ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ អ.ស.ប​ លើក​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2018-03-21
RFA

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ថ្លែង​ក្នុង​កិច្ច​ប្រជុំ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។ Photo courtesy of UN.ORG
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ថ្លែង​ក្នុង​កិច្ច​ប្រជុំ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។ Photo courtesy of UN.ORG


ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នឹង​លើក​យក​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា មក​ពិភាក្សា នៅ​ថ្ងៃពុធ ទី​២១ ខែ​មីនា នេះ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

បញ្ហា​ទាំងនោះ រួម​មានការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាពិសេស​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា និង ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។

កិច្ចប្រជុំ​លើក​ទី៣៧ នេះ ធ្វើឡើង​មួយ​សប្ដាហ៍ ក្រោយ​អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​ទើបតែ​បិទ​បញ្ចប់​ទស្សនកិច្ច​របស់​អ្នកស្រី និង​រក​ឃើញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កាន់តែ​រីក​រាលដាល​ខ្លាំង​នៅ​កម្ពុជា។ អ្នកស្រី រ៉ូណា ស្មីត ត្រូវ​បាន​តែងតាំង ឲ្យ​ធ្វើជា​អ្នករាយការណ៍​ឯករាជ្យ ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះឯង។

កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ក្រោយ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បាន​ព្រមាន​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ប្រសិនបើ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ នៅតែ​អាក្រក់​ដូច​ពេល​បច្ចុប្បន្ន។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល នៅ​ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ ដែល​មាន​រដ្ឋ​ជា​សមាជិក​ចំនួន ៤៧។ ក្រុមប្រឹក្សា​នេះ បង្កើត​ឡើង ដើម្បី​ពង្រឹង លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស​នៅ​លើ​ពិភពលោក និង​រក​ដំណោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស ដោយ​លើក​ជា​អនុសាសន៍ ឲ្យ​រដ្ឋាភិបាល ដែល​រំលោភ​សិទ្ធិមនុស្ស​ទាំងនោះ យក​ទៅ​អនុវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ អ.ស.ប​ លើក​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា"

  1. Serey says:

    On Wed 21/Mar/2018

    Dear all,

    We know you know every one know, Rhona Msith is a tool of C.I.A..
    Rhona Msith cam to Cambodia just a hide activity in order to make confuse only.
    The answer is every things was draw by C.I.A. already .
    U.S.A. has enough power to TWIST U N up on its’ needed.
    We can say some U N staff are the TOOLS of C.I.A also .
    Why don’t you pike up about U K government took refugees as the PRISONER in U K ?.
    Why don’t you say U K government violate on human right too ?.
    What you can do just make PRESSER on a small nation and weaker only.
    May God clean up all bad things from this EARTH !.
    God bless all Cambodian to take over on this!.
    Cheer!!!.

    Thank a lots.