លោក ហ៊ុន សែន ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​នៃ​ក្រុម​មេដឹកនាំ​បង្ក​ការ​គំរាម​កំហែង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍

ដោយ មាន ឫទ្ធិ
2018-02-23
RFA

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ) និង​ប្រធានាធិបតី​ហ្វីលីពីន (Philippine) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (ឆ្វេង) ជួប​ពិភាក្សា​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA
នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ) និង​ប្រធានាធិបតី​ហ្វីលីពីន (Philippine) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (ឆ្វេង) ជួប​ពិភាក្សា​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA


សហព័ន្ធ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកាំង ដែល​ជា​បណ្តុំ​ភ្នាក់ងារ​ចារកិច្ច​ចំនួន ១៧​ស្ថាប័ន ក្នុង​នោះ​រួម​មាន​ទាំង​ភ្នាក់ងារ សេ.អ៊ី.អា (CIA) ផង បាន​ដាក់​លោក ហ៊ុន សែន ចូល​ក្នុង​បញ្ជី​នៃ​ឈ្មោះ​ក្រុម​មេដឹកនាំ «បង្ក​ការ​គំរាមកំហែង​ប្រចាំ​តំបន់» អាស៊ី​អាគ្នេយ៍ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក និង​អត្ថប្រយោជន៍​អាមេរិក នៅ​លើ​ពិភពលោក។

​ការ​ដាក់​ឈ្មោះ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ​ចូល​ទៅ​ក្នុង​បញ្ជី​របស់​សហព័ន្ធ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកាំង​នេះ ធ្វើ​ឡើង​ដោយ​ប្រធាន​ការិយាល័យ​ចារកិច្ច​ជាតិ លោក ដានីញ៉ែល ខូតស៍ (Daniel Coats) ដែល​គ្រប់គ្រង​លើ​បណ្តុំ​ភ្នាក់ងារ​ចារកិច្ច​ទាំង​អស់​នៅ​សហរដ្ឋអាមេរិក តាម​រយៈ​របាយការណ៍​វាយ​តម្លៃ​មួយ​កម្រាស់ ២៨​ទំព័រ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​ទៅ​នេះ ដាក់​ចំណង​ជើង​ថា «ការ​វាយ​តម្លៃ​លើ​ការ​គំរាមកំហែង​ជា​សាកល​នៃ​បណ្តុំ​ភ្នាក់ងារ​ចារកិច្ច​សហរដ្ឋអាមេរិក»។

​របាយការណ៍​សរសេរ​ថា មេដឹកនាំ​ខ្មែរ​រូប​នេះ​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​បង្ក្រាប​មក​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល ចាត់ចែង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ប្រើប្រាស់​ប្រព័ន្ធ​សែស្រឡាយ និង​អំពើ​ហិង្សា​ផ្នែក​នយោបាយ ក្នុង​គោលបំណង​ដើម្បី​ធានា​បន្ត​ការ​ក្ដោបក្ដាប់​អំណាច​របស់​លោក​ឲ្យ​បាន​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា ខាង​មុខ។

​របាយការណ៍​វាយ​តម្លៃ​ចារកិច្ច​ដដែល​នេះ គូស​បញ្ជាក់​ត្រង់ៗ​ថា លោក ហ៊ុន សែន បានធ្វើ​ឲ្យ​របប​របស់​លោក​នៅ​ឯកោ ដាច់​ឆ្ងាយ​ពី​ដៃគូ​បស្ចិម​ប្រទេស​ដទៃ​ទៀត។ ការណ៍​នេះ កំពុង​ធ្វើ​ឲ្យ​របប​លោក​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ការ​គាំទ្រ​ទាំង​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​ពី​សំណាក់​ក្រុង​ប៉េកាំង ដែល​នឹង​បណ្តាល​ឲ្យ​របប​លោក ហ៊ុន សែន កាន់​តែ​មាន​ចំណង​ស្អិតល្មួត​ជាមួយ​ចិន កាន់​តែ​ខ្លាំង​ឡើងៗ។

