ដោយ វណ្ណ សុគន្ធា
14/04/2018
RFI
លោក សម រង្ស៊ី
REUTERS
ក្រោយពីបានជួបពិភាក្សាគ្នាជាមួយក្រុមសមាជិកសភាជប៉ុនកាលពីថ្ងៃទី១២ មេសា នៅថ្ងៃសុក្រម្សិលមិញនេះ លោក សម រង្ស៊ី បានធ្វើសន្និសីទកាសែតមួយ ជាមួយក្លឹបអ្នកកាសែតបរទេសនៅក្នុងប្រទេសជប៉ុន។ នៅក្នុងសន្និសីទកាសែតនោះ លោក សម រង្ស៊ី បានលើកឡើងពីសារៈសំខាន់នៃតួនាទីរបស់ប្រទេសជប៉ុនក្នុងស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ អតីតមេបក្សប្រឆាំងរូបនេះបានអះអាងថា មានតែជប៉ុនទេដែលអាចបញ្ចុះបញ្ចូលលោក ហ៊ុន សែន ឲ្យរៀបចំការបោះឆ្នោតនាខាងមុខ តាមលទ្ធិប្រជាធិបតេយ្យ។
ឆ្លើយបតនឹងសំណួរអ្នកកាសែតជុំវិញតួនាទីរបស់ប្រទេសជប៉ុននៅក្នុងស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ជាពិសេសទាក់ទងទៅការបោះឆ្នោត លោក សម រង្ស៊ី បានអះអាងថា ជប៉ុនមានតួនាទីសំខាន់។ សំខាន់ បើតាមលោក សម រង្ស៊ី គឺជប៉ុនកំពុងកាន់ក្នុងដៃនូវកូនសោរដែលផ្តល់ភាពស្របច្បាប់ចំពោះការបោះឆ្នោតនៅកម្ពុជា ហើយបើសិនជាជប៉ុននិយាយថា បោះឆ្នោតនាពេលខាងមុខមិនស្របច្បាប់ នោះរដ្ឋាភិបាលដែលកើតចេញការបោះឆ្នោតនេះក៏មិនស្របច្បាប់ដែរ។ លោកបន្ថែមថា ប្រសិនបើនៅពេលនេះ ជប៉ុនចូលរួមជាមួយប្រទេសប្រជាធិបតេយ្យដទៃទៀត តួយ៉ាងសហរដ្ឋអាមេរិកក៏ដូចសហភាពអឺរ៉ុប ហើយប្រកាសថា ការបោះឆ្នោតដែលគ្មានបក្សប្រឆាំង គឺមិនមានន័យហើយមិនអាចទទូលស្គាល់ នោះវានឹងធ្វើឲ្យមានបញ្ហាកាន់តែខ្លាំងដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ដូច្នេះហើយ សម្រាប់លោក សម រង្ស៊ី ប្រទេសជប៉ុន គឺអាចបញ្ចុះបញ្ចូលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យរៀបចំការបោះឆ្នោតនាពេលខាងមុខនេះ ឲ្យមានភាពសេរីតាមបែបផែនលទ្ធិប្រជាធិបតេយ្យ។ បើតាមលោក សម រង្ស៊ី ដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដឹងពីភាពសំខាន់នៃប្រទេសជប៉ុននេះផងដែរ ហើយលោកគិតថា លោកនាយករដ្ឋមន្ត្រីអាចនឹងស្ដាប់តាមជប៉ុន។
សូមបញ្ជាក់ថា លោក សម រង្ស៊ី បានទៅដល់ប្រទេសជប៉ុនកាលដើមសប្តាហ៍នេះ ហើយលោកក៏បានជួបជាមួយសន្ទនាជាមួយសមាជិកសភាជប៉ុនមួយចំនួនផងដែរកាលពីថ្ងៃទី១២ មេសា។ គោលបំណងនៃដំណើររបស់លោកសម រង្ស៊ីនៅក្នុងប្រទេសជប៉ុននេះ គឺដើម្បីស្នើសុំឲ្យរដ្ឋាភិបាលជប៉ុនជំរុញឲ្យការបោះឆ្នោតនៅកម្ពុជានាចុងខែកក្កដា ធ្វើឡើងដោយសេរី និងយុត្តិធម៌។ នៅមុនវត្តមានរបស់លោក សម រង្ស៊ី នៅជប៉ុននោះ រដ្ឋាភិបាលជប៉ុនក៏បានជំរុញឲ្យលោក ហ៊ុន សែន រៀបចំការបោះឆ្នោតនាពេលខាងមុខប្រកបដោយសេរី និងយុត្តិធម៌ផងដែរ។
យ៉ាងណាក៏ដោយ ប្រសិនបើការបោះឆ្នោតជាតិនៅចុងខែកក្កដាខាងមុខនេះ មិនមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមទេនោះ លោកសម រង្ស៊ី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរធ្វើពហិការការបោះឆ្នោត។ បន្ថែមពីលើនេះ លោកអតីតប្រមុខបក្សប្រឆាំងក៏បានអំពាវនាវកុំឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមឃ្លាំមើលការបោះឆ្នោតនេះដែរ ពីព្រោះលោកចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយដែលរៀបចំឡើងគ្រាន់តែដើម្បីឲ្យគណបក្សកាន់អំណាចសព្វថ្ងៃឈ្នះយ៉ាងងាយប៉ុណ្ណោះ៕
In order for Cambodia to regain full democracy powerful foreigners must press the question of money
For a very long time we know that this greement is corrupt the aid received is landed in the pockets of the clans of HUN SEN
HUN SEN clans plunder wealth Khmer deforestation riches underground soil ect ect
Effective way freeze all the assets of these clans and accomplices all these OCKGNA deposit either in the United States or in Europe, Hun Sen and these clans will never dare to deposit his assets in China vietnam finally all these former communist countries
Lists as unwanted personage in Europe United States austalia japan
Denounce the preferential tax of expote products from Cambodia
To bet if all these actions will be put in place vigorously the regime of HUN SEN will implode in 6 months short term 1 year medium term 2 years long term
We must remember that money is the sinews of war and bend the thugs and dictators
this is what all Khmer people want to see in the Rule and the Right and Duty of Democracy.
មើលអាពូជឆ្កែនេះ( akvac April 14, 2018 at 3:59 p ) វានិយាយ ?
អានេះល្ងង់ចុយម៉្រាយ អាល្ងង់ !
ច្រាសច្រំបាយក្រៅស្ពកសោះ តែដឹងគ្រប់រឿង អាពូជឆ្កែ !