លោក​ ម៉ម សូណង់​ដូ​ ប្រកាស​ត្រលប់ចូល​ធ្វើ​នយោបាយ​វិញ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី៥ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

លោក ​ម៉ម សូណង់​ដូ


អតី​ត​ប្រធា​ន​គណបក្ស​សំ​បុកឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​លោក ម៉ម សូណង់​ដូ​ បាន​សម្រេច​ត្រលប់​ចូល​ធ្វើ​នយោបាយ​វិញ​បន្ទាប់​ឈប់​ធ្វើ​ជិត​៧​ខែ។

លោក​ ម៉ម សូណង់​ដូរ​ បាន​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​​សំបុកឃ្មុំ​សង្គម​ប្រជាធិប​តេយ្យកាល​ពី​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៧ ក្រោយ​ពី​បក្ស​លោក​ទទួល​បរាជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​។​

ថ្លែង​ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​ថ្ងៃ​៥ មីនា​នេះ​លោក ម៉ម សូណង់​ដូ បាន​ឲ្យ​ដឹងថា​នៅថ្ងៃ​ទី​១១ មីនា ខាង​មុខ​គណបក្សសំបុកឃ្មុំនឹង​មាន​សមាជ​វិសាមញ្ញ​មួយ​ដែល​នឹង​ពិភាក្សាពី​ការ​ចូល​មក​ធ្វើ​នយោបាយ​របស់​លោក​ឡើង​វិញ។ លោក​បន្ថែម​ថា​ការ​វិល​ត្រលប់​​របស់​លោកនៅពេល​​នេះ​គឺ​ដើម្បី​បន្ត​ការងារ​សង្គ្រោះ​ជាតិ​បន្ត​ពី​បក្សប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជាដែល​​ត្រូវ​បាន​រំ​លាយ ហើយ​នឹង​នាំ​មក​នូវទម្រង់​​នយោបាយ​ប្រឆាំង​ថ្មី​មក​កម្ពុជាដែល​ខុសពី​បក្សសង្គ្រោះ​ជាតិ។

លោក​ថា៖ «ប្រជា​ពល​រដ្ឋ​ខ្មែរ​មិន​សូវ​មាន​ការ​ពិចារណា​ទេ ចូល​ចិត្ត​តែ​អាណា​ជេរ​ខ្លាំង​អាហ្នឹង​ពូកែ​ណាស់ ធ្វើ​ខុស​ក៏​ដោយ​កាប់​ទៅ​ចាក់​ទៅ។ តែ​បញ្ហា​យើង​មិន​អាច​ដោះ​ស្រាយ​បាន​ទេ ត្រូវ​ទី​ពឹង​ទៅ​លើ​ច្បាប់​ ទៅ​លើសតិ​អារម្មណ៍ និង​ឆន្ទៈ​ចង់​បាន​សន្តិភាព យើង​ចាញ់​តែ​ចង់​ឈ្នះ​យើង​ចាប់​ដៃ​គ្នា។ យើង​មិន​ទាន់​ឈ្នះ​ផងយើង​បោះ​បោក​ពាក្យ​សម្តី នាំ​ប្រជា​ពលរដ្ឋ​ក្រោយ​ឈរ​ធ្វើបាតណា​បាតណីបង​មិន​ធ្វើ​តាម​ផ្លូវ​ហ្នឹង​ទេ។ […] យើង​វ៉ៃ​គ្នា​ដោយ​យក​កិត្តិ​យស​ យើង​កុំ​ចាំគេ​ដេក​បាន​លួច​ទៅ​កាប់​គេ ហើយគេបែរ​ខ្នង​ទៅ​កាប់​គេ​ ហើយ​នាំគ្នា​សន្ធឹក​សន្ធាប់​ទៅវ៉ៃ​គេ​មក​ពី​យើង​គ្នា​ច្រើន យើង​កុំ​ធ្វើ​ចឹង​! យើង​ទុក​គូ​បដិបក្ខ​​យើងឲ្យ​​មានពេល​វេលា​​ការពារ​ខ្លួន​ហើយ​យើង​ទៅ​វ៉ៃ​ទៅ»។

លោក ម៉ម សូណង់ដូ ត្រូវបានគេស្គាល់លោក​តាម​រយៈ​ការ​ផ្សាយ​សំឡេង​របស់​វិទ្យុ​សំបុក​ឃ្មុំ ការធ្វើបទ​ស​ម្ភា​ស​ន៍​ទា​ក់ទិននឹង​ព្រឹត្តិការណ៍​នយោបាយ បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែន​ជាដើម ជាពិសេស ​តាមរយៈ​កំណាព្យ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា “តើ​ខ្ញុំ​អាច​រស់​បាន​ដល់​ពេល​ណា?“។

