មន្ត្រី UN មិនអាចចូលទៅស៊ើបអង្កេតកន្លែងបាញ់ប្រហារនៅខេត្តក្រចេះ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨​ | ម៉ោង 7:43 AM
http://vodhotnews.com

សន្ដិសុខ

មន្ត្រី UN កំពុងទំនាក់ទំនងជាមួយពលរដ្ឋ (រូបពីហ្វេសប៊ុករបស់ OHCHR)


មន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (OHCHR) អះអាងថា ពួកគេមិនអាច ចូលទៅកាន់ទីតាំងដែលមានការបាញ់ប្រហារពីសមត្ថកិច្ចលើពលរដ្ឋតវ៉ារឿងដីធ្លី នៅស្រុក ស្នួលខេត្តក្រចេះបានទេ។

នៅលើបណ្តាញសង្គម Twitter របស់ឧត្តមស្នងការអង្គការសហប្រជាជាតិកាលពីម្សិលមិញ បានសេរសេរថា ក្រុមការងាររបស់ពួកគេបានព្យាយាមចូលទៅកាន់ទីតាំងកើតហេតុនៅស្រុកស្នួល ដើម្បីស្រាវជ្រាវបន្ថែមប៉ុន្តែថា មិនអាចចូលទៅបាន។​

OHCHR លើកឡើងថា៖ «យើងកំពុងនិយាយជាមួយប្រជាសហគមន៍ដែលផ្តល់ការគាំទ្រ និង និយាយជាមួយអាជ្ញាធរព្យាយាមទៅកន្លែងកើតហេតុ។ រហូតដល់ពេលនេះយើងមិនអាច ចូលទៅ កាន់កន្លែងកើតហេតុបានទេ​»។

កាលពីថ្ងៃទី៨ខែមីនា មានហេតុការណ៍សមត្ថកិច្ចបាញ់ប្រហារលើប្រជាពលរដ្ឋដែលតវ៉ាករណីដីធ្លី។​ ក្រោយកើតហេតុប្រជាពលរដ្ឋ និង សមត្ថកិច្ចបកស្រាយខុសគ្នា។​

ពលរដ្ឋថា សមត្ថកិច្ចចូលទៅដុតផ្ទះរបស់អ្នកភូមិ ដើម្បីយកដីឲ្យក្រុមហ៊ុនដាំកៅស៊ូរបស់វៀតណាម ក្រោយមកពលរដ្ឋផ្ទុះការតវ៉ា ទើបសមត្ថកិច្ចបាញ់បង្ក្រាបបណ្តាលឲ្យស្លាប់៨នាក់ និង របួសជាង៤០នាក់។

ប៉ុន្តែ នៅក្នុងថ្ងៃកើតហេតុនោះ អាជ្ញាធរខេត្តក្រចេះបានប្រកាសថា ពលរដ្ឋតវ៉ាបិទផ្លូវ ហើយប្រើប្រាស់កាំបិត ពូថៅ និងដំបងជាដើម វាយប្រហារលើសមត្ថកិច្ចទើបមានការបាញ់ បង្ក្រាបកើតឡើង។ អាជ្ញាធរអះអាង​ថា ក្នុងហេតុការណ៍ផ្ទុះអាវុធនេះមិនមានអ្នកស្លាប់ទេគឺ មានអ្នករងរបួសចំនួន​៩នាក់ ហើយក្នុងនោះមានពលរដ្ឋ២នាក់ និង សមត្ថកិច្ច៧នាក់។​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

One Response to "មន្ត្រី UN មិនអាចចូលទៅស៊ើបអង្កេតកន្លែងបាញ់ប្រហារនៅខេត្តក្រចេះ"

  1. people says:

    The criminal government are the veitcong mafia dictator and his groups who killed people so they won’t let U N or international to investigate because they have to protected their criminals action .Don’t expected to get justice for theses victim because communist dictator killer never face court or jail because this beast regime is leaded by veitcong mafia dictator and his groups.GOD bless all good people’