កម្រងរូបភាព៖​ ទិដ្ឋភាព​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​​ ​២០១៨​ ​នៅ​ក្រុង​អង្គរ

កម្ពុជា

14 មេសា 2018
ប៉ូច រាសី
VOA Khmer
វីអូអេខ្មែរ

ពល​រដ្ឋខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា​និង​នៅ​ក្រៅ​ប្រទេស​កំពុង​ប្រារព្ធពិធី​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណី​ជាតិ​ ​ដែល​ប្រព្រឹត្ត​ទៅចាប់​ពី​ថ្ងៃ​សៅរ៍​ទី​ ​១៤​ខែ​មេសា​ដល់​ថ្ងៃចន្ទទី​ ​១៦​ខែ​មេសា​ ​ឆ្នាំ​២០១៨ ។​ ពល​រដ្ឋ​នា​នា​កម្ពុជា​ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយ​ដ្ឋាន​និង​កន្លែង​ផ្សេង។​ ​ក្នុងនោះ​ដែរ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​បាន​ចូលរួម​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប។​ លោក ប៉ូច រាសី នៃ VOA​ ​បាន​ចុះ​ទៅ​ផ្តិត​ យក​រូបភាព​នៃ​ការរៀបចំ​ពិធី​នេះ​នៅ​ខេត្តសៀមរាប។​

ខាងក្រោម​នេះ​ជា​កម្រង​រូបភាព​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ពី​ខេត្ត​សៀមរាប។​

1- ទិដ្ឋភាព​នៃ​ការរៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីជាតិ​ខ្មែរ​ ​នៅមុខ​ប្រាសាទ​អង្គរ​ ក្នុង​ថ្ងៃទី១​នៃ​ពិធី​នេះ​គឺ​ថ្ងៃ​ទី១៤​ខែ​មេសា​ឆ្នាំ​២០១៨។​ (ប៉ូច រាសី/VOA)​

2- ទិដ្ឋភាព​នៃ​ការរៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីជាតិ​ខ្មែរ​ ​នៅមុខ​ប្រាសាទ​អង្គរ​ ​ក្នុង​ថ្ងៃទី១​នៃ​ពិធី​នេះ​ គឺ​ ថ្ងៃ​ទី១៤​ខែ​មេសា​ឆ្នាំ​២០១៨។​ (ប៉ូច រាសី/VOA)​

3- ក្រុមអ្នកស្ម័គ្រ​ចិត្តរាំ​របាំប្រពៃណីខ្មែរ​ក្នុង​ពិធី​បុរាណ​ចូល​ឆ្នាំ​ប្រពៃ​ណីជាតិ​ខ្មែរ​នៅ​ទី​ក្រុង​សៀមរាប​ក្នុង​ ​ថ្ងៃ​ ​ទី១៤​ខែ​មេសា​ឆ្នាំ​២០១៨។​ (ប៉ូច រាសី/VOA)

4- ពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីជាតិ​ខ្មែរ​ ​ក្នុង​ថ្ងៃទី១​នៅ​ក្នុង​ក្រុងបុរាណ​អង្គរ​ ក្នុង​​ថ្ងៃ​​ទី១៤​ខែ​មេសា​ឆ្នាំ​២០១៨។​ (ប៉ូច រាសី/VOA)​

5- ពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីជាតិ​ខ្មែរ​ ​ក្នុង​ថ្ងៃទី១​នៅ​ក្នុង​ក្រុងបុរាណ​អង្គរ​ ក្នុង​ថ្ងៃ​​ទី១៤​ខែ​មេសា​ឆ្នាំ​២០១៨។​ (ប៉ូច រាសី/VOA)​

6- ទិដ្ឋភាព​នៃ​ការ​បង្ហាញ​ល្បែង​ប្រពៃណី​ខ្មែរ​នៅ​ក្នុង​ក្រុង​បុរាណ​អង្គរ​ នៅថ្ងៃ​ទី១៤​ខែ​មេសា​ឆ្នាំ​២០១៨។ ​ (ប៉ូច រាសី/VOA)​ ​

7- ​ពលរដ្ឋខ្មែរ​គោរពបូជា​ ព្រះអង្គចេក​ ​ព្រះអង្គចម​​ក្នុង​ខេត្ត​សៀមរាប​ ​នៅថ្ងៃ​ទី១​នៃ​ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីជាតិ​ខ្មែរ​ ​ទាំង​បី​ថ្ងៃគឺ​ ​ក្នុង​​ថ្ងៃ​ទី១៤​ខែ​មេសា​ឆ្នាំ​២០១៨។ (ប៉ូច រាសី/VOA)

8- ​ពលរដ្ឋខ្មែរ​គោរពបូជា​ ព្រះអង្គចេក​ ​ព្រះអង្គចម​​ក្នុង​ខេត្ត​សៀមរាប​ ​នៅថ្ងៃ​ទី១​នៃ​ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីជាតិ​ខ្មែរ​ ​ទាំង​បី​ថ្ងៃគឺ​ ​ក្នុង​​ថ្ងៃ​ទី១៤​ខែ​មេសា​ឆ្នាំ​២០១៨។ (ប៉ូច រាសី/VOA)

What Next?

Recent Articles