម្ពុជា និង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ។ ស្ថានទូត​អូស្ត្រាលី​ចាប់​អារម្មណ៍​ថា​ ការ​លុប​ចោល​គណបក្ស​ប្រឆាំង​ ជា​ជំហាន​ថយ​ក្រោយ​មួយ​នៅ​ក្នុង​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ ព្រម​ទាំង​ជះ​ឥទ្ធិពល​ដល់​ការ​ទទួល​បាន​ការ​បោះ​ឆ្នោត​ជាតិ​ដែល​សេរី យុត្តិធម៌ និង​មាន​តម្លាភាព​នា​ខែ​កក្កដា​ឆ្នាំ​២០១៨​៕

What Next?

Recent Articles

6 Responses to "សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី​ស្នើ​រដ្ឋាភិបាល​ខ្លួន ហាម​មិន​ឲ្យ​លោក​ ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-អូស្រ្តាលី​ នៅ​ខែ​ក្រោយ​"

  1. miloss says:

    ហុនសែនជនរងគ្រោះមួយក្នុងចំណោមមេដឹកនាំនៃពិភពលោកស៊ីវិល័យនេះ
    hun sen un pestiféré des dirigeants de ce monde civilise
    hun sen a plague of the leaders of this civilized world
    hun sen ภัยพิบัติของผู้นำโลกที่มีอารยธรรมนี้
    hun sen một bệnh dịch hạch của các nhà lãnh đạo của thế giới văn minh này

  2. miloss says:

    ហុនសែនជនរងគ្រោះប៉េស្តនៃមេដឹកនាំនៃពិភពលោកស៊ីវិល័យនេះ?

  3. thean says:

    And Thailand (military regime), Vietnam, Laos

    (communist regime) ? No talk is not a solution.

  4. Anonymous says:

    A poor strong mother fucker Blind eye, dumb brain leader like HUN SEN is a real traitor.
    You play with Fire, will get burn.
    Hun’s family come to the near end,
    We don’t need ICC, Cambodians People Court is enough to prosecute everyone of them.
    A KVAK goes down to underground!!!!!!!!!!!!!!!!!!!!!!!

  5. Toor khul says:

    Hun Sen is not the representative of Cambodia, he is the leader of illegal regime in Phnom Penh,

  6. people says:

    Veitcong mafia dictator and his groups are traitors’ .

Leave a Reply

Submit Comment