តំណាងរាស្ត្រ​អាមេរិក​កំពុង​ធ្វើ​ច្បាប់​ដើម្បី​បង្កក​និង​រឹប​អូស​ទ្រព្យ​មន្ត្រី​របស់​កម្ពុជា

ដោយ អាស៊ីសេរី
2018-04-08

តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក លោក អេដ រ៉យ (Ed Royce) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៤ នា​​រដ្ឋ​សភា​សហរដ្ឋអាមេរិក។ Photo: RFA
តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក លោក អេដ រ៉យ (Ed Royce) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១៤ នា​​រដ្ឋ​សភា​សហរដ្ឋអាមេរិក។ Photo: RFA


តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ទាំងពីរ​គណបក្ស គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​និយម កាលពី​យប់​ថ្ងៃ​សុក្រ​បាន ប្រកាស​ថា ពួកគេ​កំពុង​រៀបចំ​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​តាមរយៈ ការ​បង្កក នឹង​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​មន្ត្រី​រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​កំពុង​ដាក់​តម្កល់​លុយ​ជាច្រើន នៅ​បរទេស។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​លោក អេដ រ៉យ (Ed Royce) បាន​ប្រកាស​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា​ថា ក្រុម​តំណាងរាស្ត្រ​របស់​លោក​កំពុង​ធ្វើ​សេចក្ដី​ព្រាងច្បាប់​លេខ ២៤១២ ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​របប​ក្រុងភ្នំពេញ។ លោក​បន្ត​ថា​ក្រុម​តំណាងរាស្ត្រ​អាមេរិក នឹង​ធ្វើ​សកម្មភាព​ទ្វេ​ដង​ដើម្បី​ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស។

ការ​អះអាង​របស់​លោក អេដ រ៉យ ធ្វើឡើង​នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​របស់​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង CAA ទៅ​ដល់​តំណាងរាស្ត្រ​ឆ្នើម​អាមេរិកាំង​បី​រូប​រួមមាន​លោក អេដ រ៉យ (Ed Royce) លោក ដេណា រ៉ូរ៉ាបាកឃើរ (Dana Rohrabacher) និង​លោក អាឡាន់ ឡូវែនថល (Allan Lowenthal) ដែល​ពួក​យកចិត្តទុកដាក់​ខ្លាំង និង​បាន​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ​នៅ​កម្ពុជា។

អាមេរិក​បានសម្រេច​ផ្អាក​ទិដ្ឋាការ​មិន​ឲ្យ​ក្រុម​របប​លោក ហ៊ុន សែន ដែល​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​មក​ជាន់​ទឹកដី​អាមេរិក​នោះ​ទេ ហើយ​អាមេរិក​និង​សហគមន៍​អឺរ៉ុប​បាន​ផ្ដាច់ ជំនួយការ​បោះឆ្នោត ទាំងស្រុង​ថែមទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "តំណាងរាស្ត្រ​អាមេរិក​កំពុង​ធ្វើ​ច្បាប់​ដើម្បី​បង្កក​និង​រឹប​អូស​ទ្រព្យ​មន្ត្រី​របស់​កម្ពុជា"

  1. people says:

    That very good NEWS ‘ we are cambodian people so happy to hear that’ and please not accept the fake vote in cambodia ‘ because this beast regime been lie to international and the cambodian people of cambodia for a long time since 1997 ‘ after veitcong mafia dictator killer did the coup and grape the power . No way of this beast regime have a fair vote ‘ and we appeal to international not accept the vote in cambodia because they prepare everything under control of veitcong mafia dictator and his groups so it meaning-less ‘ The communist veitcong killer and his groups are very good at twist story and lie to international ‘. GOD bless all good people’

  2. Anonymous says:

    Traitors must be punished by the laws. Thanks senators who try to draft the resolution and make it in effect into the laws to respond to these alliance traitors.
    Hun Sen’s allies made cambodians suffered because of their coruption.
    What goes around will come around!!!!!!!!!!!!!!!!!!!!!!!!!!! Happy Khmer New Year!!!!!!!!!!!!!!!
    💝🎁🎉🎊⭐️☀️🌹 🐕🐕🐕🐕🐕🐕🐕 🌹☀️⭐️🎊🎉🎁💝

  3. so socheath says:

    NO ! it is not very good News
    មន្ត្រីខ្មែរគ្មានទ្រព្យសម្បត្តិ អីណាអោយ ពួកអាឡប់សតិអាមេរិកហ្នឹង បង្កកទេ ?
    អាល្ងង់នេះម៉េចក៏ឆាប់ជឿម្លេះ ?
    និយាយអាសបន្តិចចុះ ! បើរោមក្ត ចង់បង្កកប៉ុន្មានក៏មានដែរ អាល្ងង់

  4. Anonymous says:

    ហេតុអីក៏អ្នកឯងខំការពារប្រយោជន៏ពួកជនអន្ធពាល រំលោភច្បាប់ រំលោភសិទ្ធិមនុស្ស ម្លេះ?

  5. Anonymous says:

    So Socheath has no money outside Cambodia???????? Why you need to worry, this laws maden just for dictators who had 💰💰💰💰💰and save in international banks. Innocent people stay calm, this is the power of democracy freedom…🇺🇸🇺🇸🇺🇸😜😜😜😜🇺🇸🇺🇸🇺🇸🇺🇸