មន្ត្រី​ថា នគរបាល​មាន​តម្រុយ​ក្រុម​រៀបចំ​បំផ្ទុះ​គ្រាប់បែក

លោក សម សេរី ក្នុង​សម្លៀក​បំពាក់​យោធា​រូប​ក្បាល​ខ្លា។



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នគរបាល​មាន​តម្រុយ​រួច​ហើយ​ចំពោះ​ក្រុម​ជន​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​រៀបចំ​ផែនការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​ ២ ​កន្លែង​ក្នុង​រាជធានី​​ភ្នំពេញ និង​ខេត្ត​សៀមរាប​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង​នគរបាល​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នគរបាល​មាន​ «​តម្រុយ​»​ ​រួច​ហើយ​អំពី​ក្រុម​ភេរវករ​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​រៀបការ​បំផ្ទុះ​គ្រាប់បែក​ដោយ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់​ខ្លួន​។

លោក​ថ្លែង​ថា​៖ «​យើង​មិន​ដែល​ធ្វេសប្រហែស​ទេ សម្ដេច​លោក​យក​ចិត្ត​ទុកដាក់​ខ្លាំង​ណាស់​…​យើង​ខិតខំ​ការពារ​ប្រជាជន​គឺជា​រឿង​សំខាន់ ការអភិវឌ្ឍ​ជាតិ អភិវឌ្ឍន៍​សង្គម ការរក្សា​សន្តិភាព សន្តិសុខ ហើយ​មក​បំផ្លាញ​សន្តិសុខ​អ៊ីចឹង​មាន​ន័យថា​ម៉េច​? មាន​ន័យថា [​បំផ្លាញ​] ប្រទេស​ជាតិ​ខ្លួនឯង តើ​យើង​គួរ​អត់ឱន​ឲ្យ​អត់​?»​។ លោក​ថា​ ​នគរបាល​មិន​ទុក​ឲ្យ​ពួក​ឧក្រិដ្ឋជន​ទាំង​នោះ​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​កន្លែង​ «​លេងសើច​» ​របស់​ពួកគេ​តទៅ​ទៀត​ឡើយ​។

លោក​ថ្លែង​ថា​៖ «​ដូច្នេះ​យើង​ខ្ញុំ​មាន​ភារកិច្ច​ដែល​អនុវត្ត មាន​បទបញ្ជា​ក៏ដូចជា​អនុវត្ត​ច្បាប់​ដើម្បី​ស្រាវជ្រាវ​រក​ពួក​នេះ​។ ទី ១ គឺ​ទប់​មិន​ឲ្យ​ធ្វើ​អ្វី​បាន ទី ២ គឺ​ផ្តន្ទាទោស​តាម​ច្បាប់​។ យើង​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ច្បាប់​ថា​ម៉េច គឺ​យើង​នឹង​ធ្វើ​ហើយ​មិន​ទុក​ឲ្យ​លេងសើច​បាន​ទេ​»​។

ទោះ​ជា​យ៉ាង​ណា​លោក ច័ន្ទថារិទ្ធ បាន​បដិសេធ​ផ្តល់​អត្តសញ្ញាណ​របស់​ជនសង្ស័យ​រហូត​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​នាំ​យក​មក​ទទួលទោស​សិន​។

លោក​ថ្លែង​ថា​៖ «​យើង​មាន​តម្រុយ ប៉ុន្តែ​យើង​សុំ​មិន​បញ្ចេញ​ទេ យើង​ធ្វើការ​សិន​។ ចាំ​ពេល​ណា​យើង​ទទួល​លទ្ធផល​ជាក់ស្ដែង យើង​នឹង​ហៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​មក​ជម្រាប​ជូន​»​។

លោក​បន្ថែម​ថា​៖ «​យើង​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ប្រជាជន​មាន​សេចក្ដីសុខ រីកចម្រើន ហើយ​អ្នកឯង​មក​បំផ្លាញ​ធ្វើឲ្យ​ប្រជាជន​រងគ្រោះ រងទុក្ខ រងភ័យ ទទួល​គ្រោះថ្នាក់​អ៊ីចឹង អ្នកឯង​គិត​មើល​។ សម្រាប់​ប្រជាជន​គាត់​មិន​អាច​ទទួល​យក​បាន​ទេ​»​។

ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ចេញ​ភ័ស្តុតាង​ដែល​បាន​ភ្ជាប់​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​នឹង​រណស្សិ​រំដោះជាតិ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក សម សេរី ដែល​រដ្ឋាភិបាល​ជឿ​ថា​ជា​មេខ្លោង​ក្នុង​ការ​បញ្ជា​ឲ្យ​រៀប​គម្រោង​ធ្វើ​ភេរវរកម្ម​ក្នុង​ឱកាស​ចូលឆ្នាំ​ខាង​មុខ​។ ប៉ុន្តែ​ទាំង​លោក សម សេរី បាន​បដិសេធ ហើយ​លោក សម រង្ស៊ី ក៏​បាន​បដិសេធ​ថា​លោក​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក សម សេរី នោះ​ទេ​។

នៅក្នុង​ខ្សែអាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ស្រី្ត​ឈ្មោះ​ ហ៊ុយ ធូ បាន​ភ្ជាប់​ព្រះតេជគុណ យិន រតនសុធាវី ទៅ​នឹង​ផែនការ​បំផ្ទុះ​គ្រាប់​។ នាយឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា សមត្ថកិច្ច​កំពុង​ «​ឃ្លាំមើល​» ​ព្រះសង្ឃ​អង្គ​នេះ​ហើយ​បាន​ប្រៀបធៀប​ព្រះសង្ឃ​អង្គ​នេះ​ទៅ​នឹង​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែល​កំពុង​រស់នៅ​និរទេស​នៅ​បរទេស​។

លោក​ សុភ័គ ​ថ្លែង​ថា​៖ «​ព្រះសង្ឃ​អង្គ​នេះ​មិន​ខុស​អី​ពី​លោកសង្ឃ ប៊ុត ប៊ុនតិញ​ទេ ដូច​តែ​គ្នា​តាមពិត​។ ព្រះសង្ឃ​មក​ធ្វើ​អ៊ីចឹង គាត់​ជា​អ្នក​គាំទ្រ អ្នក​ហ្នឹង​ត្រូវ​បាន​បណ្តុះបណ្ដាល​ដោយ​ពួក សម សេរី ហើយ​ចេញ​មក​វិញ គឺ​បួស ហើយ​គាំទ្រ សម សេរី និង​គាំទ្រ សម រង្ស៊ី​»​។

ប៉ុន្តែ​ព្រះតេជគុណ រតនសុធាវី បាន​ច្រានចោល​ការចោទប្រកាន់​ទាំងអស់​មក​លើ​ព្រះអង្គ ហើយ​ថា​ព្រះអង្គ​មិន​ដែល​ទទួល​ការហ្វឹកហាត់​អ្វី​ឡើយ ពី​ក្រុម​លោក សម សេរី​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​សមត្ថកិច្ច​បាន​ចុះ​មក​ឃ្លាំមើល​ដល់​អារាម​របស់​ព្រះអង្គ​គង់​នៅ​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «​អាត្មា​ថា​កុំ​ឲ្យ​តាមដាន​អាត្មា​អី អាត្មា​ជា​សង្ឃ​ព្រះពុទ្ធសាសនា សូម​សំណូមពរ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា សម្ដេច​ ហ៊ុន សែន​…​សូម​កុំ​យក​ព្រះពុទ្ធសាសនា​ទៅ​លេង​សើច​ជាមួយ​អ្នក​នយោបាយ​ជាមួយ​អ្នក​ធ្វើ​ភេរវកម្ម​លោក សម សេរី​។ អាត្មា មិន​បាន​ពាក់ព័ន្ធ​អ្វី​ទេ​។ អាត្មា​មាន​តែ​ដើរ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​នៅ​តាម​ខេត្ត តាម​ក្រុង​ប៉ុណ្ណោះ​»៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

2 Responses to "មន្ត្រី​ថា នគរបាល​មាន​តម្រុយ​ក្រុម​រៀបចំ​បំផ្ទុះ​គ្រាប់បែក"

  1. akvac says:

    THE GOVERNMENT OF HUN SEN ORCHESTER A ROCAMBOLESQUE SCENARIO
    A DEATH OF LAUGHING
    IF THERE WERE ALL INCLUSIVE THESE 3 HAIL AND 4 WOUNDED HAVE THEIR SITE IN NORWAY
    LOGISTIC INEXTISTENCE BUT MY GOD THEY ARE NOT THE MADNESS OF THE SOLDIERS OF GOD OR KAMIKAZE OF DAESCH WHO EXPLODE BOMBS
    IT MUST STOP THIS STRATEGY WITH TWO BALLS

  2. people says:

    So funny ‘ KI_LOURNG of Veitcong mafia dictator and his groups so dirty ‘ haha they are the worse people who made up a story and accuse other people without any evident ‘ like their mind are dirty and they all will go to hell without seeing any sun .GOD will punish all theses crook people and bless all good people’

Leave a Reply

Submit Comment