ព្រះ​មហា​ក្សត្រ​ត្រាស់​បង្គាប់​ឲ្យ​ព្រឹទ្ធ​សភា​នីតិកាល​ទី ៤ កោះ​ប្រជុំ​លើក​ដំបូង

ព្រះ​មហា​ក្សត្រ ព្រះ​បាទ សម្តេច​ព្រះ បរម​នាថ នរោត្តម សីហមុនី ក្នុង​ព្រះ​រាជ​ពិធី​មួយ​កន្លង​មក​។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ យោង​តាម​សេច​ក្តី​ជូន​ដំណឹង ​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា​ ចុះ​ថ្ងៃ​ទី ១៧ ខែ​មេសា​​ឆ្នាំ ២០១៨ បាន​ឲ្យ​ដឹង​ថា ព្រះ​មហា​ក្សត្រ សម្តេច​ព្រះ​បរម​នាថ នរោត្តម​ សីហមុនី បាន​ត្រាស់​បង្គាប់​ឲ្យ​សមា​ជិក​ព្រឹទ្ធ​សភា​ នីតិកាល​​ទី​ ៤ ចាត់​តាំង​ដោយ​ព្រះ​មហាក្សត្រ និង​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា ព្រម​ទាំង​បេក្ខ​ជន​ជាប់​ឆ្នោត ជា​សមា​ជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី ៤ ចូល​រួម​ក្នុង​សម័យ​ប្រជុំ​ដំបូង នៃ​ព្រឹទ្ធសភា​នីតិកាល​ទី​ ៤ ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃ​ទី ២៣ ខែ​មេសា​ ​ឆ្នាំ ២០១៨ នៅ​វេលា​ម៉ោង​ ៩ ព្រឹក នៅ​វិមាន​ព្រឹទ្ធ​សភា។

សូម​បញ្ជាក់​ថា ​ព្រឹទ្ធ​សភា​នីតិកាល​ទី ៤ នេះ មាន​សមា​ជិក​សរុប​ចំនួន ៦២ រូប​ ដែល​ក្នុង​នោះ ​មាន​ពីរ​រូប​​​ត្រូវ​បាន​ជ្រើស​តាំង​ ដោយ​ព្រះ​មហា​ក្សត្រ និង​ពីរ​រូប​ទៀត​ ត្រូវ​បាន​ជ្រើស​តាំង ​ដោយ​រដ្ឋ​សភា ចំណែក​ ៥៨ រូប​ផ្សេង​ទៀត​បាន​មក​ពីការ​បោះ​ឆ្នោត​ អសកល ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង ​កាល​ពី​ថ្ងៃ​ទី ២៥ កុម្ភះ​ឆ្នាំ ២០១៨។

គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​​ឈ្នះ​អាសនៈ​ព្រឹទ្ធ​សភា​ទាំង​អស់​ ចំនួន​ ៥៨ ដោយ​សារ​តែ​អវត្ត​មាន​របស់​អតី​ត​គណ​បក្ស​សង្គ្រោះ​​ជាតិ ដែល​​ជា​គូរ​ប្រជែង៕

What Next?

Recent Articles

One Response to "ព្រះ​មហា​ក្សត្រ​ត្រាស់​បង្គាប់​ឲ្យ​ព្រឹទ្ធ​សភា​នីតិកាល​ទី ៤ កោះ​ប្រជុំ​លើក​ដំបូង"

  1. akvac says:

    OFF SIDE