មន្រ្តី​អង្គការ​សហប្រជាជាតិ ​អំពាវនាវ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​បន្ទាន់​ ក្នុង​ករណី​ហិង្សា​លើ​ពលរដ្ឋ​តវ៉ា​ដីធ្លី នៅ​ខេត្ត​ក្រចេះ

ដោយ មួង ណារ៉េត
2018-03-09
RFA

តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) (ឆ្វេង) និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) (ឆ្វេង) និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១៦។ RFA/Sorn Chanratha


ព័ត៌មាន​ចុង​ក្រោយ​អំពី​អំពើ​ហិង្សា​លើ​អ្នក​តវ៉ា​ដីធ្លី​នៅ​ខេត្ដ​ក្រចេះ


ទាហាន​បាញ់​អ្នក​តវ៉ា​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ​ស្លាប់ ៦​នាក់ និង​រង​របួស​ជា​ច្រើន​នាក់


មន្រ្តី​អង្គការ​សហប្រជាជាតិ​ និង​ មន្រ្តី​សិទ្ធិមនុស្ស​អន្តរជាតិ​ អំពាវនាវ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​បន្ទាន់ ក្នុង​ករណី​ហិង្សា​លើ​ពលរដ្ឋ​តវ៉ា​ដីធ្លី នៅ​ខេត្ត​ក្រចេះ ។ ក្រោយ​ការ​បង្ក្រាប​ដោយ​ហិង្សា​មក ពលរដ្ឋ​មួយ​ចំនួន​ បាន​សម្ងំ​លាក់​ខ្លួន​ក្នុង​ព្រៃ​ និង​ ខ្លះ​ទៀត​គេច​ខ្លួន​មួយ​រយៈ​ ព្រោះ​ភ័យ​ព្រួយ​ ពី​សុវត្ថិភាព​ ស្រប​ពេល​ដែល​អាជ្ញាធរ​បាន​ពង្រាយ​កម្លាំង​ សមត្ថកិច្ច​ឃ្លាំ​មើល​ និង​តាមដាន ហើយ​អ្នក​ភូមិ​ខ្លះ​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​ឃុំ ហៅ​មក​សួរ​នាំ ​និង​ព្រមាន​ឲ្យ​បញ្ឈប់​ផ្តល់​ព័ត៌មាន​ទៅ​អ្នក​កាសែត។

អ្នក​រាយការណ៍​ពិសេស​ របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ អ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) ​សម្តែង​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ក្រៃលែង​ ជុំវិញ​ព័ត៌មាន ​អំពី​ការ​បាញ់​ប្រហារ​ ទៅ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ជម្លោះដីធ្លី នៅ​ខេត្ត​ក្រចេះ​នេះ។ អ្នកស្រី​ស្នើ​ឲ្យ​មាន​កា​ស៊ើបអង្កេតជាបន្ទាន់​មួយ ទៅលើ​ករណីនេះ ហើយអ្នកស្រី​ក្រើន​រម្លឹក​របប​លោក ហ៊ុន សែន ឲ្យ​គោរព​សិទ្ធិមនុស្ស ព្រោះសន្តិភាព ស្ថេរភាព និង ការ​អភិវឌ្ឍ​សង្គម​ប្រកប​ដោយចីរភាព អាច​កើត​ឡើង​ទៅបាន ដោយ​មិន​អាច​ខ្វះ​ការ​គោរពសិទ្ធិមនុស្ស ជាមូលដ្ឋាន​នេះបាន​ឡើយ។​

