អាជ្ញាធរជូនដំណឹងពីការរុះរើស្នាក់ការសហគមន៍ស្ទឹងអារ៉ែង

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

បរិស្ថាន

ស្នាក់ការសហគមន៍ស្ទឹងអារ៉ែង( រូបពីប្រជាសហគមន៍)


អាជ្ញាធរឃុំមួយនៅស្រុកថ្មបាំងខេត្តកោះកុង បានជូនដំណឹងឲ្យប្រជាសហគមន៍ស្ទឹងអារ៉ែង រុះរើស្នាក់ការឲ្យបានមុន​ថ្ងៃទី២៥ខែមីនា ដើម្បីរៀបចំទីនោះធ្វើជាសាលាឃុំសម្រាប់ផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។​

តាមសេចក្តីជូនដំណឹងរបស់សាលាឃុំជំនាប់ ចុះថ្ងៃទី២១ខែមីនានេះ បានឲ្យដឹងថា បើតំណាងសហគមន៍មិនរុះរើឲ្យបានតាមការកំណត់របស់អាជ្ញាធរទេ នឹងមានវិធានការតាមផ្លូវច្បាប់។​

សហគមន៍ស្ទឹងអារ៉ែង ដែលបង្កើតឡើងដោយប្រជាពលរដ្ឋដើម្បីការពារសត្វ និង ព្រៃឈើនៅក្នុងស្រុកថ្មបាំងនេះ ធ្លាប់បានចេញមុខតវ៉ាបន្តបន្ទាប់ ប្រឆាំងគម្រោងរដ្ឋាភិបាលរៀបចំអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតំបន់នោះ។​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles