សហព័ន្ធ​ខ្មែរ​​ក្រោម​ដាក់​សំណើ​ជា​លើក​ទី៣​ដើម្បី​ក្លាយ​សមាជិក​អេកូសុក​នៃ​ អ.ស.ប

ដោយ តាំង សារ៉ាដា
2018-04-24
RFA

លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF)។ Photo: RFA
លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF)។ Photo: RFA


សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក​កំពុង​រៀបចំ​សំណើ​ជា​លើក​ទី​៣ ទៅ​អង្គការ​សហប្រជាជាតិ​ដើម្បី​សុំ​ចូល​ជា​សមាជិក​របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គមកិច្ច នៃ​អង្គការ​សហប្រជាជាតិ​ដែល​ហៅ​កាត់​ថា អេកូសុក (ECOSOC)

អង្គការ​សហប្រជាជាតិ​នៅ​ដើម​ខែ​ឧសភា ខាងមុខ នឹង​បើក​ឱកាស​ឲ្យ​សមាគម ឬ​អង្គការ​នៅ​លើ​ពិភពលោក អាច​ដាក់​ពាក្យ​ស្នើសុំ​ធ្វើជា​សមាជិក​គណៈកម្មាធិការ​នេះ ប្រយោជន៍​ដើម្បី​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ចូលរួម​ប្រជុំ ផ្ដល់​យោបល់​ក្នុង​កិច្ចប្រជុំ​ជា​លក្ខណៈ​អន្តរជាតិ។ ប្រសិនបើ​ជាប់​ជា​សមាជិក​នោះ អង្គការ​សហប្រជាជាតិ​នឹង​ចាត់ចែង​ឲ្យ​មាន​អ្នក​ប្រចាំការ​របស់​អង្គការ​ទាំងនោះ​នៅ​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋអាមេរិក នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerlan) និង​នៅ​ក្នុង​ទីក្រុង​វ្យែន (Vienna) ប្រទេស​អូទ្រីស (Austria) ថែមទៀត។

កាលពី​ឆ្នាំ​២០១២ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្លាប់​បាន​ដាក់ពាក្យ​ស្នើសុំ​ទៅ​អង្គការសហប្រជាជាតិ​ដើម្បី​ចូល​ជា​សមាជិក​របស់​អេកូសុក (ECOSOC) ដែរ ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ បាន​ចេញ​សេចក្ដីប្រកាស​ប្រឆាំង​ដល់​ក្រុម​ខ្មែរ​កម្ពុជា​ក្រោម។ ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា ពួកគេ​នៅតែ​បន្ត​ការ​តស៊ូ​មតិ​ទៅ​មុខ​ទៀត​ដើម្បី​ស្នើ​សុំ​ចូល​ជា​សមាជិក​របស់ អេកូសុក​នេះ ឲ្យ​បាន​ជោគជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles