អ្នក​តវ៉ា​ប្រឆាំង​លោក ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី​រង​ការ​គំរាម​សម្លាប់

ដោយ តាំង សារ៉ាដា
2018-03-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ RFA/Chun Chanboth
ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ RFA/Chun Chanboth


សកម្មជន​សហគមន៍​ខ្មែរ​មួយ​ចំនួន ក្នុង​ប្រទេស​អូស្ត្រាលី កំពុង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក្រោយពី​បាន​ទទួល​ការ​គំរាមកំហែង​របស់​ជន​អនាមិក ដែល​មាន​បំណង​ចង់​សម្លាប់​ពួកគាត់។ ទោះបីជា​មានការ​គំរាម​បែបនេះ​ក៏ដោយ ក៏​ក្រុម​សកម្មជន​នៃ​សហគមន៍​ខ្មែរ​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ អះអាង​ថា ការ​គំរាម​នេះ មិន​អាច​រារាំង ពួកគេ​ឲ្យ​ឈប់​ការ​តវ៉ា​អំពី​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នោះ​ឡើយ។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ពី​ខាង​គណបក្ស​ពលករ អះអាង​ថា​លោក​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​របស់​ប្រទេស​អូស្ត្រាលី​រួចហើយ ដើម្បី​ប៉ូលិស​អូស្ត្រាលី​បើក​ការស៊ើបអង្កេត​ស្វែងរក​ភស្តុតាង និង​តម្រុយ របស់​ជន​អនាមិក​ដែល​បាន​ផ្ញើ​លិខិត​គំរាម​រូបលោក និង​សកម្មជន​សហគមន៍​ខ្មែរ​មួយ​ចំនួន​ទៀត​កាល​ពី​ពេល​ថ្មីៗ​នេះ៖ «រឿង​នេះ​យើងខ្ញុំ​ក៏​មាន​ការ​ព្រួយបារម្ភ​ដែរ ដោយ​គ្មាន​អ្នកណា​គេ​មក គំរាមកំហែង​នោះ​ទេ​។ អ៊ីចឹង​យើង​បាន​ប្ដឹង​ករណី​នេះ​ទៅ​ប៉ូលិស វីកតូរីយ៉ា និង​ប៉ូលិស​សហព័ន្ធ។ ហើយ​ប៉ូលិស​គេ​បាន​យកចិត្ត​ទុកដាក់។ ពីព្រោះ​គេ​មិន​អាច​ទទួលយក​បានទេ​ចំពោះ​ការ​គំរាម​មក​លើ​សមាជិកសភា​ដូច្នេះ»

លោក​បន្ត​ថា លោក​ទទួល​លិខិត​អនាមិក​ដែល​លោក​ទទួល​បាន​នេះ គឺ​មួយ​អាទិត្យ​មុន​ការ​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ជា​ការ​ដុត​រូប​ទីងមោង​រូប​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ស្រប​ពេល ដែល​លោក​កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អូស្ត្រាលី ជា​លើកដំបូង។

តំណាងរាស្ត្រ និង​ជា​សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ វ៉ិចតូរីយ៉ា ដែល​សកម្ម​ខាង​ទាមទារ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា រូប​នេះ​អះអាង​ថា លិខិត​គំរាម​នោះ​បាន សំដៅ​ទៅលើ​មនុស្ស​បួន​នាក់​រួមមាន​លោក ជា យូហន អភិបាលក្រុង ស្ព្រីងវែល (Springvale) រដ្ឋ​វីកតូរីយ៉ា លោក តាក់ ម៉េងហ៊ាង បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​ប្រចាំ​គណបក្ស​ពលករ និង​អ្នកស្រី ប៊ូ រចនា ភរិយា​របស់​លោក បណ្ឌិត កែម ឡី។

ក្នុង​លិខិត​ដែល​គំរាម​លោក ហុង លីម លោក ជា យូហន លោក តាក់ មេងហ៊ាង និង​អ្នកស្រី ប៊ូ រចនា ដែល​អាស៊ីសេរី ទទួល​បាន​កាលពី​ថ្ងៃ ទី ១៩ មីនា ២០១៨ បាន​សរសេរ​ថា ពួកគេ​នឹង​បាញ់សម្លាប់​ក្រុម​នេះ​ទាំងអស់ ដូច​លោក កែម ឡី អ៊ីចឹង​ដែរ។ ជន​អនាមិក​រូប​នោះ​សរសេរ​ទៀត​ថា រូបគេ​មាន​ប្រពន្ធ​កូន​ក្នុង​ប្រទេស​អូស្ត្រាលី​ដូច្នេះ​គេ​អាច​ចេញចូល​ប្រទេស​អូស្ត្រាលី​ពេល​ណា​ក៏​បាន។ ជន​នោះ​និយាយ​ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​មិន​អាច​ប៉ះពាល់​គ្រួសារ​របស់​ជន​នោះ​បាន​ទេ ហើយ​ថា​រដ្ឋាភិបាល​អូស្ត្រាលី​ក៏​ដឹង​បញ្ហា​នេះ​ដែរ។