​លោក ហ៊ុន សែន មិន​មែន​ជា​មេដឹកនាំ​តំបន់​អាស៊ីអាគ្នេយ៍​តែ​ម្នាក់​ទេ ដែល​ត្រូវ​បាន​សហព័ន្ធ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកាំង ដាក់​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ក្រុម​មេដឹកនាំ «បង្ក​ការ​គំរាមកំហែង​ប្រចាំ​តំបន់» អាស៊ី​អាគ្នេយ៍។ មេដឹកនាំ​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ក៏​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នោះ​ដែរ ដោយសារ​តែ​លោក​បាន​ប្រកាស​ធ្វើ «រដ្ឋាភិបាល​បែប​បដិវត្តន៍» និង​ដាក់​ចេញ​នូវ​ច្បាប់​អាជ្ញាសឹក​ដែល​ជា​ការគំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​តំបន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

12 Responses to "លោក ហ៊ុន សែន ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​នៃ​ក្រុម​មេដឹកនាំ​បង្ក​ការ​គំរាម​កំហែង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍"

  1. thean says:

    Please RFA join original text (link).

  2. Anonymous says:

    Congratulation, for your achievements to be the real dictator. It’s not easy to reach to the top accomplishment, and welcome to the new wave of the challengers, 🇷🇺🇮🇹🇫🇷🇩🇪🇺🇸🇬🇧🌎
    You will be ordered to Go!!!!!!!!!!’
    to nearby Sadam Husain palace, Good Luck to your families, too.

  3. thean says:

    Thank for showing this statement.
    Phnompenhpost, VOA, RFA use different
    khmer word for the same text.
    RFA is agressive against Cambodia gouvernent.
    Pppost is soft.
    Have a nice day.

  4. ?? says:

    Cambodia under HUN SEN is in a very dangerous situation. Cambodia right now is more then ever becoming a play round in the world wide political movement . I’m felling sad to see our nation have gone so deep in those communist VEITNAM and CHINA. Cambodia will be wipe out from the world if nothing change. my respecting for Cambodian to have peace is empty because we Cambodian can not depending on HUN SEN the evil uneducated man committed to be a powerful gangster in this region. sooner or later we Cambodian will see the most devastation in Cambodia . our sad land will become a battle field and become a sea of blood among ASIAN nation. Cambodian will escape to every where in the world and only HUN SEN military left to fight whit his enemy . I hop some thing can change if HUN SEN gone but if nothing change it will be going that way. I’m sorry to showing our nation this bad news but this is the true warning . Cambodia really need some kind of miracle which can save this sad nation. GOD bless Cambodia and it’s people

  5. ☠️☠️💀 says:

    Hun Sen is a punk.

  6. Toor khul says:

    hun sen ruled Cambodia for more than 30years as same as copy and past from Gaddafi of Libya

  7. Serey says:

    On Mon 26/Feb/2018

    Dear all,

    It’s cleared like the sun in day time.
    Hun Sen stop CIA burning Cambodia house on time.
    Now CIA is unhappy with Hun Sen and do a lots of bad things pointed to him.
    Yeah, every body try to think on the problem.
    The thief all way angry with the owner when the owner stop them on time.
    In this case is the same too.
    Please you U.S.A. stop do more bad things around the world including Cambodia.
    Your era now is coming to the end.
    God bless all Cambodian!.
    Cheer!!!

    Thank a lots.

  8. people says:

    Veitcong mafia dictator will be punished soon’.

  9. Anonymous says:

    Talk exaggerating is against the truth, existing Mother Nature will punish whoever liars.
    Once he or she realizes, damaging is already done. Fair and honest keeps everyone safe, always.
    May God continue to bless and save good people.

  10. Anonymous says:

    Dumb and dumber Hun Sen is burning in Australia, Canada. It is very bad sign for real Hun Sen and his family. Wow, big impact for all generation. May god bless Cambodia and punish dictators and traitors.

  11. Anonymous says:

    Dictator does not like the truth.
    Why?
    Because dictators are liars. That is so simple, no trick to be traded🎈🎈🎈🎒