លោក ហ៊ុន សែន និយាយ​ជំនួស​ពលរដ្ឋ​ថា ខ្មែរ​មិន​ត្រូវ​ការ​ផ្លាស់ប្ដូរ​របប​របស់​លោក​ទេ

ដោយ តាំង សារ៉ាដា
2018-02-11
RFA

ស្ដាប់ ឬ​​ទាញយក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA


មន្ត្រី​គណបក្សប្រឆាំង ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អះអាង​ថា ពលរដ្ឋ​មិន​ចង់​សាកល្បង ឲ្យ​មានការ​ផ្លាស់ប្ដូរ​របប​នោះ​ទេ។

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ធ្វើឡើង​ក្រោយ​ពេល លោក ហ៊ុន សែន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ថា ពលរដ្ឋ​កម្ពុជា មិន​ចង់​ផ្លាស់ប្ដូរ​អ្វី​ទៀត​ទេ ដោយសារ សព្វថ្ងៃ​ពលរដ្ឋ​បាន​រស់នៅ​សុខ​ស្រួល​ហើយ។ លោក ហ៊ុន សែន បន្ត​ថា​ពលរដ្ឋ​ខ្មែរ សប្បាយ​រីករាយ​ក្នុង​ការ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ និង​មានឱកាស​គ្រប់យ៉ាង។

ប៉ុន្តែ​ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ដ យល់​ថា ការ​លើកឡើង​របស់ លោក ហ៊ុន សែន គឺជា​ល្បិច​ដើម្បី​ក្រាញ់​អំណាច។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ផ្ទុយ​ពី​លោក ហ៊ុន សែន ថា ពលរដ្ឋ​ខ្មែរ​ត្រូវការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ជា​ខ្លាំង ដោយសារ​ពួកគេ​ធុញទ្រាន់​របៀប​ដឹកនាំ និង​អ្នកដឹកនាំ​មុខ​ដដែលៗ ដែល​នាំ​ឲ្យ​ប្រទេស​ញាំញី​ទៅ​ដោយ​អំពើពុករលួយ និង​ការដឹកនាំ​បែប​ផ្ដាច់ការ។ លោក ហ៊ីង សុខសាន្ដ ថា ចំណុច​ទាំងនេះ​ហើយ​ដែល ពលរដ្ឋ​ខ្មែរ​ត្រូវ​ការ ការផ្លាស់ប្ដូរ​ជា​ចាំបាច់។ «»

លោក ហ៊ុន សែន ជាប់​ឈ្មោះ​ជា​មេដឹកនាំ​យូរ​ជាងគេ​នៅ​លើ​ពិភពលោក។ អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ បាន​ឡើង​កាន់​អំណាច តាមរយៈ​ការ​លើក​បន្តុប​ដោយ រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម។ ក្នុង​រយៈពេល ៥អាណត្តិ​មក​នេះ លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស ដោយ​ការ​ប្រើ​ល្បិច​បំបែកបំបាក់ និង​ធ្វើទុក្ខបុកម្នេញ​គូប្រកួត​របស់​លោក រហូត​ដល់​មានការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ការ​រំលាយ​គណបក្សប្រឆាំង​ចោល​តែម្ដង។

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង អះអាង​ថា ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន គ្មាន​សេរីភាព​រស់នៅ ទាំង​ភាព​ភ័យ ខ្លាច មិន​ហ៊ាន​និយាយ ឬ​តវ៉ា អ្វី​នោះ​ឡើយ។ «»

លោក​បន្ត​ថា ពលរដ្ឋ​តែងតែ​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្ដូរ ដោយសារ គណបក្ស​កាន់អំណាច​សព្វថ្ងៃ បាន​បំផ្លាញ​ធនធាន​ធម្មជាតិ បំបិទ សេរីភាព​របស់​ពលរដ្ឋ និង​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ជាដើម។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍ថា មាន​តែ​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ ដែល​អាច​បញ្ជាក់​បាន​ថា ពលរដ្ឋ​ខ្មែរ​ចង់​សាកល្បង ឬ​មិន​ចង់​សាកល្បង​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មេដឹកនាំ​នៅ​កម្ពុជា​នោះ។ «»

