អាល្លឺម៉ង់ ​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ ចំពោះ​សមាជិក​រដ្ឋាភិបាល​កម្ពុជា

វិមាន​រដ្ឋសភា​អាល្លឺម៉ង់ The Rekhstag ស្ថិត​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​។ រូបថត AFP




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ចាត់​វិធានការ​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​កែ​លម្អ​បរិយាកាស​នយោបាយ ដូច​ការ​ចង្អុល​បង្ហាញ​នៅ​ក្នុង​ការ​ឆ្លើយតប​ដោយ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ទៅ​នឹង​សំណួរ​របស់​សភា ក្នុង​នោះ​ក៏​មាន​ការ​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​ការ​ធ្វើ​ដំណើរ​ឯកជន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​ផង​ដែរ​។

ចម្លើយ​ដែល​ផ្ញើ​ទៅ​រដ្ឋសភា​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​ទី​ ១៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ និង​ទទួល​បាន​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ១៦ ខែ​កុម្ភៈ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សម្រេច​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​ការ​ធ្វើ​ដំណើរ​ឯកជន​របស់​សមាជិក​រដ្ឋាភិបាល «​រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ​របស់​លោក​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​ប្រធាន​តុលាការ​កំពូល​របស់​កម្ពុជា​។

សំណួរ​របស់​រដ្ឋសភា​អាល្លឺម៉ង់​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក Frithjof Sch-midt ដែល​តំណាង​ឲ្យ​អ្នក​នយោបាយ ១៣ រូប​ផ្សេង​ទៀត​មកពី​គណបក្ស​បៃតង និង​ជា​ការ​ឆ្លើយតប​របស់​អាល្លឺម៉ង់​ចំពោះ​ «​ការ​រំលាយ​របប​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​»​។

យ៉ាង​ណា​ក្តី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​ថ្លែង​ថា​ការ​លុប​ចោល​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ «​មិនមែន​ជា​ភាព​អាម៉ាស់​ទេ ប៉ុន្តែ​ជា​ការ​ចំណេញ​ប្រាក់​បន្ថែម​ទៀត​»​។

លោក​ថ្លែង​ថា​៖ «​បើ​ទោះបី​ [​នរណា​] ​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​អាល្លឺម៉ង់ ក៏​ខ្ញុំ​នឹង​មិន​ទៅ​អាល្លឺម៉ង់​ដែរ​»​។

ចំណាត់ការ​របស់​អាល្លឺម៉ង់​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ឆ្លើយតប​ដោយ​ផ្ទាល់ ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាមួយ​គ្នា​នេះ អាល្លឺម៉ង់​បាន​ផ្អាក​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​កម្ពុជា​ដោយ​គ្មាន​ពេល​កំណត់​ស្តីពី​ «​ការ​ប្រឹក្សា​យោបល់​ផ្នែក​នយោបាយ​ជា​ទៀងទាត់​»​។

ការ​ឆ្លើយតប​នេះ​បាន​បង្ហាញ​ថា​ស្ថានទូត​អាល្លឺម៉ង់ និង​ស្ថានទូត​សហភាព​អឺរ៉ុប ក៏​បាន​ស្នើសុំ​ការ​អនុញ្ញាត​ទៅ​សួរ​សុខទុក្ខ​លោក កឹម សុខា ប៉ុន្តែ​កំពុង​​រង់ចាំ​ការ​អនុញ្ញាត​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​ថា​តើ​អនុស្សរណៈ​នេះ​និយាយ​អំពី​អ្វី​ទេ ហើយ​ក៏​មិន​ដឹង​ថា​ការ​ចុះ​អនុស្សរណៈ​នេះ​ត្រូវ​បាន​ពន្យារពេល​ផង​ដែរ​។ «​ខ្ញុំ​អត់​ដឹង​ទេ​»​។ លោក​​ ស៊ីផាន បាន​បង្វែរ​សំណួរ​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ដែល​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​កាលពី​ម្សិលមិញ​។

ការ​ឆ្លើយតប​នេះ​បាន​សរសេរ​ថា​វិធានការ​មួយ​ទៀត​ដែល​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ធ្វើ​ឡើង​គឺ​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​វិច្ឆិកា​ហើយ​ផ្អាក​មិន​មាន​ពេល​កំណត់​។

លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ថា​៖ «​ការ​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក ស ខេង កំពុង​ប្រាប់​អំពី​ជំហរ​របស់​អាល្លឺម៉ង់​ចំពោះ​លទ្ធិប្រជាធិបតេយ្យ និង​តួនាទី​ក្នុង​ចំណោម​សមាជិក​សហភាព​អឺរ៉ុប​ដែល​បាន​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​ និង​និយាយ​ក្នុង​សំឡេង​តែ​មួយ​»​។

ខណៈ​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​នេះ ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​ទទួល​ដំណើរ​ទស្សនកិច្ច​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ «​ជាច្រើន​ដង​»​។

ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​ចំណោម​ដំណើរ​ទស្សនកិច្ច​ទាំង​នោះ​រួម​មាន​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី មូរ សុខហួរ ដែល​បាន​ថ្លែង​ថា​ លោកស្រី​បាន​ជួប​ជាមួយ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាស៊ី​របស់​ក្រសួង​ការបរទេស​អាល្លឺម៉ង់​កាលពី​ខែ​តុលា​កន្លង​ទៅ​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ទើប​តែ​គេច​ចេញ​ពី​ប្រទេស​»​។ «​យើង​ពិភាក្សា​អំពី​ការ​ដោះលែង​ [​លោក កឹម សុខា​] លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​លើ​ជំនួយ​ និង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​»​។

លោកស្រី សុខហួរ បាន​ថ្លែង​ថា​លោកស្រី​ពេញ​ចិត្ត​ចំពោះ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​បាន​បន្ថែម​ថា​កញ្ញា កឹម មនោវិទ្យា ដែល​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​កូនស្រី​របស់​លោក​ កឹម សុខា និង​លោក យ៉ែម បុញ្ញាឫទ្ធិ ក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ផង​ដែរ​កាលពី​ខែ​មុន​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​អាល្លឺម៉ង​គឺ​នៅ​ខាង​ប្រជាធិបតេយ្យ​ទាំង​ស្រុង​»​។

ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​បញ្ហា​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​បច្ចុប្បន្ន​កំពុង​ពិនិត្យ​ថវិកា​សម្រាប់​សកម្មភាព​អភិបាល​កិច្ចល្អ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

លោក សុខ ឥសាន ថ្លែង​ថា បើ​ទោះបី​ជា​ជំនួយ​អាស្រ័យ​លើ​អាល្លឺម៉ង់​ផ្តល់​ឲ្យ ការ​មិន​ធ្វើ​ដូច្នេះ​នឹង​បំពាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ​ទេ​។ «​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អាល្លឺម៉ង់​បាន​ព្រមព្រៀង​ជួយ​អភិវឌ្ឍ និង​កសាង​កម្ពុជា​ឡើង​វិញ​ បន្ទាប់ពី​របប​ប្រល័យ​ពូជសាសន៍​…​ប្រសិន​បើ​អាល្លឺម៉ង់​មិន​ផ្តល់​ជំនួយ​វា​នឹង​បង្ហាញ​ពិភពលោក​​ថា អាល្លឺម៉ង់​មិន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​»​។

ខណៈ​ក្រសួង​ការបរទេស​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​កាលពី​ម្សិលមិញ ក្រសួង​ការបរទេស​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា​៖ «​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ចម្បង​នៅ​កម្ពុជា​៖ ​ប្រាប់​ពី​ការពិត​»​។

នៅ​ក្នុង​ឯកសារ​ ១១ ​ទំព័រ​នេះ​ក្រសួង​ការបរទេស​បាន​ធ្វើ​ទឡ្ហីករណ៍​ថា កម្ពុជា​តម្រូវ​នូវ​ពេលវេលា​កំណើន​សេដ្ឋកិច្ច​ និង​ស្ថិរភាព ដើម្បី​សម្រេច​បាន​នូវ​ «​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ដែល​មាន​លក្ខណៈ​ល្អ​» ​ដែល​ «​ប្រទេស​លោក​ខាង​លិច​បាន​ចំណាយ​រយៈពេល​ ២-៣ ​សតវត្សរ៍​ដើម្បី​សម្រេច​បាន​»​។

