លោក ហ៊ុន សែន ប្រកាសបិទច្រកចរចា ជាមួយបក្សប្រឆាំង តែបើកច្រកសម្រាប់បក្សផ្សេង

ដោយ មួង ណារ៉េត
2018-03-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ ហ៊ុន សែន​ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិ​ក្នុង​វត្ត​ ឈូកវ៉ា​ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ០៥ ខែ​មីនា ឆ្នាំ២០១៨។ ហ្វេសហ៊ុក
លោក​ ហ៊ុន សែន​ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិ​ក្នុង​វត្ត​ ឈូកវ៉ា​ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ០៥ ខែ​មីនា ឆ្នាំ២០១៨។ ហ្វេសហ៊ុក


លោក ហ៊ុន សែន ប្រកាស​បិទច្រក​​ចរចា​ជាមួយ​បក្សប្រឆាំង


លោក សម រង្ស៊ី ចង់ឱ្យលោក ហ៊ុន សែន ចុះចេញពីតំណែងដោយ​សន្តិវិធី


លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជាថ្មីម្តង​ទៀត​នៅថ្ងៃច័ន្ទ ទី ០៥ កុម្ភៈ នេះ ដោយ​ប្រកាសបិទច្រក​ចរចា ជាមួយ​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ដែលលោក​រម្លាយ​បាន​សម្រេច ព្រោះលោក​ត្រូវ​បន្ត​ក្រាញ​អំណាច​​ ១០ ឆ្នាំ​ទៅមុខទៀតឲ្យ​ខាង​តែបាន។ ទោះជាយ៉ាងនេះក្តី អ្នកវិភាគ​ស្ថានការណ៍​នយោបាយខ្មែរ មិន​ភ្ញាក់​ផ្ញើល​នឹង​ជំហរឥតងាករេររបស់​ប្រមុខររបបក្រុង​ភ្នំពេញដូច្នេះនោះទេ​ ព្រោះការកម្ទេច​គណបក្ស​ប្រឆាំងនោះ ​គឺជា​បំណង​តែ​មួយគត់​របស់​បក្សកាន់អំណាច​។

ការប្រកាស​ជាថ្មី ថាគ្មាន​ការចរចានេះ គឺមេដឹកនាំ​របបក្រុង​ភ្នំពេញ ដែល​កាន់អំណាច​ផ្តាច់ការ​អស់រយៈពេលជាង ៣៣ ឆ្នាំមកនេះ គឺគ្មាន​សម្អាង​អ្វី ក្រៅពីការ​បន្ត​ចង់​ក្រាញអំណាច​ឲ្យ​បានរហូតដល់ ១០ ឆ្នាំទៅមុខ​ទៀត​តែប៉ុណ្ណោះ។ ថ្លែង​ក្នុង​ពិធី​សម្ពោធនៅវត្ត​ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​ នៅថ្ងៃទី ០៥ ខែ មីនា នេះ លោក ហ៊ុន សែន ហៅមន្រ្តីដឹកនាំ​គណបក្ស​ប្រឆាំង ថា​មាន​សតិមិននឹងនរ ទើបមកចង់​ចរចា ជាមួយ​លោក ដើម្បី​រក​ដំណោះស្រាយ​នយោបាយ បែបនេះ។ លោក ហ៊ុន សែន ទំលាក់កំហុស​ទៅលើ​មន្រ្តីគណបក្សសង្គ្រោះជាតិ ថាបាន​ធ្វើ​ទុក្ខបុកម្នេញលោកមិន​ចេះឈប់ឈរ រហូតដល់អំពាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​លើ​របបលោក និង អំពាវនាវឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ បែរកាណុងប្រឆាំង​របបលោក។​ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន នៅតែ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ចំពោះ​សហគមន៍​ខ្មែរ​នៅក្រៅប្រទេស​ ដែលដុតរូប​ទីងមោងគាត់។ គាត់​ថែមទាំង​ចាត់ទុកការ​ដុត​រូបនេះ ជា​ផ្នែក​មួយ​ដែល​មិន​អាច​មានការ​ចរចាណាមួយបាននោះ ទៀត​ផង<<អ្នកបាន​ដុតកម្តៅ​បន្ថែម។ អ្នកបាន​ដើរដុត​រូប​ខ្ញុំ នៅច្រើន​កន្លែង​ណាស់។ អ្នកថា​ ហ៊ុន សែន ឯកោហើយ។ ហ៊ុន សែន ត្រូវ​គេ​ប្រឆាំង​ទាំង​ក្នុង​បក្ស ទាំងប្រជាជន​ ទាំង​កងទ័ព។ ឥឡូវ​ម៉េច​ក៏ត្រូវ​ចរចា​ជាមួយ​ ហ៊ុន សែន។ ​ខ្ញុំ​គ្មាន​តម្លៃគ្រប់​គ្រាន់​ ដើម្បី​ចរចា​ជាមួយអ្នកទេ ព្រោះអ្នកចាត់ទុកខ្ញុំ​ជាមនុស្ស​ដែល​គ្មាន​គេ​រាប់អាន។ ចាំបាច់អីមកសុំចរចាជាមួយនឹង​ ហ៊ុន សែន ឬក៏អ្នក​មួយថ្ងៃឡើង​មួយថ្ងៃចុះ? មួយថ្ងៃឆ្កួត​ មួយថ្ងៃជា?>>

