មេធាវី៤រូបការពារក្តីឲ្យលោក កឹម សុខា សុំលាឈប់

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា


មេធាវីការពារក្តីឲ្យលោកកឹម សុខា ចំនួន​៤រូបសុំលាឈប់ពីតួនាទីរបស់ខ្លួនចាប់ពីពេលនេះតទៅ ដោយមិនបញ្ជាក់មូលហេតុលម្អិតទេ។​

មេធាវីម្នាក់ក្នុងចំណោមមេធាវីលោកកឹម សុខា គឺលោក ជូង ជូងឺ ថ្លែងថា មេធាវី៤រូបរួមទាំងរូបលោកផង គឺឈប់ចាប់ពីថ្ងៃនេះ។​

លោក ថ្លែងថា៖« បាទឈប់ពីពេលនេះទៅតែម្តងបាទ! ឈប់៤នាក់។ អធ្យាស្រ័យផងខ្ញុំសុំមិនបកស្រាយច្រើនទេ»។​

ពេលដែលសួរពីមូលហេតុនៃការលាឈប់ លោក ជូង ជូងី ថ្លែងថា លោកមិនបកស្រាយទេ ហើយក៏បិទទូរសព្ទ។​ ចំណែកមេធាវី៣នាក់ផ្សេងទៀតដែលលាឈប់នោះ រួមមាន លោក សំ សុគង់ លោក ហែម សុជាតិ និង លោក កែត ឃី ទូរសព្ទចូលតែមិនមានអ្នកទទួលទេ។​

បច្ចុប្បន្នលោក កឹម សុខា នៅសល់មេធាវី៣រូបផ្សេងទៀតរួមមាន លោក ផែង ហេង លោកស្រី ម៉េង សុភារី និងលោក ចាន់ ចេន។​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

One Response to "មេធាវី៤រូបការពារក្តីឲ្យលោក កឹម សុខា សុំលាឈប់"

  1. people says:

    So funny’ poor all lawyers ‘ haha’ This king dom is the communist state and wearing democracy so everything are fake’ it can’t fight by the law’ because everything come out from the sting mouth of veitcong mafia dictator and his groups so no point to fight ‘ haha this country is using their own law’ (mafia law) and don’t forget’ they keep cambodia and her people as their hostage to show as democracy ‘but the fact is Veitcong mafia dictator control everything followed oreder from Angka lour hanoi. GOD bless all good people’