តំ​ណាង​ UN ពិភាក្សា​​ជាមួយ​ឧបនាយក​រដ្ឋ​មន្ត្រី​​ ស ខេង​ រឿង​នយោបាយនិង​អ្នក​ជាប់​ឃុំ

តំណាង​ UN លោក​ស្រី រ៉ូណា ស្ម៊ីត​ បាន​ពិ​ភាក្សា​ជាមួយ​លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លើ​បញ្ហា​រំ​លាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​បញ្ហា​អ្នក​ជាប់​ឃុំ កាល​ពី​ថ្ងៃ​ច័ន្ទ​។ ស្រេង ម៉េងស្រ៊ុន



and
ភ្នំពេញប៉ុស្តិ៍

ភ្នំ​ពេញៈ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ ​លោក​ស្រី រ៉ូណា ស្ម៊ីត​ (Rhona Smith) ​បាន​ជួប​ពិភាក្សា​ជា​មួយ​​រដ្ឋ​មន្រ្តី​ក្រសួង​​មហា​ផ្ទៃ លោក ស ខេង ​​អំពី​​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការសម្រេច​ចិត្ត​​រំលាយ​ គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ​​ ២០១៧ ​រួម​ទាំង​បញ្ហា​ចំនួន​អ្នក​ជាប់​ឃុំ​​ណែនណាន់​តាន់​តាប់​ នៅ​ក្នុង​ពន្ធនាគារ​ ​ហើយ​លោក​ស្រី​ក៏​បាន​លើក​ឡើង​ផង​ដែរ​ អំពី​រឿ​ងរាជ​​រដ្ឋា​ភិបាល​ប្រើ​ប្រាស់​​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ នៅ​ក្នុង​ការ​បង្ក្រាប​​ទៅ​លើ​អង្គ​ការ​សង្គម​ស៊ីវិល​ និង​កាសែត ​ឌឹខេម​បូឌា​ដេលី ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​មួយ​ក្រសួង​ហិរញ្ញ​វត្ថុ​ ក្នុង​កំ​ឡុង​ពេល​លោក​ស្រី​ ស្ម៊ីត​ នៅ​ក្នុង​ប្រ​ទេស​កម្ពុជ​។

​អ្នក​រាយការណ៍​ពិសេស​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ១០ ​ថ្ងៃ ​​ដែល​បាន​ធ្វើ​ឡើង​​ បន្ទាប់​ពី គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​រំលាយជា​ច្រើន​ខែ​កន្លង​មក​​ ​ហើយ​មេ​ដឹក​នាំ​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវ​បាន​កំ​ពុង​ស្ថិន​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ ក្រោយ​ពី​ជាប់​ចោទ​រឿង​អំ​ពើក្បត់​ជាតិ ​និង​​មាន​ការ​បង្ក្រាប​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំ​នួន​។

លោក ​ផាត សុផានិត ប្រ​ធាន​នាយក​ដ្ឋាន​ទំ​នាក់​ទំ​នងអន្តរជាតិ​នៃ​ខុទ្ទកាល័យ​​ឧបនាយក​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​ថា លោក​ស្រី Smith ​បាន​លើក​ឡើង​អំពី​​ការ​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បា​ន​ផ្តួច​ផ្តើម​គំនិត​ដោយ​​ពាក្យ​បណ្តឹង​​របស់​ក្រសួង​​ទៅ​តុលាការ​កំពូល​ ​ព្រម​ទាំង​​​បញ្ហា​ចំនួន​អ្នក​ជាប់​ឃុំ​​ច្រើន​ណែន​ណាន់​នៅ​ក្នុង​ពន្ធនាគារ​​បន្ទាប់​ពី​មានយុទ្ធនាការ​​​បង្ក្រាប​​គ្រឿង​ញៀន​​ដែល​បាន​ចាប់​​ផ្តើម​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៧​។

