អ្នក​ចម្រៀង​ខ្មែរ​ល្បីល្បាញ​ម្នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ម៉ៅ សុធានី
2018-03-20
RFA

អ្នក​ចម្រៀង និង​និពន្ធ​បទ​ភ្លេង​នៃ​ក្រុម​តន្ត្រី​រ៉ុក អ្នកស្រី កាក់ ចន្ធី (រូប​កណ្ដាល) និង​ក្រុម​តន្ត្រី​របស់​នាង។ Photo Screenshot
អ្នក​ចម្រៀង និង​និពន្ធ​បទ​ភ្លេង​នៃ​ក្រុម​តន្ត្រី​រ៉ុក អ្នកស្រី កាក់ ចន្ធី (រូប​កណ្ដាល) និង​ក្រុម​តន្ត្រី​របស់​នាង។ Photo Screenshot


THE CAMBODIAN SPACE PROJECT — Broken Flower LIVE


អ្នក​ចម្រៀង និង​និពន្ធ​បទ​ភ្លេង​នៃ​ក្រុម​តន្ត្រី​រ៉ុក អ្នកស្រី កាក់ ចន្ធី អាយុ​៣៨​ឆ្នាំ បាន​បាត់​បង់ជីវិត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាល​ពី​យប់​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី២០ ខែ​មិនា នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេងទុង រាជធានី​ភ្នំពេញ។

អ្នកស្រី កាក់ ចន្ធី ដែល​ជា​អ្នកចម្រៀង ក្នុង​គម្រោង Cambodian Space Project បាន​បន្សល់ទុក​កូនប្រុស​ម្នាក់ អាយុ ១៣​ឆ្នាំ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​សព ទៅ​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា។

ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ ក៏បាន​សំដែង​សមាន​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​របស់ អ្នកស្រី កាក់ ចន្ធី និង​បាន​សរសើរ​ពី​ទេពកោសល្យ​ផ្នែក​ចម្រៀង តន្ត្រី​របស់​អ្នកស្រី ដែល​បាន​ទៅ​សំដែង​អោយ​មនុស្ស​នៅ​ទូទាំង​ពិភពលោក ទទួល​បាន​ការ​សប្បាយ ដោយ​រួម​ទាំង​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Rock Cambodia!


What Next?

Recent Articles