លោក ស ខេង សន្យា​ស៊ើបអង្កេត​បន្ថែម​ករណី​សមត្ថកិច្ច​បាញ់​ពលរដ្ឋ​នៅ​ក្រចេះ

ដោយ តាំង សារ៉ាដា
2018-03-12
RFA

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។ Photo: RFA
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។ Photo: RFA


រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង សន្យា​ថា នឹង​បើក​ការស៊ើបអង្កេត​បន្ថែម​លើក​ករណី​ផ្ទុះ​អំពើហិង្សា រហូត​បណ្តាល​ឲ្យ​មានការ​ផ្ទុះអាវុធ នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ។

ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ដកស្រង់​សម្ដី​លោក ផាត សុផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្ដរជាតិ​របស់​ក្រសួង​មហាផ្ទៃ ចុះផ្សាយ​កាលពី​ថ្ងៃ​១២ ខែ​មីនា ថា លោក ស ខេង បាន​ទទួល​របាយការណ៍​បឋម​មួយចំនួន អំពី​ព្រឹត្តិការណ៍​នៅ​ខេត្តក្រចេះ​ដែរ ប៉ុន្ដែ​លោក​បាន​ចាត់​ក្រុម​ការងារ​ពី​ក្រសួងមហាផ្ទៃ​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម ទៅ​លើ​ករណី​ដែល​កើតឡើង​នៅក្នុង​ខេត្ត​នេះ ហើយ​មក​ដល់​ពេល​នេះ​លោក ស ខេង ក៏​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ពី​ក្រុមការងារ​ដែល​លោក​បាន​បញ្ជូនទៅ​នោះទេ។

កាលពី​រសៀល​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៨ ក្រុម​យោធា​ខេត្តក្រចេះ​បាន​នាំ​បាញ់រះ​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​ធ្វើបាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​៧៦A នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​តវ៉ា​ករណី​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់​របស់​វៀតណាម​ដែលមាន​ផ្ទៃដី​ទំហំ​ជិត​១​ម៉ឺន​ហិកតារ ប៉ះពាល់​ដល់​ដីធ្លី​របស់​ពលរដ្ឋ​ជាង ៥​រយ​គ្រួសារ។

ក្រោយ​ហេតុ​ការផ្ទុះអាវុធ​នេះ​ភ្លាម​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​អាង​ថា ការបាញ់រះ​របស់​សមត្ថកិច្ច​នោះបាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨​នាក់ ជាង​១០​នាក់​ទៀត​របួស ហើយ​៨​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន។

ការសន្យា​របស់លោក ស ខេង ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែ​មីនា។ ទោះជា​យ៉ាងណាក៏ដោយ អាស៊ីសេរី​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​បន្ថែមទៀត​អំពី​ករណី​ជំនួប​របស់​អ្នកស្រី រ៉ូណា ស្មីត ជាមួយ​លោក ស ខេង លើ​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​វិបត្តិ​ស្ថាន​ការ​នយោបាយ​ចុងក្រោយ​នេះ​នៅឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ស ខេង សន្យា​ស៊ើបអង្កេត​បន្ថែម​ករណី​សមត្ថកិច្ច​បាញ់​ពលរដ្ឋ​នៅ​ក្រចេះ"

  1. akvac says:

    សំណួរនៃការធ្វើឬមិនធ្វើគឺមិនមែនជាបញ្ហាទេ
    សំនួរលោកសៀកខេងមានសេចក្តីក្លាហានក្នុងការនិយាយ
    ការពិត
    នោះជាការពិត
    បើមិនដូច្នោះទេ……
    la question de faire ou ne pas faire ce n’est pas la le problème
    la question monsieur sar kheng a le courage de dire
    la VERITE
    QUE LA VERITE
    Dans le cas contraire …………
    the question of doing or not doing is not the problem
    the question sir sar kheng has the courage to say
    the truth
    ONLY THE TRUTH
    On the other hand……….