អាជ្ញាធរថៃព្រមានចាត់វិធានការលើពលករកម្ពុជា​ដែលបន្តស្នាក់នៅខុសច្បាប់​

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

អភិបាលកិច្ចល្អ

ពលករ​ខ្មែរ​ធ្វើការនៅថៃ


អាជ្ញាធរថៃបានព្រមានចាត់វិធានការ​លើពលករកម្ពុជាទាំងអស់នៅចុងខែមីនានេះ ដោយថា បើបន្ត​ស្នាក់នៅ និងធ្វើការដោយ​ខុស​ច្បាប់ នៅ​ក្នុង​​ប្រទេស​ថៃ​។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ស្ថានទូតកម្ពុជា​ប្រចាំប្រទេសថៃ បាន​ប្រកាស​ថា អាជ្ញាធរ​ថៃ​នឹង​បិទ​ដំណើរ​ការ​បន្ត​សុភាព​ប័ណ្ណ​ស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន​(ប័ណ្ណស៊ីជម្ពូ និងលិខិត​បញ្ជាក់​ទំនាក់​​ទំនងរវាងថៅកែ និងពលករ)នៅត្រឹមថ្ងៃទី៣១ ខែមីនានេះ។

ករណីនេះ ស្ថានទូតកម្ពុជា បានអំពាវនាវទៅកម្មករកម្ពុជា​ទាំងអស់ដែលកំពុង​ស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន​ក្នុង​ប្រទេសថៃ ត្រូវ​ទៅ​បន្ត​សុពលភាព​នៅកា​រិយាល័យ​ច្រកចេញ​ចូលតែ​មួយ​របស់​ភាគី​ថៃតាម​បណ្តា​ខេត្ត-ក្រុងដែលពួកគេស្នាក់​នៅ និងធ្វើការ យ៉ាងយូរ​ចុង​ខែមីនានេះ ដោយថា បើមិនទៅធ្វើទេ អាជ្ញាធរ​ថៃ​នឹង​ចាត់​វិធានការច្បាប់។

ក្រសួង​ការងារ​កម្ពុជា បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានកាល​ពី​ចុង​ឆ្នាំ​មុន​ថា​ ​​បច្ចុប្បន្ន​ពល​ករ​ចំណាកស្រុក​កម្ពុជា​ដែល​ទទួល​បាន​ភាពស្រប​ច្បាប់​ធ្វើ​ការ​នៅ​ថៃ​ មាន​ចំនួន​ប្រមាណ​ ១៧​ម៉ឺននាក់​ប៉ុណ្ណោះ ខណៈនៅ​សល់​ជាង​ ៤២​ម៉ឺននាក់​ទៀត​ពុំ​ទាន់​ទទួល​បាន​ភាព​ស្របច្បាប់​នៅ​ឡើយ​៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles