ដោយ មួង ណារ៉េត
2018-03-20
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (Photo courtesy of SPM Page)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់លេខ៤ ក្នុងចំណោមមេដឹកនាំផ្ដាច់ការ ដែលក្រាញអំណាចយូរជាងគេនៅលើពិភពលោក ចំនួនដប់នាក់ ដែលកំពុងកាន់អំណាច។ សារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃទី ២០ ខែ មីនា ថាក្នុងចំណោមមេដឹកនាំទាំងដប់នាក់នោះ ភាគច្រើនលើសលុប គឺមេដឹកនាំជនជាតិស្បែកខ្មៅ នៅទ្វីបអាហ្វ្រិក ដូចជាប្រទេស កាមេរូន (Cameroon) ដែលមានមេដឹកនាំក្រាញអំណាចរហូតដល់ ៣៥ឆ្នាំ។ សាធារណរដ្ឋ កុងហ្គោ (Republic of the Congo) មានមេដឹកនាំ កាន់អំណាចបានជិត ៣៤ឆ្នាំជាដើម។ លោក ហ៊ុន សែន ឈរលេងរៀងខ្ពស់ជាងមេដឹកនាំផ្ដាច់ការ ដូចជាប្រធានាធិបតី អ៊ុយហ្កាន់ដា (Uganda) ដែលក្រាញអំណាចជាង ៣២ ឆ្នាំ។ ប្រធានាធិបតីប្រទេស ស៊ូដង់ (Sudan) ដែលកាន់អំណាចជិត ២៩ឆ្នាំ។ សូម្បីតែប្រធានាធិបតីរុស្ស៊ី ដែលទើបជាប់ឆ្នោតបន្តទៀត គឺលោក ប្លាឌីមៀ ពូទីន (Vladimir Putin) ដែលពិភពលោកថា ជាមេដឹកនាំក្រាញអំណាចយូរជាងគេដែរ ប៉ុន្តែ នៅស្ថិតក្នុងលេខរៀងក្រោមលោក ហ៊ុន សែន ឆ្ងាយរហូតដល់លេខរៀងទី២០ ឯណោះ ព្រោះលោក ប្លាឌីមៀ ពូទីន កាន់អំណាចបានយូរណាស់ដែរ តែទើបតែបាន ១៨ឆ្នាំប៉ុណ្ណោះ។
ទោះជាយ៉ាងនេះ ក្តីលោក ហ៊ុន សែន ប្ដេជ្ញាថា នឹងបន្តក្រាញអំណាចឲ្យបានជាប់ជាមេដឹកនាំ ដែលក្រាញអំណាចយូរគេជាងបំផុត នៅលើពិភពលោក ព្រោះលោកថា នឹងបន្តកាន់អំណាចឲ្យបានជាង ១០ ឆ្នាំតទៅមុខទៀត ដើម្បីគម្រប់ ៤៣ឆ្នាំ។ លោកបានផ្ដាំទៅកម្មកររោងចក្រ ពេលលោកចុះជួបរាល់លើកថា មិនបាច់ជូនពរអ្វីឲ្យលោក ក្រៅពីបោះឆ្នោត ឲ្យលោកបានកាន់អំណាចយូរតទៅទៀត នោះលោកពិតជាសប្បាយចិត្តណាស់ទៅហើយ។
ក្នុងរយៈពេលនៃការកាន់អំណាចជាង ៣៣ឆ្នាំកន្លងមកនេះ លោក ហ៊ុន សែន ត្រូវបានពិភពលោកស្គាល់ថា ជាមេដឹកនាំផ្ដាច់ការ ដែលតែងតែធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា រហូតដល់ចុងក្រោយនេះ បានរម្លាយគណបក្សសង្គ្រោះជាតិ ដែលមានពលរដ្ឋបោះឆ្នោតគាំទ្ររហូតដល់ជាង ៣លាននាក់ ឬ ៤៤% នៃចំនួនអ្នកបានចេញទៅបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧៕
the ranking of the dictators according to AFP requires a small correction Indeed all these dictators never ceded the land of his mother PATRIE to foreigners
Putin for the RUSSIANS is a HERO the proof POUTINE anxed THE CRIMEE, and never THE CRIMEE will become again UKRAINIAN
With PUTIN the Russians master of their destiny
Contrary to HUN SEN this sociopath he liquidated the Democrats and patriotic because HUN SEN ceded land to Vietnamese neighbors Hun Sen has protected Chinese Vietnamese immigrants against his own PEOPLE
Congratulations!!!!!!!!!!!!!!! Hun Sen, you are the champion of dictator😜😜😜😜🎉🎊🎈🌹🏆
OH……GOD he is not only dictator the wars he is also the murder . GOD bless Cambodia
អបអរសាទរដែលគាត់បានជាប់ចំណាត់ជាមេដឹកនាំផ្តាច់ការសែនអាក្រក់របស់ប្រទេសកម្ពុជា។
Veitcong mafia dictator will be punished soon by GOD,by International, by people around the world ,by people of cambodia’ GOD bless all good people’