​​លោក សុផានិត បាន​​ថ្លែង​ថា​៖«​​សម្តេចក្រ​ឡាហោម​​បាន​ថ្លែង​ថា ការ​រំលាយ​នេះ​គឺ​ដោយ​សារ​តែ​សកម្ម​ភាព​របស់​​គណបក្ស​​នោះ​ដោយ​ខ្លួន​ឯង​​ដែល​ផ្ទុយ​​ច្បាប់​»។

លោក​បាន​ថ្លែង​បន្ត​ថា លោក​ស្រី Smith បាន​លើក​ឡើង​​អំពី​បញ្ហា​​វិសោធនកម្ម​ ​ដែល​​បាន​នាំ​ទៅ​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ការ​បែង​ចែក​​​​អាសនៈ​តំណាង​រាស្រ្ត​ឡើង​វិញ ​​និង​ការ​អនុវត្ត​ន៍​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​។

លោក សុផានិត បាន​​ថ្លែង​​​ថា៖ «​សម្តេច​ក្រឡា​ហោម​បាន​ថ្លែង​ថា ច្បាប់​ទាំង​នេះ​មិន​​រឹត​បន្តឹង​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​នោះ​ទេ​»។ «​​ចំពោះ​ច្បាប់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ អង្គការ​ដែល​មិន​ទាន់​បាន​អនុវត្ត​ន៍​ នឹង​ទទួល​ការ​ដាក់​ទោស​ទណ្ឌ​​រួម​មាន​ការ​ព្យួរ​​សកម្ម​ភាព​និង​ការ​ផាក​ពិន័យ​​»។

លោក​ស្រី Smith ក៏​បាន​លើក​ឡើង​​អំពី​បញ្ហា​​នៃ​ច្បាប់​ប្រឆាំង​​​បទ​ល្មើស​​តាម​អ៊ីន​ធ័រ​ណេត​ផង​ដែរ​ ​ប៉ុន្តែ​ត្រូវ​បាន​​ជម្រាប​​ដោយ​លោក ស​ ខេង ថា ​​វា​​កំពុង​ត្រូវ​បាន​សិក្សា​​ដោយ​ក្រុម​ការ​ងារ​នៅ​ឡើយ​។ ចំពោះ​បញ្ហា​អ្នក​ជាប់​ឃុំ​ណែន​ណាន់​​វិញ លោក​ស្រី Smith ​ត្រូវ​បាន​ជម្រាប​ថា ​ក្រសួង​​កំពុង​សាង​សង់​​មជ្ឈ​មណ្ឌល​​ស្តារ​នីតិ​សម្បទា​​គ្រឿង​ញៀន​​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​ហើយ​​​​ក្រសួង​ក៍​យល់​អំពី​សុខ​ភាព​របស់​អ្នក​ជាប់​ឃុំ​។
​​
នៅ​ពេល​ចាក​ចេញ​ពី​កិច្ច​ជំនួប​ លោកស្រី Smith ​បាន​ថ្លែង​ថា លោក​ស្រី​បាន​​លើក​ឡើង​អំពី​​បញ្ហា​នៃការ​រំលាយ​គណបក្សសង្គ្រោះ​ជាតិ​​និង​តួនា​ទី​របស់​ក្រសួង​នៅ​ក្នុង​ដំណើរ​ការ​នេះ​​។ ​នៅ​ក្នុង​អ៊ីម៉ែល​នា​ពេល​ក្រោយ​មក លោក​ស្រី​បាន​បន្ថែម​ថា ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​មាន​ន័យ​ថា«​អ្នក​ដែល​​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បាត់​បង់​តំណាង​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​សភា​និង​នៅ​ក្នុង​ឃុំ​​សង្កាត់​»។

លោក​ស្រី​បាន​ថ្លែង​​តាម​អ៊ីម៉ែល​ថា​៖«​​មាន​ការ​ពិភាក្សា​អំពី​តម្រូវ​ការ​ឲ្យ​មាន​ការ​កែ​​លម្អ​​​ស្ថាន​ភាព​នៅ​ក្នុង​ពន្ធនាគារ​ ​ព្រម​ទាំង​ការ​ពិនិត្យ​មើល​​ដិត​ដល់ជាង​មុន​​​​ដើម្បី​ជា​ជម្រើស​​​ជំនួស​ការ​​ផ្តន្ទា​ទោស​​​ដើម្បី​ជា​មធ្យោបាយ​​កាត់​បន្ថយ​ភាព​ណែន​ណាន់​នៅ​ក្នុង​ពន្ធនាគារ​»។