មន្រ្តីជាន់ខ្ពស់​ផ្នែក​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ ក៏​យល់ស្រប​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជាបន្ទាន់​នេះដែរ។ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អះអាងថា ការស៊ើបអង្កេត​បន្ទាន់ មួយ គឺ​ពិតជាមានសារៈសំខាន់បំផុត ដើម្បី​រកឲ្យឃើញអ្នកដែលពាក់ព័ន្ធ ក្នុងអំពើ​ហិង្សា​នេះ។ ​លោកស្នើឲ្យ​ការ​ស៊ើបអង្កេតនោះ ត្រូវ​តែ​ធ្វើ​ឡើង​ ដោយ​ក្រុម​ឯករាជ្យ ដែលមានការ​ចូលរួម​ ពី​ខាង​ការិយាល័យ​ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ដែល​ពេលនេះ​ កំពុង​តែមាន​វត្ត​មាន ​របស់​អ្នកស្រី រ៉ូណា ស្មីត ស្រាប់។ ការស៊ើបអង្កេត​ត្រូវ​តែ​រកឲ្យ​ឃើញ ថាតើ​ហេតុ​អ្វី​បាន​ជា​កងកម្លាំង​ប្រដាប់​អាវុធ មានវត្តមាន​នៅកន្លែងតវ៉ា ដោយ​ពលរដ្ឋ​សាមញ្ញ និង ថាតើ​កងកម្លាំង​ប្រដាប់​អាវុធទាំងនោះ ទៅការពារឲ្យក្រុមហ៊ុន​ឯកជន ឬ ទៅការពារ​ក្រុម​គ្រួសារ ឬ បក្ស​ពួក​អ្នកមានអំណាច ដូច​ជា​លោក ហ៊ុន សែនជាដើមនោះ។ លោក ប្រ៊ែដ អាដាម លើក​ឡើង​បន្ថែមទៀត​ថា បើទោះបី​ជា​ពលរដ្ឋ​តវ៉ាបិទផ្លូវ ក៏អាជ្ញាធរមិនត្រូវ​បើអំពើ​ហិង្សា ​លើពួកគាត់​នោះដែរ ព្រោះពលរដ្ឋ​មាន​សិទ្ធិ​ជាមូលដ្ឋាន ក្នុងការ​តវ៉ា​ដោយ​សន្តិវិធីណាមួយ <<ទាំងនោះឯងហើយ គឺជាអ្វីដែលត្រូវ​ស៊ើបអង្កេត​រក​ឲ្យ​ឃើញនោះ! តាមពិតទៅ អាជ្ញាធររបបលោក ហ៊ុន សែន គ្មាន​ប្រវត្តិ​បើកការ​ស៊ើបអង្កេត​ណាមួយ​ដែល​ឯករាជ្យ និង គួរ​ឲ្យ​ជឿទុកចិត្ត​បាន​នោះទេ។ ដូច្នេះហើយ​ ទើប​ការ​ស៊ើបអង្កេត​នេះ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ។ បើគ្មាន​អន្តរាគមន៍ ពី​អង្គការ​សហប្រជាជាតិទេ កុំ​សង្ឃឹមថា នឹង​មាន​តម្រុយអំពី​ហេតុការណ៍ពិត​ ដែល​បាន​កើត​ឡើង​នោះឲ្យ​សោះ>>

ក្រៅពី​ប្រកែកថាគ្មាន​អំពើ​ហិង្សា​រហូត​ដល់​មានការ​ស្លាប់​មនុស្ស និង របួស​រាប់​សិបនាក់នេះ អាជ្ញាធរខ្មែរ មិន​បាន​បង្ហាញអំពីការ​បើកការ​ស៊ើបអង្កេតឯករាជ្យ​ណាមួយ​នៅឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ​ អាជ្ញាធរ​បាន​ដាក់​កម្លាំង​ សមត្ថកិច្ច​ឃ្លាំមើល​ពលរដ្ឋ ​និង​តាមដាន​ ពលរដ្ឋ​ណា​ដែល​ ផ្តល់​ព័ត៌មាន​ឲ្យ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ​ និង​អាជ្ញាធរ​ បណ្តាល​ឲ្យ​ស្លាប់ ​និង​របួស​ជា​ច្រើន​នាក់​ និង​មួយ​ចំនួន​បាត់​ខ្លួន​កាល​ពី​ថ្ងៃទី ​០៨​មីនា ដែល​កើត​ឡើង​ជុំវិញ វិវាទ​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​ ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​ នៅ​ឃុំ​ពីរ​ធ្នូ​ ស្រុក​ស្នូល ខែត្រ​ក្រចេះ​នេះ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត​ ដែល​រត់​គេច​ពី​គ្រាប់​កាំភ្លើង របស់​សមត្ថកិច្ច ​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃទី ០៩ មីនា​នេះ ឲ្យ​ដឹង​ថា អ្នកភូមិ ភាគ​ច្រើន​ខ្លាច​រអា​ ពី​ការ​បង្ក្រាប​ដ៏​សាហាវ​របស់​អាជ្ញាធរ ​និង​កំពុង​រត់​គេច​ខ្លួន និង​មួយ​ចំនួន​កំពុង​សម្ងំ​ក្នុង​ផ្ទះ ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់ខ្លួន។​ ពលរដ្ឋ​ដដែល​រូប​នេះ ​បាន​បញ្ជាក់​ទៀត​ថា​ មក​ទល់​ពេលនេះ​ ផ្ទះ​ពលរដ្ឋ​ប្រមាណ​ ២​រយ​ខ្នង ត្រូវ​អាជ្ញាធរ​ដុត​​កម្ទេច​ចោល​ ដោយ​លើក​ហេតុផល​ថា​ សាងសង់​លើ​ដី​របស់​ក្រុមហ៊ុន​វៀតណាម​។ លោក​ស្រី​បដិសេធ​ មិន​ផ្តល់​ព័ត៌មាន​ដល់​អាស៊ីសេរី​ ពី​តួ​លេខ​នៃ​អ្នក​ស្លាប់ និង​របួស​នោះ​ទេ​ ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​រូប​គាត់៖ «បើកាលណា​ខ្ញុំ​មាន​បទសម្ភាសន៍នេះ​ទៀត ខ្ញុំ​មិន​ដឹង​ងាប់​ឬ​រស់។ បើ​សិន​យក​ខ្ញុំ​ទៅ​ដាក់​កន្លែង​​សិទ្ធិ​នារី ដើម្បី​ឲ្យ​ខ្ញុំ​មាន​សិទ្ធិ​ឆ្លើយ ទោះមួយម៉ាត់​មួយក ក៏ខ្ញុំ​ឆ្លើយ​ត្រូវ​ដែរ»

តែយ៉ាងណា សាក្សីដែល​ឃើញ​ហេតុ​ការណ៍បាញ់ប្រហារនេះ បាន​ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី ០៨ មីនាថា ការបង្ក្រាបនោះ បានបណ្តាលឲ្យ មានពលរដ្ឋ ស្លាប់និង រងរបួសមួយចំនួនទៀត។

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ ពី​រដ្ឋាភិបាល​ឈ្មោះ​ចម្ការកៅស៊ូ មេមត់ របស់​កូនស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ទទួល​សិទ្ធិ​វិនិយោគ​ដាំដំណាំ​ឧស្សាហកម្ម​កៅស៊ូ​ តាំង​ពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (៩.៨៥៥) នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ សម្រាប់​កិច្ច​សន្យា​រយៈពេល ៥០​ឆ្នាំ។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វៀតណាម កាល​ពី​ឆ្នាំ​២០១៥។

មុន​ឆ្នាំ​២០០៥ ដី​សម្បទាន​សេដ្ឋកិច្ច​មេមត់ គឺជា​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រុក​ស្នួល លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ១​ម៉ឺន​ហិកតារ​ក្នុងស្រុក​ស្នួល ខែត្រ​ក្រចេះ ជាប់​ព្រំប្រទល់​ខែត្រ​មណ្ឌលគិរី។ តំបន់​នោះសម្បូរ​​ដោយព្រៃស្រោង​ និង​ជា​ជម្រក ​សត្វ​កម្រ​រស់នៅ។ តែ​នៅ​គ្រា​ដែល​មាន​វត្តមាន​ក្រុមហ៊ុន​ កូនស្រី ​លោក ហ៊ុន សែន ​តំបន់​នោះ ក្លាយ​ជា​ជម្រក​អាជីវកម្ម​ឈើ​ដ៏​កក្រើក​ បង្ក​ឲ្យ​ព្រៃ​រលាយ​ទាំងស្រុង​ ហើយ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​វៀតណាម​ និង​មាន​ដំណាំ​កៅស៊ូ​។

សាលា​ខែត្រ​ក្រចេះ​កាល​ពី​ថ្ងៃ​ទី​ ០៨​ មីនា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ​ថា​គ្មាន​មនុស្ស​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អាជ្ញាធរ ​និង​ ពលរដ្ឋ​នោះទេ​។ ការ​ប៉ះ​ទង្គិច​នោះ​មាន​តែ​មនុស្ស​ ៩​នាក់​ ប៉ុណ្ណោះ​របួស​ ក្នុង​នោះ​៧​នាក់​ជា​សមត្ថកិច្ច។ អាជ្ញាធរ​ខែត្រ​បញ្ជាក់​ថា​ ក្នុង​ការ​ប៉ះទង្គិច​នោះ​ គឺ​ដោយសារ​ពលរដ្ឋ ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​ ៧៦ ហើយ​ក្រុម​អាជ្ញាធរ​ បាន​សម្របសម្រួល​ តែ​ពលរដ្ឋ​បដិសេធ និង​បាន​ប្រើ​ហិង្សា​លើ​ក្រុម​អាជ្ញាធរ​ ដោយ​ប្រើ​កាំបិត​ ចម្ពាម ​និង​កាំភ្លើង​កែច្នៃ​ ជា​ដើម​។​ យ៉ាង​ណា​ក្រុម​ពលរដ្ឋ​ដែល​តវ៉ា​នោះ​ បាន​ចាត់​ទុក​សេចក្តី​ជួន​ដំណឹង​ របស់​អាជ្ញាធរ​ថា​ បំផ្លើស​ការពិត​។ ពលរដ្ឋ​អះអាង​ថា​ សមត្ថកិច្ច​បាន​ដក​ហូត​ទូរស័ព្ទ​ពួកគាត់​ ដែល​ថត​បាន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ និង​ដឹក​សាកសព​ ទៅ​លាក់​ទុក​ដើម្បី​បំបាត់​ភ័ស្តុតាង​ និង​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ​។​