សកម្មជន​ដីធ្លី​ម្នាក់​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ កញ្ញា សុង ស្រីលាភ អះអាង​ថា សហគមន៍រ​ង​គ្រោះ​ដីធ្លី និង​ពលរដ្ឋ​ដែល​រង​ភាព​អយុត្តិធម៌ មិន​ហ៊ាន​ចេញ​តវ៉ា​ដូច​មុន​ទេ ព្រោះ​ខ្លាច​ការ​បង្ក្រាប។ សកម្មជន​ដីធ្លី​រូប​នេះ យល់ថា​ប្រសិន​បើក​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដូច​អ្វី​ដែល​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ចង់បាន​នោះ វា​ប្រាកដ​ណាស់​ថា​នឹង មាន​ការ​ផ្លាស់ប្ដូរ​ជា​មិនខាន ដោយសារ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​បាត់បង់​សេចក្ដីទុកចិត្ត។ «»

ចំណែក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គឹមអេង យល់ថា រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​ស្ដារ​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើងវិញ​ណាស់។ «»

ទោះជា​យ៉ាងណាក៏ដោយ​លោក ហ៊ុន សែន តែង​អះអាង​ថា ការដឹកនាំ នៅ​កម្ពុជា​គឺ​ធ្វើ​ឡើង​ទៅតាម​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ការបោះឆ្នោត​ដោយ​សេរី និង យុត្តិធម៌។ លោក​បន្ត​ថា កម្ពុជា​នឹង​មាន​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ នៅ​ខែ​កក្កដា​ខាងមុខ ទោះបី​គ្មាន​គណបក្សសង្គ្រោះ​ជាតិ​ក៏ដោយ។ ប៉ុន្តែ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​បាន ព្រមាន​រួចជាស្រេច​ទៅ​ហើយ​ថា ពួកគេ​នឹង​មិន​ទទួលស្គាល់​ភាព ស្របច្បាប់ នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ខែ​កក្កដា ខាងមុខ​នោះ​ទេ ដរាបណា​ការ​បោះឆ្នោត​នោះ​ធ្វើឡើង​ដោយ​គ្មាន​វត្តមាន​មេដឹកនាំ​ប្រឆាំង និង​ការចូលរួម​របស់​បក្ស​ប្រឆាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន និយាយ​ជំនួស​ពលរដ្ឋ​ថា ខ្មែរ​មិន​ត្រូវ​ការ​ផ្លាស់ប្ដូរ​របប​របស់​លោក​ទេ"

  1. ?? says:

    all Cambodian love HUN SEN so much there are so many reason why they love him . No1 he was a good fighter whit his opponent which was his opposition. No 2 he made his country called KAMPOUCHEA in big deft. No 3 he have been destroy the treasury in this nation just about empty . No 4 he did not care about his country territory . No 5 he greeted a lot of work for Cambodian by pushing them to work every where in the world. No 6 all Cambodia love him the most was he was a good killer to any Cambodian nationalist. that all we Cambodian knew from the past. my last word to him is go hell and form a party white SOK AN and lead the nation that we call PREDD they will love you even more. GOD bless Cambodia and it own people

  2. Anonymous says:

    You don’t need to speak for Kon Khmers, we all know your mother fuc..r very well. Your cold blood dirty trick mind had ordered the code red (killing) to execute all Kon Khmers who are the nation lovers. Now it is time for your families to get back whatever you have done. But I only ask in public that Cambodia 🇰🇭 has maximum guilty of life in prison. Please do not disregard the constitution.
    Thanks for taking your valuable time reading this common.🕊🕊🕊

  3. Anonymous says:

    The world is also love you 2, that is why they don’t want you, your families and allies to come to their countries.
    Shut a fuck up, a Kvak 😜😜😜😜. Your mind is full of fucking bullshit. Stinky words!!!!!!!