លោក​ស្រី​ក៏​បាន​ជួប​ជា​មួយ​​រដ្ឋ​មន្រ្តី​ក្រសួង​​ហិរញ្ញ​វត្ថុ​ លោក អូន ព័ន្ធ​មុនី​រត្ន​ ផង​ដែរ​ ​ហើយ​បាន​ថ្លែង​ថា លោក​ស្រី​បាន​លើក​អំពី​បញ្ហា​ពន្ធ​​របស់​កាសែត​ឌឹខេម​បូឌា​ដេលី​ ​ដែល​បាន​នាំ​​ទៅ​ដល់​ការ​បិទ​កាសែត​នេះ​​​កាល​ពី​ខែ​កញ្ញា។

លោក​ស្រី​បាន​ថ្លែង​​ដោយ​សំដៅ​ទៅ​ការ​ប្រាស្រ័យ​ទាក់​ទង​​ជា​មួយ​រដ្ឋា​ភិបាល​អំពី​បញ្ហា​នេះ​កាល​ពី​ឆ្នាំ​មុន​​ថា​៖ «​​ខ្ញុំ​ពិត​ជា​បាន​លើក​អំពី​បញ្ហា​ពន្ធ​​​ពាក់​ព័ន្ធ​នឹង​កាសែត​ខេម​បូឌា​ដេលី​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ដែល​​ផ្ញើ​ទៅ​​រដ្ឋា​ភិបាល​កាល​ពី​ឆ្នាំ​មុន ​​និង​ការ​ឆ្លើយ​តប​ដែល​ទទួល​បាន​»។

លោក​ស្រី Smith ក៏​បាន​​ជួប​ជា​មួយ​​​កញ្ញា ស៊ិន រ៉ូហ្សែត អតី​ត​ចៅ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​​កាល​ពី​ថ្ងៃ​អាទិត្យ​ ​​ព្រម​​ទាំង​​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ព្រះ​អង្គ​ម្ចាស់​នរោត្តម រណ ឫទ្ធិ​ កាល​ពី​ព្រឹ​ថ្ងៃ​ចន្ទ​។ ​​

នៅ​ក្នុង​ធ្វិធ័ររបស់​លោក​ស្រី​ ស្ម៊ីត​ ក៍​បាន​ថ្លែង​ផង​ដែរ​ទៅ​កាន់​លោក​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ​​អំ​ពី​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សមាគម ការ​ជួប​ប្រ​ជុំ​ដោយ​សន្តិ​ភាព​ និង​ការ​ចូល​រួម​ខាងនយោបាយ​គួរ​ត្រូវ​បាន​ពង្រីក​ឲ្យ​ទូ​លាយ​…មិន​គួរ​រិត​បន្តឹង​ទេ​ នៅ​ក្នុង​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​សេរី​ពហុបក្ស​៕ PS


Contact authors: ម៉ិច ដារ៉ា and Ananth Baliga

What Next?

Recent Articles

One Response to "តំ​ណាង​ UN ពិភាក្សា​​ជាមួយ​ឧបនាយក​រដ្ឋ​មន្ត្រី​​ ស ខេង​ រឿង​នយោបាយនិង​អ្នក​ជាប់​ឃុំ"

  1. ?? says:

    I’m glad that UN rep RONA SMITH talking to some one else beside HUN SEN . that way is to make HUN SEN not to be so proud of himself there is only him can do this job. I’m image to see and hearing what HUN SEN did to world community. the world should not give up to this un humanly person as all of us been known. as human being we understood every one have the right to live the law to protecting them from being threat un fairly that we call human right. I do not think some of these modern Cambodia official understood about Human right that we are talking every day. please help our poor people any way you can in order for them to live like Human being. GOD bless Cambodia and all Cambodia