តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន បំភ្លឺ​ករណី​បែក​ធ្លាយ​ស្នេហា​បែប​ហិង្សា

ដោយ តាំង សារ៉ាដា
2018-02-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាងរាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បូក​សរុប​លទ្ធផល​នៃ​វេទិកា​យុវជន​អាស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ Photo: RFA
តំណាងរាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បូក​សរុប​លទ្ធផល​នៃ​វេទិកា​យុវជន​អាស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ Photo: RFA


មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​កូន​អ្នក​មាន​អំណាច​ម្នាក់ ឆ្លើយ​បំភ្លឺ​ករណី​រឿង​អាស្រូវ​ស្នេហា​ហិង្សា​ទៅ​លើ​តារាភាពយន្ត ពិធីការនី និង​ស្ត្រី​មួយ​ចំនួន​ដែល​កំពុង​ល្បី​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​បក្ស​កាន់​អំណាច​ច្រាន​ចោល​ព័ត៌មាន​នេះ។

​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ពី​ខាង​គណបក្ស​ប្រឆាំង និង​ជា​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ការ​បកស្រាយ​អោយ​បាន​ច្បាស់​អំពី​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ផ្លូវ​ភេទ​បែប​ហិង្សា​និយម​ទៅ​លើ​ស្ត្រី​ខ្មែរ​មួយ​ចំនួន។

អ្នកស្រី មូរ សុខហួរ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​ស្រី្ត​ខ្មែរ​ដែល​មាន​ឈ្មោះ និង​មាន​រូប​នៅ​ក្នុង​សារ​បែក​ធ្លាយ​ដែល​កំពុង​ល្បី​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ។

​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​លោក ហ៊ុន ម៉ានី អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ ថា ក្រុម​ចោរ​ដែល​បាន​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ានី នោះ​មិន​អាច​យក​ជា​បាន​ការ​​នោះ​ទេ៖ «ខ្ញុំ​យល់​ថា ការ​ហែគ​ចូល​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី នេះ​យក​ជា​បាន​ការ​មិន​កើត​ទេ។ ពួក​អគតិ​ទាំង​នេះ​គ្រាន់​តែ​ចង់​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក ហ៊ុន ម៉ានី ប៉ុណ្ណោះ»

ទោះ​បី​ជា​លោក សុខ ឥសាន មិន​ទទួល​ស្គាល់​ការ​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានី ក៏ដោយ ប៉ុន្តែ​លោក​បាន​ចោទ​អ្នក​លួច​ចូល​គ្រប់គ្រង​គណនី​ហ្វេសប៊ុក កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ថា​ជា​ក្រុម​ឧទ្ទាម​ទៅ​វិញ។

​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​ជំរុញ​ឲ្យ​តារាៗ​ស្រី​មួយ​ចំនួន​ឲ្យ​បង្ហាញ​មុខ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ឡាយ​ណា​ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​ពួកគេ៖ «ចំពោះ​ក្មួយៗ​ជា​តារាៗ ជា​នារី​មួយ​ចំនួន​អះអាង​ថា មាន​អ្នក​ធំៗ និង​ឧកញ៉ាៗ តាម​ស្រឡាញ់​ខ្លួន​ច្រើន​ណាស់។ ឥឡូវ​ខ្ញុំ​ចង់​ដឹង​ថា អ្នក​ធំ​មួយ​ណា? ហើយ​ឧកញ៉ា​មួយ​ណា? បើ​យ៉ាងៗ​ហ្នឹង​អ្នក​ធំ​វា​ច្រើន​ពេក។ និយាយ​អោយ​ចំ​ឈ្មោះ​មើល! និយាយ​អ៊ីចឹង​ខូច​អ្នក​ធំ​គេ​អស់​ហើយ»

​នៅ​ពេល​នេះ លោក ហ៊ុន សែន មិន​ចាំបាច់​ប្រឹង​វែក​មុខ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ណា​មួយ​នោះ​ទេ ដោយសារ​ពេល​នេះ​ក្រុម​ជន​លួច​គ្រប់គ្រង​គណនី​ហ្វេសប៊ុក របស់​លោក ហ៊ុន ម៉ានី ឬ​ហៅ​ថា ហែគឃើរ (Hacker) បាន​លាត​ត្រដាង​គ្មាន​សល់​អស់​ទៅ​ហើយ។

កាល​ពី​ថ្ងៃ​ពុធ​ទី​១៤ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ជន​អនាមិក​បាន​បង្ហាញ​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខ្ទេចខ្ទី​គ្មាន​សល់​នូវ​រឿង​អាស្រូវ​ស្នេហា​យ៉ាង​ហិង្សា​តាម​បែប​ខាំ​ផង និង​កកេរ​ផង​របស់​លោក ហ៊ុន ម៉ានី ហើយ​បង្ហោះ​ចេញ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​យូធូប (Youtube) យ៉ាង​កក្រើក។

រឿង​អាស្រូវ​ដែល​បាន​បែកធ្លាយ​នោះ​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន ម៉ានី បាន​ឲ្យ​លុយ​តារា​ស្រី​ម្នាក់​ឈ្មោះ ដួង ហ្សូរីដា ចំនួន ៤​ពាន់​ដុល្លារ​ដើម្បី​ព្យាបាល​ជំងឺ​ឈឺ​ក ការ​នែបនិត​ចំណង់​តណ្ហា និង​ដើម្បី​ឲ្យ​តារា​ស្រី​រូប​នេះ​ជា​ឈ្មួញ​កណ្ដាល​ក្នុង​ការ​រក​តារា​ស្រី​ផ្សេងៗ​ទៀត​មក​កំដរ​លោក ហ៊ុន ម៉ានី។