ប្រតិកម្ម​ខ្លាំងៗ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើងក្រោយ​អតីប្រធានគណបក្ស​សង្គ្រោះជាតិ និង ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ប្រកាស​អំពីជំហរ​របស់​គណបក្ស​ប្រឆាំង ក្នុង​ចង់​ចរចា​ ដើម្បី​រកដំណោះស្រាយ​សមស្រប​មួយ ឲ្យ​បាន​ឆាប់​ៗ ចៀសវាង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង ការទូត​កាន់តែ​ច្រើន​ពី​អន្តរជាតិ។ ទោះជាយ៉ាងនេះក្តី លោក សម រង្ស៊ី ដាក់​លក្ខខណ្ឌ​នៃ​ការ​ចរចានេះ ថាត្រូវ​តែធ្វើ​ឡើង​ ដោយ​មាន​អន្តរជាតិ​ជា​សាក្សី។ លោក សម រង្ស៊ី សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គមហ្វេសប៊ុក​របស់​លោក នៅថ្ងៃទី ០៤ ខែ កុម្ភៈ ថាលោក​ត្រៀមខ្លួនជានិច្ច ជួបសន្ទនាជាមួយរបបលោក ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី ចំពោះវិបត្តិដែលមិនដែលមានដូចសព្វថ្ងៃ តែជាដំណោះស្រាយមួយ ដែលភាគីទាំងពីរអាចទទួលយកបាន ហើយដែលមានការធានាពីអន្តរជាតិផងដែរ។