បុរសដែលមានអាយុជាង ៧០ឆ្នាំរិះគន់រដ្ឋាភិបាលឥតសំចៃមាត់រូបនេះ ត្រូវបានតុ​លាកា​​រចាប់ដាក់​ពន្ធ​នា​​​គា​រចំនួន ៣ដង​រួច​មក​ហើយ ​ក្នុង​សំណុំ​រឿង​កុប្បកម្ម​ប្រឆាំង​ថៃ​នៅ​កម្ពុជាអំឡុងឆ្នាំ២០០៣ សំណុំ​រឿ​​ង​​​​​​​សន្ធិ​​​ស​ញ្ញា​ព្រំដែន​បំពេញបន្ថែម​ឆ្នាំ២០០៥ និង​ចុងក្រោយ គឺ​សំណុំរឿង​តំបន់​អប្ប​គមន៍​នៅឃុំប្រម៉ា​​ក្នុង​​​ខេត្តក្រចេះ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles

8 Responses to "លោក​ ម៉ម សូណង់​ដូ​ ប្រកាស​ត្រលប់ចូល​ធ្វើ​នយោបាយ​វិញ"

  1. Rayuth says:

    បុរសបរាជ័យវិលមកវិញហើយ!!!!

  2. 😈omen😈 says:

    តួរកំប្លែងវិលចូលរោងវិញហើយបងប្អូនតើ ហ៊ុនសែន អោយតម្លៃខ្លួនប៉ុន្មានដែរ?ម៉ម សូណង់ដូ អាចមានវាសនាដូចអ្នកនយោបាយមួយចំនួន ដែលជាប់គុកព្រៃសសព្វថ្ងៃពេលណាពួកអាតិរិច្ឆានប្រើក្បាលអស់ថ្លៃ។

  3. Anonymous says:

    ជឿទុកចិត្តតិចខាងលើបុគ្គលនេះ

  4. akvac says:

    ជឿទុកចិត្តតិចលើបុគ្គលនេះ

  5. PHKA says:

    លោកតាអើយលោកតា ទុកជាខំប្រឹងរហូតដល់ដាច់សរសៃយ៉ង ក៍មិនទៅមុខដែរ។ប្រឹងពេលមានមេឃល្អ លោកតាចង់បានកន្លះ សភា រកកៅអីមួយមិនបាន លោកតាស្បត់ឈប់ធ្វើនយោបាយ។ឩឡូវ ពេលខ្មៅងងិត លោកតាចង់មកសាកម្តងមើល លើកនេះប្រហែលជា សត្វចចកទុកកៅអីអោយលោកតាអង្គុយស្រួល ប៉ុន្តែត្រូវជូនជើងសត្វចចកដែលមានគុណលើលោកតា។លោកតានឹងជួបមិត្ត”រាណរិទ្ធ” ចាប់ដៃគ្នាជូតកៅអីហើយអង្គយចាំពេលអស្តងគត។

  6. PHKA says:

    លោកតាអើយលោកតា ទុកជាខំប្រឹងរហូតដល់ដាច់សរសៃយ៉ង ក៍មិនទៅមុខដែរ។ប្រឹងពេលមានមេឃល្អ លោកតាចង់បានកន្លះ សភា រកកៅអីមួយមិនបាន លោកតាស្បត់ឈប់ធ្វើនយោបាយ។ឩឡូវ ពេលខ្មៅងងិត លោកតាចង់មកសាកម្តងមើល លើកនេះប្រហែលជា សត្វចចកទុកកៅអីអោយលោកតាអង្គុយស្រួល ប៉ុន្តែត្រូវជូនជើងសត្វចចកដែលមានគុណលើលោកតា។លោកតានឹងជួបមិត្ត”រាណរិទ្ធ” ចាប់ដៃគ្នាជូតកៅអីហើយអង្គយចាំពេលអស្តងគត

  7. ?? says:

    com on Cambodian showing me who is the real nationalist that always said I’m the only one . so sad some of those oldest fighter is on the ring fighting each other for powers . this sad nation was so deference from the other nation in the whole world . the deference is most nation in the world when their leaders getting older they are preparing for their young to take over and they are so happy to have time off from hard working so that they can enjoy the last minute of their life. in Cambodia all these leaders always took their nation as hostage any one that got in powers they wanted to stay for ever and keep it in their family . if any one again whit them they are fighting no matter what it cause even they lost their nation’s territory they was not care. the worse thing is if any one said this regime is a dictator regime they will get so angry whit them and trying to eliminated them in any way they can. this is the attitude of Cambodian old dump animal that right this poor nation spreading all over the whole world . the worse problem is they have been away from their relative and becoming to another nation in their next generation. too bad it just like this old MOM SONONGDO I can not trust this guy that he can be a true nationalist for this nation. GOD bless Cambodia and all Cambodian

  8. Chourn says:

    បើមិនមែនជាលោកសមរង្សុីនោះទេគឺមិនមែនជាដៃគូរហ៊ុនសែននោះទេកុំខំឥប្រយោជន៍