លោក ហ៊ុន សែន បង្ហាញពីការរីកចម្រើន ខណៈអន្តរជាតិដាក់សម្ពាធឲ្យស្តារប្រជាធិបតេយ្យ

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១ (FB: លោក ហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជានឹងធ្វើស្ពានឆ្លងទន្លេខ្លួនឯង មិនប្រើជំនួយពីក្រៅប្រទេស ខ​ណៈ​អន្តរជាតិ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើមិនស្តារប្រជាធិបតេយ្យឡើងវិញ។

លោក ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១ នៅថ្ងៃនេះ បានថ្លែងថា ស្ពានឆ្ល​ង​ទ​ន្លេមួយ ដែលគ្រោ​ងសា​ងសង់ឡើង នៅខេ​ត្តកំ​ពង់​​ចាម លោកថា កម្ពុជានឹងធ្វើដោយខ្លួនឯង ទាំងបច្ចេកទេស ទាំងកញ្ចប់ថវិកា។

លោក ហ៊ុន សែន ថ្លែងទៀតថា ការសាកល្បងនេះ ដើម្បី​បង្ហា​ញ​ថា កម្ពុជាចាប់ផ្តើមពង្រឹងសមត្ថភាពខ្លួនឯង មិនដេករងចាំ តែជំនួយពីខាងក្រៅនោះឡើយ។

លោកថា៖ «យើងសាកល្បងដោយបាតដៃរបស់ជនជាតិកម្ពុជា ក្នុងកងវិស្វកម្មរបស់ក្រសួងការពារជាតិ ហើយ​នឹងប្រា​​ក់របស់កម្ពុជាទាំងអស់ ប្រើជាងរបស់កម្ពុជាទាំងអស់ បច្ចេកទេសរបស់កម្ពុជាទាំងអស់»។

ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សហគមន៍អន្តរជាតិ បានផ្តល់ជំនួយដល់កម្ពុជា ទាំងថវិកា និង​បច្ចេ​​កទេស ពិសេ​ស​ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ឡើងវិញជាដើម។

ប៉ុន្តែមួយរយៈចុងក្រោយនេះ ក្រោយពីរដ្ឋាភិបាល ចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា រំលាយ​គណ​ប​​ក្ស​​សង្គ្រោះជាតិ និងបិទលំហប្រជាធិបតេយ្យ មុនការបោះឆ្នោតមកដល់នោះ សហភាពអឺរ៉ុប និងស​ហ​​រ​ដ្ឋ​អា​មេរិក បាននាំមុខគេ ផ្តាច់ជំនួយដល់ គ.ជ.ប និងគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយថា បើរដ្ឋាភិបាល មិនស្តារ​ប្រជាធិ​ប​តេ​​​យ្យ​ឡើងវិញ។

ក្នុងពិធីនោះដែរ លោក ហ៊ុន សែន បានថ្លែងបែបឌឺដង ថ្មីទៀត ទៅសហរដ្ឋអាមេរិក ពីការទម្លាក់គ្រា​ប់បែក​នៅក​ម្ពុ​​ជា​នាសម័យសង្គ្រាម ​ និង​បា​នអះ​អាងថា កម្ពុជានឹងមិនទោរទ​ន់ទៅតាមការដាក់សម្ពាធណាមួយ ពីភាគីខាង​ក្រៅ​នោះ​ឡើយ។

លោកថា៖ «យើងជំពាក់បំណុលបរទេសមួយចំនួន តែមិនមែនជាបំណុលដែលយើងខ្ចីទេ។ លុន នល់ ជាអ្នកខ្ចី បានសេចក្តីថាទិញគ្រាប់បែក ទិញមកទម្លាក់នៅប្រទេសរបស់យើង។ អញ្ចឹងប្រៀបដូចជាយកញញួរ មកវាយក្បា​លយើ​ង បន្ទាប់​ទៅថាប្រឡាក់ញញួរអញសងលុយឲ្យអញទៀត ហ្នឹងជា​កា​រឈឺ​ចាប់​សម្រាប់យើង។​ អញ្ចឹងខ្មែ​រត្រូវតែធ្វើជាម្ចាស់ទៅលើជោគវាសនា របស់ខ្មែរ មិនត្រូ​វទោរទន់​តាមរបៀប​បង្ខំ​ របស់អ្នកណាមួយទេ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី ចាត់ទុកសារនយោបាយនេះថា ជារឿងធម្មតា របស់​អ្ន​ក​នយោ​បាយ ដែលតែងតែអួតអាង ដើម្បីការពារចំណាត់ការរបស់ខ្លួន។ ប៉ុន្តែលោកថា បើកម្ពុជាផ្តាច់ខ្លួន​ពីស​ហគ​​ម​ន៍​​​អន្តរជាតិមែន កម្ពុជាទេជាអ្នកខាតបង់។