ជន​អនាមិក​ដដែល​នោះ​ថា ពួកគេ​ចង់​សម្លាប់​សកម្មជន​ខ្មែរ ក្នុង​ប្រទេស​អូស្ត្រាលី និង​មនុស្ស​ជាច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​អស់ ហើយ​ថាបើ​ពួកគេ​ឈ្នះ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៨ នោះ ពួកគេ​នឹង​គ្រប់គ្រង​ប្រទេស​ជា​រៀង​រហូត។

លោក ហុង លីម បញ្ជាក់​ថា​ក្រុម​សមត្ថកិច្ច​ដែល​មាន​ជំនាញ​ខាង​ការ ធ្វើ​កោសលវិច័យ​ក្រយ៉ៅដៃ​អះអាង​ពួកគេ​នឹង​ស្វែង​រកមុខ​ជន​អនាមិក ដែល​បាន​គំរាមកំហែង​ឲ្យ​ទាល់តែ​ឃើញ។ លោក​បន្ត​ថា​រហូត​មក​ទល់​ពេលនេះ​ភ្នាក់ងារ​ចារកិច្ច​របស់​ប្រទេស​អូស្ត្រាលី កំពុង​ដំណើរ​តាមដាន លើ​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់៖ «ក្រសួង​ពាក់ព័ន្ធ​អីហ្នឹង​គេ​ចាប់ផ្ដើម​យកចិត្តទុកដាក់​ហើយ។ ហើយ​លោក​រដ្ឋមន្ត្រី​ទី​មួយ​របស់ខ្ញុំ​ក៏បាន​ដឹង​អំពី​រឿង​ហ្នឹង​ដែរ។ ហើយ​ក្រុម​ចារកិច្ច​អូស្ត្រាលី​ហ្នឹង​ក៏​ចូល​មក​ជួយ​ស៊ើបអង្កេត​លើ បញ្ហា​ហ្នឹង​ដែរ»

អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​របស់​ប្រទេស​អូស្ត្រាលី​បាន​នៅឡើយ​ទេ ចំពោះ​វិធានការ​ជាក់លាក់​ក្នុង​ការ​ស៊ើបអង្កេត​ករ​ណី គំរាម​សម្លាប់​សកម្មជន​សហគមន៍​រដ្ឋ​វីកតូរីយ៉ា​ទាំងនេះ។

ទោះជា​មានការ​គំរាម​យ៉ាងណាក៏ដោយ លោក ហុង លីម បាន​ប្ដេជ្ញា​ចិត្ត​ហើយ​ថា ការ​គំរាម​នោះ​មិន​អាច​រារាំង​ក្រុម​របស់​លោក​ពី​ការ​ស្រែក ទាមទារ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស សម្រាប់​ប្រទេស​កម្ពុជា​បាន​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "អ្នក​តវ៉ា​ប្រឆាំង​លោក ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី​រង​ការ​គំរាម​សម្លាប់"

  1. Chourn says:

    ញាមធ្លាប់តែគំរាមហើយសំលាប់ពេលណាក៍បាននៅស្រុកខ្មែរ។ តែព្រហើនណាស់ហ៊ានគំរាមសំលាប់ ពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីអាមេរិកទៀត។ ចាំមើលថាអាជ្ញាធរប្រទេសអូស្ត្រាលីគេអនុញ្ញាតឲ្យយ ពួកម៉ាហ្វីយ៉ាទាំងអស់នោះធ្វើតាមអំពើរចិត្តដូចនៅស្រុកខ្មែរបានដែរឬទេ។

  2. Chourn says:

    កែរលើទឹកដីអូស្ត្រាលី

  3. 😈omen😈 says:

    គណបក្សប្រជាជននិងមានបញ្ហាខាងវីសាចូលប្រទេសអូស្ត្រាលីប្រសិនបើគេរកឃើញថានៅពីក្រោយការគំរាមកំហែងនេះហើយនេះជាទង្វើដ៏លីលាមួយដែលគេបានប្រព្រឹតដោយខ្វះការពិចារណា។

  4. Anonymous says:

    this beast regime that leaded by Mr HUN SEN the evil of the world is threatening every one in the world. this evil uneducated man used to murder a lot of human being which is his own people. if I’m not wrong he also murder some of foreigner that involve whit human right . this person was a fake GOD according to his action . we Cambodian do not have to wonder just listening to his speak we already know who he is. in his whole life all he knew was threatening ,killing , and threatening any one that again whit his evil action. sooner or later this evil will be top down by international community . I knew right now Cambodian could not do it because their hand been tie up again the wall . even Cambodian that was escaped to a safety place this guy trying to kill them also. I know this evil can not stay for that long he will going hell soon. GOD bless Cambodia and it’s people