លោក​ ហុង លីម ​ចាត់​ទុក​របប​ដឹកនាំ​លោក​ ហ៊ុន សែន​ ថា​ជា​របបពេជ្ឈឃាដ

តាំង សារ៉ាដា
2018-03-04
RFA

តំណាងរាស្ត្រ​ខ្មែរ-អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី តាម​អ៊ីនធឺណិត (Internet) កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។ Photo: RFA
តំណាងរាស្ត្រ​ខ្មែរ-អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី តាម​អ៊ីនធឺណិត (Internet) កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។ Photo: RFA


ពលរដ្ឋខ្មែរ​អូស្ត្រាលី​នៅតែ​បន្ត​ប្រឆាំងវត្តមានលោក ហ៊ុន សែន នៅស៊ីដនី


កូន​ប្រុសរបស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ចោទ​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ ថា ​បាន បើក​ការ​វាយប្រហារ​ លាបព័ណ៍​ និងមាក់ងាយ ​ដល់ប្រជាពលរដ្ឋ​ខ្មែរ​គ្នាឯង​ ដែល​មានទស្សនៈ​ផ្ទុយពីក្រុមប្រឆាំង​។ លោក ហុង លីម ​ថា​ រដ្ឋាភិបាល​កំពុងលាបព័ណ៍ខ្លួនឯង។​ រីឯលោក​ ហុង លីម វិញ​បាន​ហៅ​របប​លោក​ ហ៊ុន សែន ​ថាជា​របប​អសីលធម៌​ទាំង​អំពើពុករលួយ ​និង​ផ្លូវភេទ។ ​

តំណាង​រាស្រ្តអូស្រ្តាលី​ដើមកំណើតខ្មែរ​លោក ​ហុង លីម ​បានចាត់​ ទុករបបដឹកនាំលោក ​ហ៊ុន សែន ថា​ជារបបពេជ្ឈឃាដ ​ដោយសារ ​របបនេះ​ បាន​សំលាប់​មនុស្ស​អស់​ជាច្រើន​ ជា​ពិសេស ក្រុម​អ្នករិះគន់ ​របប​ របស់លោក​ សកម្មជន​ បរិស្ថាន​ មេដឹកនាំ​សហជីពកម្មករ​ តារាសម្តែង ​និងក្រុម យោធា​ នៃ​របបរាជា​និយម​អស់​ជា​ច្រើននាក់​។ ជាងនេះទៅទៀត​ លោក​ ហុង លីម ក៏បាន​ហៅរបបក្រុងភ្នំពេញ ​ថា​ជារបបអសិលធម៌​ ទាំង​ពាក្យសំដី​ ទាំង​សកម្មភាព​ផ្ទាល់​ ហើយ មេដឹកនាំ​នៃរបបនេះ​ មានជាប់ពាក់ព័ន្ធរឿង ​អាស្រូវ ​ពុករលួយ​ និងផ្លូវភេទ​ ទាំងឪ ​ទាំងកូនតែ​ ម្តង។​ ការ​ចោទ​ប្រកាន់​របស់​លោក ​ហុង លីម​ គឺការ​ឆ្លើយតប​ទៅ​នឹង ​កូន​ប្រុស​ ច្បងរបស់​ លោក​ ហ៊ុន សែន គឺ លោក ​ហ៊ុន ម៉ាណែត​ ដែល​ បានសរសេរនៅ​ក្នុងបណ្តាញសង្គម​ ហ្វេសប៊ុកកាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ចាត់​ទុកសកម្មភាព​របស់​ លោក ​ហុង លីម ​ថាបាន​បង្ហាញពី​ កម្រឹត​នៃភាពចាស់ទុំ​ និង ​សីល ធម៌​ ។ កូន​ប្រុស​របស់​លោក ហ៊ុន សែន​ រូបនេះ​បាន​ចោទប្រកាន់លោក​ ហុងលីម ​ថាមនុស្ស​ដែល​ពូកែ​ខាង លាប​ពណ៌​។ ​អ្នកវិភាគ​នយោបាយ ​លោកបណ្ឌិត ​មាស នី​ ថា ​ក្នុង​កាលៈទេសៈ នយោបាយតាន​តឹង​បែបនេះ​ លោក ​មិន​ ហ៊ាន​សន្មត់ ​ថា​ រដ្ឋាភិបាល​ កម្ពុជា ​ឬ​តំណាងរាស្ត្រអូស្ត្រាលី​ដើមកំណើតខ្មែរ ជាអ្នកលាប​ ព័ណ៍​ ទេ​។ ​ប៉ុន្ដែ​ ស្ថានការណ៍​ជាក់ស្ដែង​នៅកម្ពុជាបច្ចុប្បន្ន​ មិនអាចលាក់ ​ពលរដ្ឋ និង​សហគមន៍​ អន្ដរ ជាតិ​បានទេ​។ ​លោកបន្តថា​ មានតែ​ ពលរដ្ឋ​ទេ​ទើប​ដឹងថា​ អ្នកណា​ជា​អ្នកលាបពណ៌​អ្នកណានោះ​។ ​ អ្នកវិភាគ​រូបនេះ​អះអាងថា​ ហេតុផល​ដែល​បណ្ដាល​ឲ្យ​ស្ថានភាព​ នយោបាយ រងគ្រោះ​មហន្តរាយ ​ដូចសព្វ​ថ្ងៃនេះ​ ឡើង​ដោយសារ​តែ​ អ្នកនយោបាយ​ អ្នក​ឈ្នះខ្លាច​ចាញ់ ឯ​អ្នកចាញ់​ខ្លាច​ពេល​ឈ្នះ ​មិន​ បានអំណាច​។ លោក​បណ្ឌិត មាស នី ​ស្នើ​ឲ្យ​អ្នកនយោបាយ​ផ្ដល់ភាព​កក់ក្ដៅ​ឲ្យគ្នា​ កុំ​ប្រើភាសាគុំគួនគ្នា​ បើមិន​ ដូច្នេះ ​ទេ ​ពលរដ្ឋខ្មែរ​ជា​ អ្នក​ រងគ្រោះ​ ក្នុង​ស្ថានភាព​នយោបាយ​បែបនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក​ ហុង លីម ​ចាត់​ទុក​របប​ដឹកនាំ​លោក​ ហ៊ុន សែន​ ថា​ជា​របបពេជ្ឈឃាដ"

  1. people says:

    Of course the beast regime leaded by former veitcong killer are so bad ‘ and this beast regime will be punished by international and GOD . GOD bless good people’