ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបញ្ឈប់ការងារបុគ្គលិក៣២នាក់

កម្ពុជា

រូបឯកសារ៖ ទង់ជាតិអាមេរិក និងកម្ពុជា តាំងនៅស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​ នាថ្ងៃ​ទី១៩ ខែ​កក្កដា ​ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)


14 មេសា 2018
វីអូអេ​​ ខ្មែរ​

ស្ថានទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា​បានធ្វើការ​បណ្តេញ​មនុស្ស​ចំនួន​៣២ ​នាក់​បន្ទាប់​ពី​ពួក​គេ​ត្រូវបាន​ចាប់បាន​ក្នុង​ការ​ចែក​រំលែក​រូបភាព​អាស​អាភាស​នៅ​ក្នុង​ក្រុម​មិន​ផ្លូវការ​មួយ។ ​នេះបើយោង​តាមប្រភព​ជាច្រើន​ដែល​បាន​ដឹង​ពីបញ្ហា​នេះ នៅ​ថ្ងៃ​សុក្រ​នេះ។ ​

ប្រភព​ព័ត៌មាន​ចំនួន​បួន​បានប្រាប់​ឲ្យដឹង​ថា វីដេអូ​អាសអាភាស​និង​រូបថត​រួមទាំង​រូបជន​រង​គ្រោះ​អាយុ​ក្រោម​១៨​ឆ្នាំ​ត្រូវបាន​ចែក​រំលែក​នៅក្នុង​ក្រុម​ Facebook Messenger​ នេះ។​

ភរិយា​របស់​បុគ្គលិក​ស្ថានទូត​ម្នាក់​បា​នឃើញ​រូបភាព​មួយ​ចំនួន ​ហើយ​បាន​រាយ​ការណ៍​ទៅមន្ត្រី​ម្នាក់នៅ​ស្ថានទូត។ ប្រភព​ព័ត៌​មានបាន​ឲ្យដឹង​ថា ​ បញ្ហានេះ​ត្រូវ​បាន​បញ្ជូន​បន្តទៅ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​(FBI)។​

អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក​ម្នាក់​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ ​បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​ថា​ ​បណ្ណសម្គាល់​ខ្លួនបុគ្គលិក​ស្ថានទូត​របស់​ពួកគេ​ត្រូវ​បាន​ដក​ហូត ​ហើយ​ទូរស័ព្ទ​របស់​ពួកគេមួយ​ចំនួន​ត្រូវបាន​ត្រួតពិនិត្យ។​

មនុស្ស​ទាំង៣២​នាក់​ជាជន​កម្ពុជា និង​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ ​ហើយ​គ្មាន​អ្នក​ណាម្នាក់​ជា​មន្ត្រី​ការទូត​ទេ។​ ប្រភពពីរ​ដែល​ធ្វើការ​នៅស្ថានទូត​បាន​បញ្ជាក់ពី​ការ​បណ្តេញ​ចេញពី​ការងារ​នេះ។​

លោក ​David Josar ​អ្នកនាំពាក្យ​ស្ថានទូត​សុំមិន​ធ្វើ​អត្ថាធិប្បាយ​រឿង​បុគ្គលិក​ផ្ទៃ​ក្នុង​ទេ ដោយ​លោក​សង្កត់ធ្ងន់​អំពី​គោល​នយោបាយ​ច្បាស់​លាស់​ទាក់ទង​នឹង​ក្រម​សីលធម៌​និង​ចរិត​ថ្លៃថ្នូររបស់​បុគ្គលិក៕

What Next?

Recent Articles

Leave a Reply

Submit Comment