តបទៅនឹង​ចំណុចពាក់ព័ន្ធនឹង​អន្តរាគមន៍ពី​អន្តរជាតិនេះ ​លោក ហ៊ុន សែន រឹត​តែ​ក្តៅក្រហាយ​យ៉ាង​ខ្លាំង​នឹង​លោក សម រង្ស៊ី។ លោក ហ៊ុន សែន បញ្ជាក់ដាត់ណាត់​ថា គ្មាន​ទេការ​ចរចា​បែប​សន្តិភាព​ទីក្រុង​ប៉ារីសជាលើកទីពីរ។ លើ​សពី​នេះទៅទៀត លោក ហ៊ុន សែន បាន​ច្រាន​ចោលពាក្យ​ចចាម​អារ៉ាម ដែល​ថានឹង​មានការ​ចរចាណាមួយជាមួយបក្ស​ប្រឆាំង​ ពេលលោក​ទៅទស្សនកិច្ច​នៅ​ប្រទេស​អូស្រ្តាលី។ លោក ហ៊ុន សែន មិនត្រឹមតែព្រមាន​មិនចរចា​ជាមួយខ្មែរនឹង​ខ្មែរទេ សូម្បី​តែ​មាន​អន្តរជាតិ​ណាស្ម័គ្រចិត្ត​ចង់​សម្របសម្រួល រកដំណោះស្រាយ ក៏​មិន​បាន​ដែរ <<ខ្ញុំ​សុំ​ផ្តាំផ្ញើ​ទៅមិត្ត​ភ័ក្តិបរទេស ដែលមានចេតនា​ណាមួយ​រៀបចំ ឲ្យ​មាន​ការ​សន្ទនា​ជាមួយក្រុមក្បត់​ជាតិនេះ ខ្ញុំ​នឹង​មិន​ធ្វើ​ទេ សុំ​កុំ​មក​និយាយ​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ទទួល​នូវការ​សន្ទនាជាមួយ​ជន​បរទេស​ណា​ក៏ដោយ ដែលប៉ុនប៉ងមកទាក់ទាញ​ខ្ញុំ​ ឲ្យ​ចរចាជាមួយ​អាក្រុម​នេះ>>

លោក ហ៊ុន សែន នៅតែ​អះអាង​ដដែលៗ ដូច​អ្វីដែលលោកធ្លាប់​ធ្វើ​ជាហូរ​ហែរ តាំងពី​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​បាន​សម្រេច ថា​មិន​ខ្វះទេ​គណបក្ស​នយោបាយ​ដទៃទៀត ដែល​អាច​ចូលរួមប្រកួត​ប្រជែង ​ជាមួយ​គណបក្ស​កាន់អំណាចរបស់លោក។ លោក​នៅតែ​មិន​ភ្លេច លើកយក​សារនយោបាយចាស់ មាន​ស៊ីអត់​សែន មាន​សែន​អត់​ស៊ី មក​ចម្អក​ដាក់​លោក សម រង្ស៊ី ដោយ​ចោទ​ជា​សំណួរ​ថា តើ​លោក សម រង្ស៊ី បាន​កែឈប់​ប្រើសារ​នេះ​ហើយ​ឬនៅ បាន​ជា​ចង់​មក​ចរចា​ជាមួយ​លោក។ តែទោះជាលោកខំ​លើក​រឿងនេះដដែល ក៏មិន​មែនជាដំណោះស្រាយ​ទេ គឺគ្រាន់តែជាសារ​ឌឺដងឡងសម្តី​ដាក់លោក សម រង្ស៊ី​ តែប៉ុណ្ណោះ ព្រោះលោកអះអាងថា អ្វី​ៗ​វា​យឺតពេ​លណាស់ទៅហើយ <<ឥឡូវ​ទោះបី​ជាអ្នកឯង​កែ ក៏វាហួសពេលដែរ! បង​សូម​ផ្តាំទៅ ហួស​ពេលហើយ​អូន!>>