ឯកសារ​នេះ​សរសេរ​ថា​ «​ប្រជាធិបតេយ្យ​ល្អ​ឥតខ្ចោះ​អាច​រង់ចាំ​សិន​!» ប៉ុន្តែ​អំពាវនាវ​ឲ្យ​ប្រទេស​លោក​ខាង​លិច​យល់​អំពី​បញ្ហា​នេះ​ហើយ​មិន​ដាក់​ទណ្ឌកម្ម​។ «​ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​លោក​ខាង​លិច​ជ្រើសរើស​ជម្រើស​ដាក់​ទណ្ឌកម្ម​… នោះ​ទុក​ឲ្យ​ប្រវត្តិសាស្ត្រ​វិនិច្ឆ័យ​សកម្មភាព​របស់​ពួកគេ​»​។

ទន្ទឹម​នេះ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ថ្លែង​អំពី​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​មួយ​ភ្លែត​នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​សុក្រ នា​ឱកាស​ពិធី​ចូលឆ្នាំ​ចិន​។ ខណៈ​សង្កត់​ធ្ងន់​អំពី​ទំនាក់ទំនង​ល្អ និង​តានតឹង​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍ លោក​កត់សម្គាល់​ថា​កម្ពុជា​ជា​បុព្វហេតុ​នៃ​ក្តីបារម្ភ​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​សម្ដែង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ចំពោះ​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការគោរព​ទាំង​ស្រុង​»​។

បើ​តាម​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​សំណួរ​របស់​សភា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​ ២៦ កុម្ភៈ​ហើយ​ធ្វើការ​សម្រេច​លើ​ការ​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​អំពី​កម្ពុជា​៕ PS


Contact author: Leonie Kijewski

What Next?

Related Articles

10 Responses to "អាល្លឺម៉ង់ ​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ ចំពោះ​សមាជិក​រដ្ឋាភិបាល​កម្ពុជា"

  1. Anonymous says:

    Ouch!!!!!!!!! Another shock to Dictator, it must be USA friend!!!🇩🇪🇺🇸

  2. people says:

    Cambodian around the world so happy to see that GERMANY put pressure on this beast regime’ because this beast regime is leaded by veitcong mafia dictator and his former khmer rough killer groups ‘so they don’t understand about democracy and they only care their power,care their money that suck from the state and destroyed who ever obstruct to them ‘ they don’t care about nation or people’ so the bane on visa of theses corrupted officials is the first lesson to beast regime. Please do more because it not affect ordinary people’ because ordinary people have no money to go oversee or have money to keep other countries . GOD bless all cambodian people’

  3. Anonymous says:

    ប្រទេសអាលឺម៉ង់ធ្វើបានល្អ តែនៅស្រាលបន្តិច។វាជាភាពអាម៉ាស់មួយសម្រាប់ជាតិទាំងមូលក្នុងរជ្ជកាលនេះក្រោមការដឹកនាំរបស់លោកហ៊ុន សែន។

  4. Anonymous says:

    ប្រទេសអាល្លឺម៉ង់ធ្វើបានល្អសម្រាប់ប្រជាធិបតេយ្យ តែនៅស្រាលពេកសម្រាប់រដ្ឋាភិបាលមួយនេះ។ នេះវាជាភាពអាម៉ាស់ជាបន្តបន្ទាប់សម្រាប់ជាតិ និងប្រជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។

  5. Rayuth says:

    ប្រទេសអាល្លឺម៉ង់ធ្វើបានល្អសម្រាប់ស្មារតីលើកស្ទួយ និងការពារលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ តែចំណាត់ការនេះនៅស្រាលពេកសម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ។ តែវាក៏ជាភាពអាម៉ាស់មួយក្នុងចំណោមភាពអាម៉ាស់ជាបន្តបន្ទាប់សម្រាប់ជាតិ និងប្រជាក្រោមការដឹកនាំរបស់លោក ហ៊ុន​សែន។ កម្ពុជាមិនគួរទទួលបាននូវភាពអាម៉ាស់បែបនេះទេ ។

