លោក ហ៊ុន សែន ប្រកាសមិនលើកលែងឲ្យអ្នកនយោបាយកំពុងជាប់ឃុំទេ

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)


លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងបែបចំអកទៅអតីតមន្ត្រីបក្សប្រឆាំងមួយចំនួនដែលកំពុង​ជាប់​ឃុំ​ថា មិនអនុញាតឲ្យមានសេរីភាពនោះទេដោយថា អតីតមេដឹកនាំបក្សនេះ​ដើរបំផុសបំ​ផុល​រឿង​មិន​ល្អ​​នៅក្រៅប្រទេស។

ក្នុង​ជំនួបសំណេះសំណាលជាមួយកម្មករកាលពីម្សិលមិញ លោក ហ៊ុន សែន បានថ្លែងទំនងជាចំអកទៅអតីតមន្ត្រីបក្សសង្គ្រោះជាតិរួមមាន​លោក កឹម សុខា លោក អ៊ំ សំអាន លោក មាជ សុវណ្ណារ៉ា និងមន្ត្រីបក្សនេះមួយចំនួនទៀតថា លោកមិនអនុញ្ញាតឲ្យអ្នកទាំងនោះនៅក្រៅឃុំទេ​។

លោកថ្លែងថា«អ្នកជាប់គុកនៅភ្នំពេញ ដែលសុំលើកលែងទោស​ ក៏ត្រូវ​តែជាប់គុកបន្ថែម​ដែរ គ្មានលើក​ឲ្យឯងទេ មេចង្រៃវាធ្វើសកម្មភាពបែបហ្នឹង សុំបន្ត​ជាប់គុកបន្ត​ទៀត​ទៅ ឯងដោះលែង ហុង សុខហួរ មួយ គេថា​សម្ពាធអន្តរជាតិ​បើកាលណានៅតែបន្ត​ធុនហ្នឹងមិនលើកលែងទោសឲ្យអ្នកណាទេ ហើយ​មិន​បាច់​ បញ្ជូ​ល​​ក្នុ​​ងការលើកលែងទោសទេ ព្រោះអ្នកខ្លះសាលក្រមមិនទាន់ចូលជាស្ថាពរ នៅក្តីនៅឡើយ ទុកវា​នៅ​ហ្នឹង ព្រោះមេវាប្រហើនពេក​»

លោកមេធាវី សុក សំអឿន បានពន្យល់តាមនីតិវិធីច្បាប់ជាទូទៅថា ច្បាប់ចែងថា មិនឲ្យបុគ្គលគ្រប់រូប​ជ្រៀតជ្រែកកិច្ចការតុលាការនោះទេ ប៉ុន្តែលោកថា ច្បាប់មិនបានចែងដាក់ទោសអ្នកដែលជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​នោះឡើយ​។ប៉ុន្តែលោកយល់ថា ប្រសាសន៍របស់លោក ហ៊ុន សែន អាច​ធ្វើ​ឲ្យសាធារណៈជនមានការភ័ន្តច្រឡំលើស្ថាប័នតុលាការថា មិនមានភាពឯ​ករាជ្យ​។

លោកថ្លែងថា«ការនិយាយបែបហ្នឹង អាចធ្វើ​ឲ្យអ្នកស្តាប់គេយល់ប្រឡំថា តុលាការយើងវាអត់ឯករាជ្យ​ភាព ​ មតិសាធារណៈជនគេគិតថាចឹង ដល់ពេលតុលាការសម្រេច​ទៅតាម ឧប្បមាថា តុលាការសម្រេច​ផ្ទុយពីហ្នឹង​វាអត់អីទេ តុលាការ​សម្រេច​តាមវាទៅជា​ នាំគ្នាគិតថា តុលាការ​កាត់ក្តីតាមអ្នកនយបាយ វាទៅជាចឹងវិញ​»

មាត្រា១២៨ថ្មី និង១២៩ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា អំណាច​តុលាការជាអំណាចឯករាជ្យ ហើយចៅក្រមត្រូវ​បំពេញភារកិច្ចរបស់ខ្លួន​ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងស្របតាមសម្បជញ្ញៈរបស់ខ្លួន។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ បានកាត់ទោស លោក មាជ សុវណ្ណរ៉ា ដាក់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទដឹកនាំកុបកម្មនិងចូលរួមចលនាកុបកម្ម បន្ទាប់ពីការ​តវ៉ា​ឲ្យ​បើកទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

ក្រៅពីលោក មាជ សុវណ្ណរ៉ា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចផ្តន្ទាទោសសកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ទៅ២០ឆ្នាំក្នុងសំណុំរឿងដូចគ្នានេះដែរ។

ក្រោយមក​ទៀត សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បានសម្រេចផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់​​ពន្ធនាគារ២ឆ្នាំ៦ខែ និងពិន័យជាប្រាក់៤លានរៀល ដោយចោទពីបទបទញុះញង់ឲ្យ​ប្រព្រឹត្តបទឧក្រិ​ដ្ឋជា​អាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម និង​​​ញុះ​​​ញង់ឲ្យមានការរើសអើង ក្រោយពីអតីតតំណាងរាស្ត្ររូបនេះ និយាយថា ការបោះបង្គោលព្រំដែន តាម​ស​ន្ធិ​សញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ធ្វើឲ្យកម្ពុជា​បាត់ដី​ខ្លះ​ទៀតទៅវៀតណាម។

ចំណែក លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» និង «ឃុបឃិត» ជាមួយ​បរទេស ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប៉ុន្តែ គណបក្ស​ប្រឆាំង​តែង​តែ​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

5 Responses to "លោក ហ៊ុន សែន ប្រកាសមិនលើកលែងឲ្យអ្នកនយោបាយកំពុងជាប់ឃុំទេ"

  1. Anonymous says:

    A Kvak gets mad, he will talk bullshit like a dumb asshole, his education is from street school in Rumdoul village. People burn dummy Hun Sen and dummy Hun Sen will soon burn his asshole that is why he is so mad, mother Fuc… Strong Fuc….. Bad eye man 😜😜😜.
    His high blood pressure will be rising to the boiling point, then Dr.will Kiss him to hell.

  2. akvac says:

    MATCH magazine the most read in the world and the number like exceeds more than 8 millons which says better here is the delien link of MATCH of March 21 to read
    https://parismatch.be/actualites/societe/129699/au-cambodge-la-liberte-dinformer-degringole

  3. ?? says:

    Cambodia will never getting well if HUN SEN still in powers. please look at his action HUN SEN did not care about people and his Nation territory. HUN SEN became a suppers dictator of Cambodia and international community. problem never ending every day every minute all HUN SEN think is defending his powers no matter what it cost. through out his criminal mind and all evil acted that he have been commit every thing is come up at one that he will never getting away from it. just like the old Cambodian word said>> CHHEAM SREK SBEK HOUV and he is ORS LEAK . no matter what he is trying to do every thing is over(O_O) do or die most likely die and going hell without mercy . GOD bless Cambodia and it’s people

  4. Chipmonk says:

    Now and later, things will be changed.

  5. Anonymous says:

    When the tree falls down, monkeys will jump from the air. What goes around, will come around. What is flying high, will go down hard.