គណបក្សប្រជាជនចាប់ផ្តើមឃោសនាសម្រាប់បោះឆ្នោតព្រឹទ្ធសភា

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

ការជួបជុំរបស់ថ្នាក់ដឹកនាំ និង អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា (រូបពីហ្វេប៊ុក លោក អ៊ិត សំហេង)


គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមឃោសនាថ្ងៃដំបូងនៅព្រឹកថ្ងៃសៅរ៍នេះ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា។​

តាមហ្វេប៊ុករបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបង្ហាញរូបភាពអ្នកពាក់អាវ និង បួក គណបក្សប្រជាជនកម្ពុជារាប់រយនាក់ ជួបប្រជុំគ្នានៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ក្នុងរាជធានីភ្នំពេញ។​

លោកអ៊ិត សំហេង សរសេរថា នេះជាការឃោសនាផ្សព្វផ្សាយឲ្យអង្គបោះឆ្នោតបានយល់កាន់ តែច្បាស់ពីគោលការណ៍គណបក្សនិង ប្តេជ្ញាយកជ័យជម្រះ។​

លោក សរសេរថា៖«ដើម្បី​ផ្សព្វផ្សាយ អំពីគោលការណ៍ចម្បងរបស់គណបក្សសម្រាប់​នីតិកាលទី៤នៃព្រឹទ្ធសភាឱ្យបានទូលំទូលាយ និងស៊ីជម្រៅ និងផ្សព្វផ្សាយលេខរៀង និងរូបសញ្ញារបស់គណបក្សលើសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត និង ណែនាំ​អំពីរបៀបគូសសន្លឹកឆ្នោតដល់អង្គបោះឆ្នោត​ទាំងអស់ សំដៅដណើ្តមប្រៀបឈ្នះឱ្យបានដាច់ខាត​ក្នុងការ​បោះឆ្នោត»

តាមការកំណត់របស់គ. ជ. ប. យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលពី៤ ចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែកុម្ភៈ ហើយការបោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃទី២៥ខែកុម្ភៈ។

គណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានេះមានចំនួន៤គឺ​គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។ ការឃោសនាលើកដំបូងនេះ មិនទាន់ឃើញមានគណបក្សផ្សេងទៀត ឃោសនានៅឡើយ។​

 

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

One Response to "គណបក្សប្រជាជនចាប់ផ្តើមឃោសនាសម្រាប់បោះឆ្នោតព្រឹទ្ធសភា"

  1. people says:

    The campaign of mafia law started without any parties joint or freedom of speak because this illegal beast regime is the mafia groups rule this country,