“បើ​តុលាការ​នៅ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា គឺ​បក្ស​កាន់​អំណាច​ខ្លាចចាញ់​ឆ្នោត”

ដោយ តាំង សារ៉ដា
2018-03-19
RFA

លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA

អ្នកវិភាគ ​«​បើ​សាលា​ឧទ្ធរណ៍​នៅ​បន្ដ​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំងគឺ​ជា​ការ​រារាំង​​​​មិនចង់​ឲ្យ​លោក​ កឹម សុខា ធ្វើ​នយោបាយ»

អ្នកវិភាគ​មើល​ឃើញ​ថា ប្រសិនបើ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២៧ មីនា នៅតែ​សម្រេច​បន្ត​ឃុំខ្លួន​មេ​បក្ស​ប្រឆាំង នោះ​ជា​ករណី​នយោបាយ​សុទ្ធសាធ ដែល​គណបក្ស​កាន់អំណាច មិន​ចង់​ឲ្យ​លោក កឹម សុខា បាន​ចេញ​ធ្វើ​នយោបាយ ខ្លាច​ចាញ់​ឆ្នោត។ មេធាវី​ការពារ​ក្ដី ឲ្យ​លោក កឹម សុខា ប្រាប់​ថា សវនាការ​ថ្ងៃ​ទី​២៧ មីនា ជា​សវនាការ សុំ​មោឃភាព សេចក្ដី​សម្រេច​របស់​ដីកា​សាលាដំបូង​ដែល​បន្ត​ឃុំខ្លួន លោក កឹម សុខា ៦​ខែ​ទៀត។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត​មាស នី លើកឡើង​ថា សាលាឧទ្ធរណ៍ ត្រូវ​សម្រេច​ដោះលែង​លោក កឹម សុខា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​២៧ មីនា​ខាងមុខ ដើម្បី​បញ្ចប់​ការរិះគន់​ពី​សហគមន៍​ជាតិ​-​អន្តរជាតិ​ថា របប​លោក ហ៊ុន សែន បន្ត​ឃុំខ្លួន​លោក កឹម សុខា ជា​រឿង​នយោបាយ ទោះបីជា​តុលាការ​អះអាង​ថា ជា​ការ​អនុវត្ត​ច្បាប់​ទៀត​ក្ដី។ «»

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា រយៈពេល​៦​ខែ​ទៀត កាលពី​ថ្ងៃ​ទី៥ ខែ​មីនា ។ ក្រុម​មេធាវី​ក៏​ប្ដឹង​ជំទាស់​ដី​កា​ឃុំខ្លួន​នេះ​ភ្លាមៗ ទៅ​សាលាឧទ្ធរណ៍។ អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ ក្នុង​របប លោក ហ៊ុន សែន បាន​ចេញ​ដីកាកោះ​ឲ្យ​នាំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង (​ម​៣) ទៅកាន់​សវនាការ សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បើកសវនាការ​លើ​បណ្ដឹង​ទាស់​ដីកា​របស់​សាលាដំបូង ដែល​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា នោះ។ ដីកា​កោះ​របស់​ព្រះរាជអាជ្ញា លោក អ៊ឹម សុផាន ផ្ញើ​ជូន​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា បញ្ជាក់​ថា នៅ​ពេល​ចប់​សវនាការ​ហើយ សមត្ថកិច្ច​ពន្ធនាគារ​ត្រូវ​នាំ​ខ្លួន​លោក កឹម សុខា ត្រឡប់​ទៅ​ពន្ធនាគារ​វិញ ដើម្បី​បន្ត​អនុវត្ត​សេចក្ដី​សម្រេច​របស់​តុលាការ​ពី​មុន​មក ប្រសិនបើ​គ្មាន​សេចក្ដី​សម្រេច​ថ្មី​ទៀត​នោះ។

វា​នេះ​ជា​លើក​ទី​២​ហើយ ដែល លោក កឹម សុខា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សវនាការ​នៅ​តុលាការ ចាប់​តាំង​ពី​សមត្ថកិច្ច ក្នុង​របប​លោក ហ៊ុន សែន បាន​សម្រុកចូល​ចាប់ខ្លួន លោក កឹម សុខា ដល់​ក្នុង​ផ្ទះ​ទាំង​កណ្ដាលយប់ កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​អ្នកច្បាប់​ជាតិ អន្តរជាតិ​ចាត់​ទុក ការ​ចាប់ខ្លួន​លោក កឹម សុខា ទាំង​មាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​នេះ ជា​រឿង​ខុសច្បាប់​។

មេធាវី​ម្នាក់ ក្នុងចំណោម​មេធាវី​ទាំង​៧​នាក់ ដែល​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា គឺ លោក​មេធាវី ផែង ហេង ប្រាប់​អាស៊ីសេរី​ថា សវនាការ​នៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២៧ ខាង​មុន គឺជា​សវនាការ​លើ​បណ្ដឹង​សុំ​ឲ្យ​មោឃភាព សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ដ​សម្រេច​ឃុំខ្លួន លោក កឹម សុខា ជា​បន្ត ក្រោយ​បាន​បើក​ការ​ស៊ើប​អង្គេត​របស់​ចៅក្រម​សាលាដំបូង​រយៈពេល ៦​ខែ កន្លងមក​។ ក្រុម​មេធាវី ទាមទារ​ឲ្យ​តុលាការ​របប លោក ហ៊ុន សែន ផ្ដល់​ឱកាស​ឲ្យ លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ ប្រសិនបើ​ស៊ើប​អង្កេត​រក​មិន​ឃើញ លក្ខខណ្ឌ​ដាក់​បន្ទុក​ថ្មី​ទេ។ «»

ចំពោះ​បញ្ហា​សុខភាព លោក កឹម សុខា វិញ លោក​មេធាវី​ផែង ហេង មិន​ចង់​លើកឡើង​នៅ​ពេល​នេះ ទេ ដោយសារ​សវនាការ​ថ្ងៃ​ទី​២៧ មីនា ជា​សវនា​ការ​សុំ​លុប​ចោលការ​សេចក្តី​សម្រេច​របស់​ចៅក្រម​សាលាដំបូង​។ ទោះ​យ៉ាង​ណា លោក​មេធាវី ផែង ហេង សង្ឃឹមថា ចៅក្រម​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​ដឹង​ពី​សុខភាព លោក កឹម សុខា ព្រោះ​ពួកគាត់​ធ្លាប់​ឃើញ​រូបរាង លោក កឹម សុខា ម្ដង​រួចហើយ។

អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ធ្លាប់​ចាត់​ទុក​ការ​បន្ដ​ឃុំខ្លួន លោក កឹម សុខា ថា ជា​ការ​ប្រឌិត​រឿង​ឡើង ដើម្បី​បំពេញចិត្ត​របប​កុម្មុយនីស្ត លោក ហ៊ុន សែន ដែល​មិន​ខ្វល់ខ្វាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស ឬ នីតិរដ្ឋ។

លោក បណ្ឌិត មាស នី យល់ថា ប្រសិនបើ​នៅតែ​បន្ត​ឃុំខ្លួន លោក កឹម សុខា​ទៀត​នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល ការបោះឆ្នោត​ជា​សកល ឆ្នាំ​២០១៨ ដែល​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់ អ្នករងគ្រោះ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុន្តែ​អ្នក​ដែល​រង​ភាព​អាម៉ាស់​គឺជា ភាគី​រដ្ឋាភិបាល​។ លោក​បណ្ឌិត មាស នី បញ្ជាក់​ថា ក្រៅពី​សម្ពោធ និង​ទណ្ឌកម្ម ផ្សេងៗ មេដឹកនាំ​សហគមន៍​អន្ដរជាតិ នឹង​ហាម​មន្ត្រី​របស់​ពួកគេ​មិន​ឲ្យ​និយាយ​រក មន្ត្រី​ជាន់ខ្ពស់​របប លោក ហ៊ុន សែន ប្រសិនបើ​មាន​កិច្ចប្រជុំ​ផ្សេងៗ​លើ​ឆាក​អន្តរជាតិ។ លោក​ថា សហគមន៍​អន្តរជាតិ នៅតែ​អញ្ជើញ​ភាគី​ខ្មែរ​ឲ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​ធំៗ ប៉ុន្តែ​ពួកគេ នឹង​មិន​និយាយ​រក ហើយ​ទុក​ឲ្យ​ភាគី​ខ្មែរ អង្គុយតែ​ម្នាក់ឯង ដូច​ករណី​ប្រធានាធិបតី​ប្រទេស​ហ្ស៊ីមប៉ាវេ លោក ម៉ូហ្គាបេ កន្លងមក​ដូច្នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles