តារា​ចម្រៀង​ កាក់ ចន្ធី ស្លាប់​ក្នុងគ្រោះថ្នាក់ចរាចរណ៍​យប់មិញ ត្រូវ​គ្រួសារ​ដឹកស​​ព​ទៅធ្វើបុណ្យ​ឯ​​ខេត្ត​ព្រៃវែង​




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សព​របស់​តារា​ចម្រៀងស្រី​​រ៉ុកខេនរ៉ូល​​ខ្មែរ​វ័យ​ ៣៨ ឆ្នាំ ដែល​និយម​ច្រៀង​បទ​ជាមរតក​ដើមនា​ទសវត្សរ៍ទី​​ ៦០-៧០​ និង​​មាន​ក្រុម​​ចម្រៀង​​​​ជា​មួយ​ជន​បរ​​ទេស​ អ្នកនាង ​កាក់ ចន្ធី ត្រូវ​បាន​​ដឹក​​យក​ទៅ​ធ្វើ​បុណ្យ​តាម​គន្លង​ប្រពៃណី​ពុទ្ធ​សាសនា​ហើយ នៅ​ឯ​ស្រុក​កំណើត​ខេត្ត​ព្រៃវែង ​ក្រោយ​​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​រថ​យន្ត​ម៉ាក Prius ពណ៌​ក​ណ្តុរ​​ប្រ​​មេះ​​​ បុក​រម៉ក់​កង់បី​ធ្លាក់​ដួល​បែក​ក្បាល​ ស្លាប់ភ្លាមៗ​​កាល​ពី​វេលា​ម៉ោង ១ និង​ ៤០ នាទី​​យប់រំលង​អាធ្រាត្រ​ ​ចូល​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ ២០១៨ នៅ​ត្រង់​ចំណុច​​បណ្តោយ​​ផ្លូវ​លេខ ​១៦៣ ទិសដៅ​ពីជើង​ទៅ​ត្បូង​ ​(ផ្តុំ​​ភ្លើង​ស្តុប​ទួល​ទំពូង​ កែង​នឹង​ផ្លូវ​នៅ​ភោជនី​ដ្ឋាន​ទន្លេ​បាសាក់​ទី ១)​។​

បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​​លោក សុន សុភក្តិ ​​​ជា​ក្មួយ​ប្រុសនៃ​សព បាន​ឲ្យ​ដឹង​ថា៖ «មូល​ហេតុ​នៃ​ការ​ជួប​គ្រោះ​ថ្នាក់​​​ចរាចរណ៍​រហូត​ដល់​ស្លាប់មីង​របស់​ខ្ញុំ​ បណ្តាល​មក​ពី​រថ​យន្ត​ម៉ាក​ Prius ​​ បើក​​បុក​រម៉ក់​កង់​​បីរបស់​ឥណ្ឌា​​​ពី​ក្រោយ​​​ហើយ​ធ្វើ​ឲ្យ​មីង​​ធ្លា​ក់​​ដួល​បែក​ក្បាល​​ស្លាប់​មួយ​រំពេច​កាល​ពី​ម៉ោង​ជិត​២ យប់ បន្ទាប់​ពី​គាត់​ចេញ​ពិធី​ជប់​លៀង​មិត្ត​ភក្តិ​គាត់​។​ នៅ​​ពេ​ល​នេះ​ស​ព​​មីង​ បាន​ដឹក​មក​ដល់​ផ្ទះ​នៅ​ស្រុក​ជា​​​ទី​កន្លែង​កំណើត​ធ្វើ​បុណ្យ​ នៅ​ស្រុក​​កំពង់​​ត្រ​បែក​ ខេត្ត​ព្រៃ​វែង​​ហើយ​»។​

បើ​តាម​ការ​ចុះ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មានអន​ឡាញ​​ក្នុង​ស្រុកមួយ​បាន​ឲ្យ​ដឹង​ពី​អត្តសញ្ញា​នៃ​ជន​បង្ក​គ្រោះ​ថ្នាក់​ និង​ជា​ម្ចាស់​រថយន្ត​ម៉ាក​​ Prius មិន​មាន​ស្លាក​លេខ មាន​ឈ្មោះ ​ងួន ស្រីនិច ភេទ​ស្រី វ័យ​ ២១ ឆ្នាំ បើក​ពី​ទិសដៅពី​លិច​ទៅ​កើត​ទៅ​បុក​រម៉ក់​កង់​​បីរបស់​ឥណ្ឌាពី​ក្រោយ​ពេញ​ទំហឹង​​​​ ដែល​​តារា​ចម្រៀង​ស្រី​​រ៉ុកខេនរ៉ូល​​ កាក់ ចន្ធី ​និង​បុរស​​ជន​បរ​ទេស​កំពុង​ជិះ​​។​​


ក្រោយ​​ពី​កើត​ហេតុ ខាង​​ប៉ូលិស​សង្កាត់​ទួល​ទំពួង​ ក៏​បាន​ឃាត់​ខ្លួនជន​បង្ក​គ្រោះ​​ថ្នាក់​ជា​ម្ចាស់​រថ​យន្ត​ទៅ​​ធ្វើ​កំណត់​​ហេតុ និង​សួរ​នាំ​មិន​ទាន់​ប៉ុន្មាន​ផង​ នាង​ក៏​ភ័យ​រហូត​ដួល​​សន្លប់បាត់​សា្មរតី។

ទន្ទឹម​នឹង​ការ​បាត់បង់​ជីវិត​តារាចម្រៀង​របស់ខ្លួន នៅ​មួយម៉ោង​មុននេះ ទំព័រ​ហ្វេសប៊ុក Cambodian Space Project បាន​បង្ហាញ​ការ​កាន់ទុក្ខ​ដោយ​ប្ដូរ​រូបភាព​ទាំង​អស់​ជា​ពណ៌​ខ្មៅ អមដោយសារ​សោកស្ដាយ​យ៉ាង​ខ្លាំង​ថា៖ «មិន​មាន​ពាក្យ​ណា​ដែល​អាច​ពិពណ៌នា​ការ​បាត់បង់​​របស់យើង។ សូម​ទៅ​កាន់សុខគតិភព ចន្ធី ពិត​ជា​លា​ចាកលោក​ឆាប់ពេកហើយ។ យើង​ពិត​ជា​ខូច​ចិត្ត​ខ្លាំង​ណាស់»។

គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំង​ពី​ឆ្នាំ ២០០៩ ក្រុម​តន្ត្រី Cambodian Space Project ដែល​បាន​តារាចម្រៀង កាក់ ចន្ធី និង​តន្ត្រីករ Julien Poulson បាន​នាំ​មក​នូវ​បទ​ចម្រៀង​មរតក​ដើម រ៉ុក​អេនរ៉ូល ពីសម័យ​កាល​ដ៏​រុងរឿង មក​ប្រគំ​សម្ដែង​ឡើង​វិញ។ ក្រុមតន្ត្រី​ដែល​សាងភាពល្បីល្បាញ ពិសេស​ក្នុង​ស្រទាប់​ជនបរទេស​នៅ​កម្ពុជា​នោះ ក៏​ទទួលបាន​ឱកាស​ចូលរួម​កម្មវិធី​មហោស្រព​តន្ត្រី ទូទាំងទ្វីប​​អាស៊ី បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​អូស្ត្រាលី៕

Rock Cambodia!

The Cambodian Space Project – Have Visa, No Have Rice

What Next?

Recent Articles

2 Responses to "តារា​ចម្រៀង​ កាក់ ចន្ធី ស្លាប់​ក្នុងគ្រោះថ្នាក់ចរាចរណ៍​យប់មិញ ត្រូវ​គ្រួសារ​ដឹកស​​ព​ទៅធ្វើបុណ្យ​ឯ​​ខេត្ត​ព្រៃវែង​"

  1. people says:

    R I P lady’ life in cambodia is like the water in lotus’s leaf ‘ the traffic accident in this country are the worse and life really cheap ‘. GOD bless all good people’

  2. Anonymous says:

    Please R.I.P. Traffic laws needs to be enforced for everyone. Riches and powers people are most likely engaged in violation. Cambodians are victims because of their own government.
    Hun Sen has no responsibility, he only knows how to talk shit and liar.
    We need new leadership, and No more HUN.
    God bless Cambodians and save Cambodia, please.