ទោះជាយ៉ាងនេះក្តី អ្នកវិភាគឯករាជ្យ​លោកបណ្ឌិត ឡៅ ម៉ុង ហៃ មិន​ភ្ញាក់​ផ្អើល​នឹង​ប្រសាសន៍របស់​អតីកម្មាភិបាល​ខ្មែរក្រហម​រូប​នេះឡើយ។ លោកបញ្ជាក់ថា គោលបំណង​របស់​លោក ហ៊ុន សែន គឺកាត់ក្បាល រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង ហេដ្ឋារចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំនៃក្បាលម៉ាស៊ីនបក្សប្រឆាំង​ទាំងមូលនេះតែម្តង។ ដូច្នេះ ច្បាស់​ណាស់​គណបក្សកាន់អំណាច មិន​ចង់​ឃើញ​គណបក្ស​ប្រឆាំង​រស់ឡើង​វិញ មក​ដណ្តើម​ដំណែង​នាយករដ្ឋមន្រ្តី ដើម្បី​នាំ​ប្រទេស​ជំនួស​របប​សព្វ​ថ្ងៃនេះនោះទេ។ លោកបណ្ឌិត​ឡៅម៉ុង យល់ថា គណបក្ស​ប្រឆាំង បង្ហាញឲ្យ​ឃើញ​ជំហរ​ទន់ខ្សោយ​របស់​ខ្លួន​ទៅវិញ​ទេ ដែល​សុខចិត្ត​បន្ទន់​ឥរិយាបទ​ ទៅសុំ​ចរចា​ជាមួយ​បក្ស​កាន់អំណាច ដែល​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លួន​បែបនេះ <<ដូច្នេះ​ដូច​ឲ្យ​ជា​កម្លាំង ពង្រឹង​កម្លាំងដល់​សម្តេ​ចនាយក​ផ្ទាល់ និង គណបក្សប្រជាជន។ បើគាត់​ផ្លាស់​ប្តូរ​ចិត្ត​គំនិតហ្នឹង បានន័យថា​គាត់ទទួលស្គាល់​ កា​ររម្លាយគណបក្ស​ប្រឆាំង និង សុំ​ចរចា​ជាមួយ​ខ្មាំង​សត្រូវ​​​របស់គាត់ទៅវិញ>>

ប៉ុន្តែលោកបណ្ឌិត​ ឡៅ ម៉ុងហៃ យល់ថាអ្វីៗ ​វានៅមិន​ទាន់ហួសពេល​នៅឡើយ​នោះដែរ ព្រោះលោកសង្កេត​ឃើញថាបរិបទ​នយោបាយ​ខ្មែរ វាប្រែរប្រួលមិន​ទៀង​ទាត់ជាច្រើន​ដង​រួច​មក​ហើយ ដែល​លោក​ប្រដូចទៅនឹង​ចរន្ត​ទន្លេសាប ដែលម្តង​ហូរ​ទៅទិស​មួយ និង​ម្តងទៀត​ហូរ​បញ្ច្រាសត្រឡប់​មកវិញ។ ក្នុង​ស្ថានភាព​ដែល​មាន​សម្ពាធជុំ​ទិសបែបនេះ លោកយល់ឃើញថា មិន​យូរ​មិន​ឆាប់​ នឹង​មាន​ច្រកចេញមួយជាក់ជាមិនខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ប្រកាសបិទច្រកចរចា ជាមួយបក្សប្រឆាំង តែបើកច្រកសម្រាប់បក្សផ្សេង"

  1. people says:

    We are the people of cambodia are become a victim of khmer politicians ‘ we don’t know how the KI_LOURNG of veitcong mafia dictator and opposition party play ‘.So far since veitcong mafia dictator did the coup 1997 killing a lot of khmer’ then veitcong mafia dictator play KI-LOURNG and killing democracy since then.Now veitcong mafia dictator dissolve big opposition party and let small parties to compete ‘What a joke’ what a dirty veitcong mafia dictator ‘people and international will punish this beast regime soon . GOD bless all good people’

  2. Anonymous says:

    Hun Sen does not want CNRP to stay in political party. His party would not survived if CNRP presentation in the election pools. International communities also are well aware Hun Sen wants to grips Cambodia by his own family and his allies. He wants to stay in power for his lifetime, now he get angry every day because of his stupidities. What a dumb talk !!!!!!!when he is feeling angry😜😜😜😜😜. Step down, ah Kvak. Ah idiot dumb leader!!!!!!!!!!
    All of your time in power, there are only your own boss people which are illegal YOUN people everywhere in the country. His fucking eye is blind but his fucking mind is also as real traitor.
    🇰🇭🇺🇸🐘🐴

  3. ?? says:

    I’m sorry to all Cambodian inside the country to let them know about my opinion . I’m so upset to any one in opposition party that trying to negotiate whit HUN SEN. as every one knew HUN SEN is a mental person why they are not bring him to mental hospital . GOD bless Cambodia