បក្សកាន់អំណាចដកអតីតអភិបាលខេត្តតាកែវចេញពីសមាជិក​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

លោក ឡាយ វណ្ណៈ និង អ្នក​ស្រី ចេវ សុវឌ្ឍនា កាលពីពេលកន្លងទៅ (រូបភាព៖ ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ)


គណបក្សប្រជាជនកម្ពុជាបានសម្រេចដក លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវចេញពីសមាជិករបស់ខ្លួន ក្រោយពីតុលាការចោទប្រកាន់អតីតអភិបាលខេត្តរូបនេះ ពីបទឃាតកម្មលើស្ត្រីម្នាក់ជាស្ត្រីកំណាន់។

ក្នុងលិខិតរបស់គណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៨ ឲ្យដឹងថា គណបក្សបានចេញសម្រេចដក លោក ឡាយ វណ្ណៈ ពីសមាជិកគណបក្ស។ ក្នុងសេចក្តីសម្រេចនេះមិនបានបញ្ជាក់មូលហេតុទេ។​

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក ឡាយ វណ្ណៈ ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌលើស្រ្តីរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​​ក្រុង​ដូនកែវ ខេត្ត​តាកែវ។

អ្នកស្រី ចេវ សុវឌ្ឍនា អាយុ៣៦​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួល​នៅ​ឯ​ក្រុង​ដូន កែវ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ហើយ​របាយការណ៍​នគរបាល​ខេត្ត​តាកែវ សន្និដ្ឋាន​​កាល​ពី​ដំបូង​ថា ស្ត្រី​រូបនេះ​បានចង​ក​សម្លាប់​ខ្លួន។

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles