មេធាវី​៤​រូប​លា​ឈប់​ការពារ​ក្ដី​សំណុំ​រឿង​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា

ដោយ ជុន ច័ន្ទបុត្រ
2018-04-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​មេធាវី ហែម សុជាតិ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo: RFA
លោក​មេធាវី ហែម សុជាតិ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo: RFA


មេធាវី ៤រួប លា​លែង​ឈប់​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា


តុលាការ​កំពូល នឹង​បើកសវនាការ​ជំនុំជម្រះ លើ​បណ្ដឹង​សាទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ របស់​ក្រុម​មេធាវី​ការពារ​ក្ដី លោក កឹម សុខា នៅ​ថ្ងៃ​ទី​៧ ឧសភា ខាងមុខ។ អយ្យការ​អម​តុលាការ​កំពូល​បាន​ចេញ​ដីកា​កោះ​អញ្ជើញ​លោក​មេធាវី ផែង ហែង ឲ្យ​ចូលខ្លួន​ទៅ​ការពារ​ក្ដី​លោក កឹម សុខា នៅ​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៧ ឧសភា ខាងមុខ នៅ​ស្រប​ពេល​មេធាវី​៤​រួប ក្នុងចំណោម​៧​រូប បាន​លា​ឈប់​ការពារ​ក្ដី​លោក កឹម សុខា។

ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ដាក់​ពាក្យបណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ភ្លាមៗ ក្រោយពី​សាលាឧទ្ធរណ៍​បាន​បដិសេធ​សំណើ នៅ​ក្រៅ​ឃុំ​របស់ លោក កឹម សុខា កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ។ ក្រុម​មេធាវី​របស់​លោក កឹម សុខា សង្ឃឹមថា នៅ​ថ្ងៃ​ទី​៧ ឧសភា​នេះ តុលាការ​កំពូល​នឹង​ពិចារណា​ដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ តាម​ការ​ស្នើ​សុំ​របស់​មេធា​វី ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​លោក កឹម សុខា វិញ។

ទាក់ទង​នឹង​ក្រុម​មេធាវី​៤​រូប លា​ឈប់​ការពារ​ក្ដី​លោក កឹម សុខា នោះ រួម មាន លោក មេធាវី ហែម សុជាតិ លោក មេធាវី សំ សុគង់ លោក មេធាវី ជូង ជូងី និង លោក មេធាវី កែត ឃី គឺ​ពួកគាត់​បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃ​ទី​២៤ មេសា​នេះ អំពី​ការ​លាលែង។

សូម​ស្ដាប់​បទ​សម្ភាសន៍​បន្ថែម​ជាមួយ​លោក មេធាវី ហែម សុជាតិ ក្នុង​ចំណោម​មេធាវី​៤​រួប ដែល​បាន​លាលែង​ការពារ​ក្ដី​លោក កឹម សុខា ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles