កម្មករ១នាក់ស្លាប់និង៤៧នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

អភិបាលកិច្ចល្អ

រថយន្តកម្មករក្រឡាប់នៅខេត្តកំពង់ស្ពឺ (រូបពីស្នងការនគរបាលខេត្តកំពុងស្ពឺ)


សមត្ថកិច្ចអះអាងថា យ៉ាងហោចណាស់កម្មករ កម្មការិនីជិត៥០នាក់បានរងរបួស និងស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តកំពង់ស្ពឺថ្ងៃនេះ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា កម្មករ កម្មការនី៤៨នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ពេលដែលពួកគេចេញទៅបំពេញការងារ ដោយក្នុងនោះមានកម្មករ១នាក់ស្លាប់ ៦នាក់របួសធ្ងន់ និង៤១នាក់ ទៀតរបួសស្រាល។

ស្នងការបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារអ្នកបើកបររថយន្តដឹកកម្មករ បើកល្បើនលឿនខ្វះការប្រុងប្រយ័ត្ន ដោយបុកជាមួយកង់រថយន្តដាច់ ហើយម្ចាស់គេកំពុងបង្វិលឆ្លងកាត់​ផ្លូវបណ្ដាលអោយរថយន្ដដឹកកម្មករក្រឡាប់តែម្ដ ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

What Next?

Recent Articles