  6. Toor khul says:

    Long Live Germany !
    As a Cambodian I am very glad to hear this news, and expect international community will not abandon Cambodia people, please rescue democracy in Cambodia

  7. cấm rách says:

    សសរស្តម្ភនៃសហភាពអឺរ៉ុបគឺបារាំងនិងអាឡឺម៉ង់
    សូមអបអរសាទរចំពោះការសម្រេចចិត្តរបស់ប្រទេសអាឡឺម៉ង់និងការអានរវាងឃ្លាប្រកាសចុងក្រោយរបស់លោកប្រធានាធិបតីម៉ារីខុន។ សេចក្ដីសម្រេចរបស់ស។ រ។ អានឹងធ្វើឱ្យមានការយំយ៉ាងខ្លាំងចំពោះអភិបាលកិច្ចដ៏អាក្រក់នេះ។
    ថាពួកគេអាចធានាខ្លួនឯងបានថាពួកគេអាចធ្វើឱ្យដៃនៃកិត្តិយសដល់សហភាពអឺរ៉ុបប៉ុន្តែពួកគេត្រូវតែចងចាំថាមានសុខភាពល្អបើមិនដូច្នោះវានឹងបង្កបញ្ហា
    ការទទួលបានការព្យាបាលនៅប្រទេសសឹង្ហបុរីគឺល្អប៉ុន្តែមន្ទីរពេទ្យនិងគ្លីនិកនៅក្នុងប្រទេសសិង្ហបុរីគឺមានតម្លៃស្មើនឹង PPENH
    ជាពាក្យដំបូន្មានសម្រាប់មនុស្សឆ្កួតទាំងនោះ។ សូមរីករាយជារៀងរហូតប៉ុន្តែគិតថាមានសុខភាពល្អឥតខ្ចោះle pilier de UE ç’est FRANCE et allemagne
    Félicitation à lea decision de allemagne et en lisant entre les lignes les dernieres déclarations du président MACRON .La décision de la FRANCE va foudroyé tres bienôt sur ce gouvervement abject de HUN SN
    Qu’ils se rassurent ils peuvent faire les bras d’honneur a UE mais qu’ils doivent se souvenir avoir une tres bonne santé , sinon cela va poser des problèmes
    Se faire soigner à Singapore c’est bien mais les HOPITAUX et cliniques à SINGAPORE sont à peu pres equivalence à PPENH
    Un conseil pour tous ces fous SOYONS HEUREUX MAIS PENSE TOUJOURS AVOIR UNE MERVEILLEUSE SANTE
    the pillar of the EU is FRANCE and germany
    Congratulation to the decision of Germany and reading between the lines the last declarations of the president MACRON. The decision of FRANCE will be thundered very well on this abject governance of HUN SN
    That they can reassure themselves they can make the arms of honor to UE but that they must remember to have a very good health, otherwise it will pose problems
    Getting treatment in Singapore is good but HOSPITALS and clinics in SINGAPORE are roughly equivalent to PPENH
    A word of advice for all those crazy people. BE HAPPY BUT ALWAYS THINK HAVE A WONDERFUL HEALTH

  8. Serey says:

    On Tue /Feb/2018
    Dear all,

    Please don’t be sad !.
    We are cleared E.U. (Germany in side) is a PET of U.S.A. Who was naked by CHAIN .
    U.S.A. all way PULL that PET along the road to every where a round the WORLD.
    When U.S.A. say something that PET all way automatically say yes yes yes every time.
    How pity you are!!! (PET=E.U.=Germany).
    Please the hold world wake up and say NO to U.S.A. .
    U.S.A.’s era is no more longer.
    The END is now coming to U.S.A. .
    God bless all Cambodian to over come on this !.
    Cheer!!!.

    Thank a lots.

  9. Anonymous says:

    យើងយល់ស្របថាធ្វើល្អនឹងទទួលផលល្អ ធ្វើអាក្រក់នឹងទទួលផលអាក្រក់។ នេះជាសក្ខីភាពមួយមិនអាចប្រកែកបាន។

  10. Anonymous says:

    I love Cambodians such as Sok Ey san, Phay Sy Phan, Sok Touch. Their speeches are no fucking real and their mother fuckers would not understand why their sons of the bitch talk shit like that.