មេឃុំ​ពីរ​ធ្នូ ​លោក​ ប៉ឹង វិន ​អះអាង​ថា ​ពុំ​មាន​មនុស្ស​ស្លាប់ ​ក្នុង​ព្រឹត្តការណ៍​ តវ៉ា​នោះ​ទេ មាន​តែ​របួស​ ហើយ​រថយន្ត​សង្គ្រោះ​របស់​អាជ្ញាធរ​ បាន​ដឹក ជនរង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លៀមៗ។​ លោក​ថា​ អាជ្ញាធរ​ខែត្រ​បាន​ចាត់​ក្រុម​ការងារ​ ចុះ​ដោះស្រាយ​ វិវាទ​ដី​ធ្លី​នេះ​ដែរ​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ​លោក​បញ្ជាក់​ថា​ វិវាទ​ដី​ធ្លី​នេះ​ កើត​ឡើង​ដោយសារ​ពលរដ្ឋ នាំ​គ្នា​ចាប់​ដី​របស់​ក្រុមហ៊ុន​រស់នៅ ​និង​កាប់​ព្រៃ​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​ ទើប​អាជ្ញាធរ​តែងតែ​ចុះ​អនុវត្ត​ច្បាប់​៖ «គេទៅរក​ ក្រែងថា​បាត់​មនុស្ស​ បាត់​អី។ ប៉ុន្តែ ដល់​តែរក​ជាក់​ស្តែង អត់​ឃើញ​មនុស្ស។ ខ្ញុំ​ឲ្យ​ប្រជាការពារ​ទៅ​រក​ នៅតែ​រក​មិន​ឃើញមានផង។ ខ្លះ​ថា​ស្លាប់ពីរនាក់។ ខ្លះ​ថា​ស្លាប់​បី​នាក់។ អត់​ទៀង។ ដល់ទៅមើល អត់​ឃើញស្លាប់​ទេ»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក​ សឹង សែន​ករុណា​ ប្រាប់​ថា សមាគម​អាដហុក​ពុំ​ទាន់​រក​ឃើញ​ ពី​តួ​លេខ​នៃ​អ្នក​ស្លាប់ ​និង​អ្នក​របួស​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​នៅ​ឡើយ​ទេ​ ដ្បិត​អាជ្ញាធរ​និង​ពលរដ្ឋ​ កំពុង​ប្រទាញ​ ប្រទុង​គ្នា បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់ ​និង​របួស​ករណី​នេះ​។ ​តែ​យ៉ាងណា​លោក​ថា​ សមាគម​អាដហុក​ កំពុង​អង្កេត​ពី​ការ​ប្រើប្រាស់​អាវុធ​របស់​សមត្ថកិច្ច ​គឺ​សមស្រប​ តាម​ផ្លូវ​ច្បាប់​ឬ​យ៉ាងណា?​ ស្រព​ពេល​ដែល​មាន​ពលរដ្ឋ​មួយ​ចំនួន​ រង​របួស​ធ្ងន់​អំឡុង​ពេល​តវ៉ា​នោះ​។ លោក​ចាត់​ទុក​ការ​ដោះ​ស្រាយ​ប្រើ​ហិង្សា​ ពុំ​មែន​ជា​យន្តការ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ៖ «អាជ្ញាធរ​ហ្នឹង​ ត្រូវ​តែ​ធ្វើការ​បើក​ទូលាយ​ឲ្យមាន​ការ​បង្ហា​ញ​ព័ត៌មាន​ឲ្យ​ច្បាស់ការ​ ដើម្បី​ឲ្យ​យើង​ដឹង​ពី​ផល​ខូច​ខាត ឬការ​ដែលរឿង​ហ្នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ ឬ របួស​ស្នាមឬយ៉ាង​ម៉េច ឲ្យ​វា​ច្បាស់លាស់។ ដូច្នេះ​យើង​គិត​ថា​ បើ​មាន​ករណីបែបហ្នឹង​កើត​ឡើង​ ខុស​ផ្ទុយពីច្បាប់​ដូច្នេះ គួរ​តែ​ចាត់​វិធានការ​ ដើម្បី​ឲ្យ​ពួកគាត់​រាង​ចាល ឬកុំ​ឲ្យ​ស្ថានភាព​បែបហ្នឹង​កើត​ឡើង​មាន​នៅកម្ពុជាតទៅទៀត ព្រោះយើង​គិត​ថា ការ​ប្រើប្រាស់​ហិង្សា​មិនមែន​ជា​មធ្យោបាយ​ដោះស្រាយ​នោះទេ​​»