​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​រវាង​លោក ហ៊ុន ម៉ានី និង​នាង ដួង ហ្សូរីដា ដែល​បាន​បែក​ធ្លាយ​នោះ នាង​បាន​ប្រាប់​ទៅ​លោក ហ៊ុន ម៉ានី ថា នារី​ដែល​នាង​បាន​រក​ឲ្យ​លោក ហ៊ុន ម៉ានី សុទ្ធ​តែ​ជា​ក្រមុំ​ព្រហ្មចារី ហើយ​លោក ហ៊ុន ម៉ានី អាច​ធ្វើ​អ្វី​ក៏​បាន​​ទៅ​តាម​ការ​សប្បាយ។

​រឿង​ដែល​គួរ​អោយ​អនិច្ចារ​ជា​ទីបំផុត​នោះ គឺ​កញ្ញា​ម្នាក់​ឈ្មោះ អាយីង (Ying MY)។ កញ្ញា អាយីង បាន​ព្យាយាម​សម្លាប់​ខ្លួន​ដោយសារ​តែ​លោក ហ៊ុន ម៉ានី ឈប់​ស្រលាញ់ និង​មិន​ព្រម​ទទួល​ស្គាល់​កូន​ក្នុង​ផ្ទៃ​របស់​នាង។ នាង​បាន​និយាយ​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជាមួយ​លោក ហ៊ុន ម៉ានី ថា បើ​នាង​ស្លាប់​នាង​នឹង​តាម​ចងកម្ម​ចងពៀរ​លោក ហ៊ុន ម៉ានី អស់​មួយ​ជីវិត។ ជាង​នេះ​ទៅ​ទៀត កញ្ញា​រូប​នេះ​ក៏​បាន​ផ្ញើ​រូបភាព​អារ​ដៃ​សម្រក់​ឈាម​បញ្ជាក់​អំពី​ការ​ឈឺ​ចិត្ត​របស់​នាង​ចំពោះ​ការ​បោះបង់​រូប​នាង​ចោល។

​ក្រៅ​ពី​កញ្ញា អាយីង ជន​អនាមិក​ដែល​ជា​អ្នក​គ្រប់គ្រង​គណនី​របស់​លោក ហ៊ុន ម៉ានី ឬ​ហៅ​ថា ហែគឃើរ ក៏​បាន​បង្ហាញ​រូប​តារា​ស្រី​មួយ​ចំនួន​ទៀត​បាន​ទទួល​រង​នូវ​ការ​ខាំ និង​កកេរ យ៉ាង​ជាំ​ពេញ​ខ្លួន​រហូត​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថែម​ទៀត។

​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​លោក ហ៊ុន ម៉ានី តាម​គណនី​ហ្វេសប៊ុក របស់​លោក​ដែរ តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។ ជាង​នេះ​ទៅ​ទៀត អាស៊ីសេរី នឹង​ព្យាយាម​សុំ​ការ​បក​ស្រាយ​ពី​កញ្ញា ដួង ហ្សូរីដា ថែម​ទៀត ជុំវិញ​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ស្នេហា​របស់​នាង​ជាមួយ​លោក ហ៊ុន ម៉ានី នោះ។

​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពាវនាវ​ដល់​ស្ត្រី​រងគ្រោះ​ក្នុង​ករណី​ស្នេហា​បែប​ហិង្សា​របស់​លោក ហ៊ុន ម៉ានី ហ៊ាន​ចេញ​មុខ​ទាមទារ​រក​យុត្តិធម៌ និង​ការ​សង់​សំណង​ជំងឺ​ចិត្ត​ដែល​ត្រូវ​បាន​កូន​ប្រុស​របស់​លោក ហ៊ុន សែន រូប​នេះ កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ និង​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​នារី​ខ្មែរ។

​ជាង​នេះ​ទៅ​ទៀត ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​បាន​ទាមទារ​ឲ្យ​លោក ហ៊ុន ម៉ានី លា​ឈប់​ពី​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ​ដោយសារ​រឿង​អាស្រូវ​ដែល​បាន​បែក​ធ្លាយ​នេះ នឹង​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ជាតិ៕៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

4 Responses to "តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន បំភ្លឺ​ករណី​បែក​ធ្លាយ​ស្នេហា​បែប​ហិង្សា"

  1. Anonymous says:

    Hun Sen used to admire Ah Sei Ha.
    I think Sei Ha shows the truth.
    Why everybody is so scare?
    when someone tell the truth, he/she wants the individual to walk though the whole life of fair and honest.
    There is no one is perfect in this world. That is why honesty has played its significance role in life.

  2. miloss says:

    យើងឆ្ងល់ថានៅពេលដែលវិមានស្ត្រីមេឃបានកើតមកសម្រាប់ការរួមភេទដែលជក់ចិត្តនេះសូម្បីតែនៅលើមូស
    យើងសង្ឃឹមថាបុរសម្នាក់នេះនឹងក្លាយជាជនរំលោភកុមារ
    we wonder when a harem is born for this obsessed sexual even on a mosquito
    we hope that mani man becomes a pedophile

  3. Sam says:

    It appears to fix into psychological term of a group of people who like to perform sadomasochism during the sexual intercourse.

  4. people says:

    Sexual intercourse is for human being need ‘ but hun many is over do ‘ . Well if he not a politician he can do what ever he wanted but he the represent of people so he must apologise to those young women . GOD bless all cambodian people’