លោកថា៖ «ការផ្តាច់ខ្លួនពីអន្តរជាតិហ្នឹងហើយ ធ្វើឲ្យបញ្ហាសង្គមសេដ្ឋកិច្ចប្រទេសហ្នឹង ជួនកា​លអាចមាន​ការរើបំរា​ស​អីធំដុំទៀត។ ខ្ញុំមិនហ៊ានអះអាងថាកម្ពុជានឹងមានស្ថានភាពបែបហ្នឹងកើតឡើងទេ ប៉ុន្តែសម្រា​ប់ប្រទេ​ស​ដទៃ​ក​ន្លែ​​​ង​ខ្លះ​​វាបានជួបនូវវិបត្តិហ្នឹង»។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន កាលពីខែមុន បានប្រតិកម្មថា សុំកុំយកកម្ពុជាធ្វើជាចំណាប់ខ្មាំង ដោយ​សា​រ​តែ​បញ្ហា​ប្រ​​ជាធិបតេយ្យ។

ប៉ុន្តែអ្នកតាមដានថា សហគមន៍អន្តរជាតិ មានតួនាទីសំខាន់ក្នុងការឃ្លាំមើល និងជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យគោរ​ព​សិ​ទ្ធិ​មនុស្ស សិទ្ធិធ្វើនយោបាយ តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកតិការសញ្ញានានា ស្តី​ពីសិ​ទ្ធិព​ល​​​រដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុ​ជាបានផ្ត​ល់ស​ច្ចាប័​​​ន ជាមួយអង្គការសហប្រជាជាតិ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន បង្ហាញពីការរីកចម្រើន ខណៈអន្តរជាតិដាក់សម្ពាធឲ្យស្តារប្រជាធិបតេយ្យ"

  1. ?? says:

    OH… WOW Cambodia is rich but the people is so poor my question is why??????????????OH I understand as long as HUN families and his official rich HUN SEN consider Cambodian is wealthy. look Cambodian on the dirty road in PHNOM PHEN there are some expensive car like ROSROY, LUMBERGINI, MERCIDI, and the other brand name driving around showing up that they are so rich no nation in the world are that wealthy like Cambodia . in another hand HUN SEN is so proud that Cambodia now day is having a top high tech even they can produce world killer weapon. as I’m part of this nation I fell sham full to hear and see all this left over human being becoming a great human spicy on art. what else do I have to say I only wishing for Cambodian having enough food to eat a better place to live. I do not want to see Cambodian have been force to live under the tree no food to eat because of some one burn their house take their land to buy bran name car and showing up in PHNOM PHEN . not even just that but some time those power full spicy killing them and took every thing. I understood Cambodia under HUN SEN is driving all these young generation bad on how to be having a god cent of hummer . GOD bless Cambodia and it’s people

  2. ?? says:

    OH… WOW Cambodia is rich but the people is so poor my question is why??????????????OH I understand as long as HUN families and his official rich HUN SEN consider Cambodian is wealthy. look Cambodian on the dirty road in PHNOM PHEN there are some expensive car like ROSROY, LUMBERGINI, MERCIDI, and the other brand name driving around showing up that they are so rich no nation in the world are that wealthy like Cambodia . in another hand HUN SEN is so proud that Cambodia now day is having a top high tech even they can produce world killer weapon. as I’m part of this nation I fell sham full to hear and see all this left over human being becoming a great human spicy on art. what else do I have to say I only wishing for Cambodian having enough food to eat a better place to live. I do not want to see Cambodian have been force to live under the tree no food to eat because of some one burn their house take their land to buy bran name car and showing up in PHNOM PHEN . not even just that but some time those power full spicy killing them and took every thing. I understood Cambodia under HUN SEN is driving all these young generation bad on how to be having a good cent of hummer . GOD bless Cambodia and it’s people

  3. Anonymous says:

    រីកចម្រើនខាងបង្ក្រាបលិទ្ធិប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស អយុត្តិធម៏ និងពុករលួយ ផងដែរ។