យ៉ាងណា​ក្រុម​ពលរដ្ឋ​ប្រតិកម្ម​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របប​លោក​ ហ៊ុន សែន​ ដែល​ថា​ក្រុម​ពលរដ្ឋ​ប្រើ​កាំភ្លើង​ច្នៃ​ កាំបិត ដំបង និង​ចម្ពាម​កៅស៊ូ​ ជា​ដើម តដៃ​ជាមួយ​សមត្ថកិច្ច ​ដែល​ការ​ចោទ​ដូច្នេះ​គឺជា​រឿង​មិន​ពិត​ទេ​ គឺ​សមត្ថកិច្ច ​បាន​យក​កាំភ្លើង​ បាញ់​រះ​មក​លើ​ពលរដ្ឋ​មុន​ ទើប​ពលរដ្ឋ​ទាញ​ដុំ​ថ្ម ​ជំពាម​កៅស៊ូ​ និង​ ដំបង ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ​៕​

ណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

8 Responses to "មន្រ្តី​អង្គការ​សហប្រជាជាតិ ​អំពាវនាវ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​បន្ទាន់​ ក្នុង​ករណី​ហិង្សា​លើ​ពលរដ្ឋ​តវ៉ា​ដីធ្លី នៅ​ខេត្ត​ក្រចេះ"

  1. kh says:

    this time but still lie.i do not know why? if you love Cambodia please do it true.

  2. Anonymous says:

    kh,
    If you cannot handle the truth, keep your dirty fucking mouth zipped. Your English is still low
    in ESL class.

  3. Anonymous says:

    If you can come to the USA or any western nations, you will see the real truth of “I love Cambodia”. Do you understand the word “Traitor?”, Mr. kh. If you are not sure how to speak out because of your spelling, then shut up!!!!!!!!!!!!!!!!!!

  4. ?? says:

    this mass murder is three day old but I wonder that where is that strong man he did not came to say any thing about this killing. your time is over HUN SEN you have been committed too many crime you should suicide yourself and ask for forgiveness from all the victim sole. GOD bless Cambodia

  5. xxx says:

    ហេតុអីបានជាកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលបែជាទៅស៊ីឈ្លួលការពារក្រុមហ៊ុនឯកជនរហូតដល់មានការបាញ់បោះប្រហាទៅើលើប្រជាជនខ្លួនទៅវិញ?

  6. xxx says:

    ព្រឹត្តិការកងកម្លាំងប្រដាប់អាវុធបាញ់ប្រហារទៅលើប្រជាពលរដ្ឋដែលតវារឿងដីធ្លីនៅខេត្តក្រចេះ គឺជាកាដូពិសេសមួយរបស់រដ្ឋាភិបាលជូនស្វាគមដល់តំណាងអង្គការសហប្រជាជាតិដែលរដ្ឋាភិបាលបានអញ្ជើញគាត់ឲ្យមកធ្វើទស្សនកិចនៅកម្ពុជា។

  7. people says:

    This beast regime must responsibility of bloody killed of people’ . The shooters and the orders must go to face justice ‘but not in cambodia because this beast regime are leaded by mafia dictator and his groups .This case must be investigate by international or I C C because this mafia regime won’t help U N or khmer people’. GOD bless all good people’

  8. Serey says:

    On Tue 13/Mar/2018

    Dear all,

    We are cleared this is the achievement of C.I.A.
    this event managed by C.I.A.
    Only C.I.A. do these.
    We have to ask to U.S.A.
    God bless all Cambodia to take over on this!.
    Cheer!!!

    Thank a lots.